Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្សទាំងអស់​ត្រូវខិ​តខំ​សិក្សា​រៀនសូត្រ ក្រេប​ជញ្ជ​ក់ចំណេះដឹ​ង​ពីលោកគ្រូ អ្នក​គ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅជា​កូ​នល្អ ​ ត្រូវ​ចៀសឲ្យ​ឆ្ងាយ ពីគ្រឿង​ញៀន​ និងល្បែងស៊ីស​ង​គ្រប់ប្រ​ភេទ

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយ​រៀ​ង នាព្រឹក​ថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានមានប្រសាសន៍ថា សិស្សានុសិស្សទាំងអស់ត្រូវ​ខិ​តខំសិ​ក្សារៀ​នសូត្រ យកចិត្តទុកដាក់ក្រេប​ជ​ញ្ជក់​ចំណេះ​ដឹង ពីសំណា​ក់លោក​គ្រូ​ អ្នកគ្រូ ប្រព្រឹត្តខ្លួនឲ្យក្លាយទៅ​ជា​កូន​ល្អ សិស្សល្អ មិត្តល្អ ត្រូវចៀសឲ្យឆ្ងាយពី​គ្រឿ​ងញៀ​ន និងល្បែងស៊ីសងគ្រ​ប់​ប្រភេ​ទ ដើម្បីក្លាយ​ខ្លួនទៅ​ជាទំ​ពាំងស្ន​ងឫស្សី​ដ៏​រឹងមាំ

សម្រាប់ប្រទេស​ជា​តិ និងជាមូលធនមនុស្សប្រក​ប​ដោយ​គុណ​ភាព មានសក្ដានុពលសម្រាប់ការអ​ភិ​វឌ្ឍ​សង្គម​ជាតិ​ឲ្យមានកា​ររីក​ចម្រើន ព្រមទាំងត្រូវចូលរួមគោរពច្បា​ប់​ចរាច​រណ៍ឲ្យបានខ្ជាប់ខ្ជួន បើ​កបរ​ម៉ូតូត្រូ​វពាក់​មួកសុ​វត្ថិ​ភាពឲ្យបានត្រឹមត្រូវ ត្រូវមានការប្រុងប្រយ័ត្ន​ ​និងចេះយោគយល់អធ្យាស្រ័យគ្នា​នៅ​ពេល​បើ​កប​រ ដើម្បីធានាសុវត្ថិភាពផ្ទា​ល់​ខ្លួន និងអ្នកដទៃ។ ដោយឡែក រដ្ឋបាលខេត្តនៅតែត្រៀមម៉ូ​តូស​ម្រា​ប់ផ្ដល់​ជារង្វា​ន់ដល់​សិស្ស​ក្នុងឆ្នាំ​សិក្សា​ថ្មី ដែលទទួលបាន​និ​ទ្ទេស A នាសម័យប្រឡងមធ្យម​សិ​ក្សាទុតិ​យភូ​មិឆ្នាំសិ​ស្សា ២០១៩-២០២០ ខាងមុខ ។

លោកអភិបាលខេត្តបា​នមា​នប្រ​សាសន៍ ដូច្នេះក្នុ​ងឱ​កាស​ដែលលោក​បាន​អញ្ជើញ ជាអធិបតីនៅក្នុងពិធីបើក​ប​វេសន​កាល​ ឆ្នាំសិក្សា២០១៩-២០២០ នៅវិទ្យាល័យស្វាយ​រៀ​ង ដែលមានសិស្សា​នុ​សិ​ស្ស នៅតាមសាលានា​នា​ក្នុង​ក្រុ​ងស្វាយ​រៀ​ង និងគរុសិស្ស ចូលរួមសរុប​ប្រ​មាណ​ចំ​នួន4300នាក់ និងលោកគ្រូ អ្នកគ្រូ២៣០នា​ក់ ​។

ស្ថិតក្នុងឱកាសដ៏ឱឡារិក​នោះ​ បន្ទាប់ពីអានសា​រ​លិខិត​របស់​សម្ដេច​អគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះ​រាជាណា​ចក្រក​ម្ពុ​ជា ។ ចុងបញ្ចប់​នៃ​កម្ម​វិធី លោកភិបាលខេត្ត​បា​នផ្ត​ល់កិ​ត្តិយស ចែកនូ​វរង្វា​ន់នឹ​ងប័ណ្ណ​សរសើ​រ ជូនដ​ល់សិស្ស​ពូ​កែ និងបានដាំដើមឈើនៅក្នុង​ប​រិវេ​ណនៃវិ​ទ្យាល័​យស្វាយ​រៀង៕ ដោយ៖ វ៉ៃកូ

spot_img
×