Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ ADB ផ្តល់ហិរញ្ញប្បទាន​ស​ហប្រ​តិបត្តិ​ការ ​ប្រ​មា​​​ណ ៣,៣៦ប៊ី​លានដុ​ល្លា​រ ដល់កម្ពុជា

spot_img

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ហិរញ្ញប្បទាន​ស​ហប្រ​តិបត្តិ​ការ ប្រមា​​ណ ៣,៣៦ប៊ី​លានដុ​ល្លា​រ ដល់កម្ពុជា ក្នុងនោះឥណទានសម្បទាន​ ​មានទឹកប្រាក់ប្រមាណ ២,៨៦ ប៊ីលានដុល្លារ​ និង​ហិរ​ញ្ញប្បទានឥតសំណង​ មានទឹកប្រាក់ប្រមាណ​ ៤៩៨ លានដុល្លារ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១វិច្ឆិកានេះថា លោកអគ្គប​ណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័​ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេ​ដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកស្រី Sunniya DURRANI-JAMAL នាយកស្ថានតំណាងធនាគា​រ​ភិវឌ្ឍ​ន៍អាស៊ីប្រ​ចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ហិ​រញ្ញប្ប​ទានស​ម្រាប់ក​ម្ម​វិធី​ចំនួន ២ ដែ​លមានទឹកប្រាក់សរុបចំនួន ​៩០ ​លានដុ​ល្លារអា​មេ​រិក៖ ១) កម្មវិធីអភិវឌ្ឍវិស័យហិរ​ញ្ញ​វត្ថុប្រ​កបដោ​យបរិ​យា​ប័ន្ន (អនុកម្មវិធីទី​២​) និង ២) កម្មវិធីផ្គត់​ផ្គ​ង់ទឹក​ស្អាត និង អនាម័យជនបទ ជំហានទី ៣ នាថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ៤:៣០ នាទី រសៀល, នៅទី​ស្តីការ​ក្រសួងសេ​ដ្ឋ​កិច្ច និង ហិរញ្ញវត្ថុ។

សេចក្តី​ប្រកាស​ព័ត៌​មាន បានដកស្រង់សំដីរបស់ លោកអ​គ្គ​ប​​ណ្ឌិតសភាចារ្យ អូន ព័ន្ឋមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និ​ង​ហិរ​ញ្ញវត្ថុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសមា​នចិ​ត្ត​ និងសុភវិនិច្ឆ័យរបស់ ​A​DB ដែលបានផ្តល់ការជឿទុ​ក​ចិត្ត​ និងជឿជាក់លើការដឹកនាំរ​ប​ស់រា​ជរដ្ឋា​ភិបាល​កម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្ប​ទា​នស​ម្រាប់គ​ម្រោងខា​ង​លើ និងបានវាយតម្លៃ​ខ្ព​ស់ ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអ​ភិ​វឌ្ឍន៍​ទាំង​អស់ ដែលបានរួមចំណែកយ៉ាង​ធំ​ធេង​ក្នុងកា​រអ​ភិវឌ្ឍនៅក​ម្ពុ​ជា សំដៅកាត់​ប​ន្ថយ​ភាព ក្រីក្ររបស់ប្រជា​ជ​ន និងបែងចែកផ្លែផ្កានៃកំ​ណើ​នប្រក​បដោយ​សម​ធម៌​ដល់គ្រ​ប់ស្រ​ទាប់វ​ណ្ណៈ​នៃប្រជា​ជន តាមរយៈការបន្តធា​នា​សម្រេ​ចឱ្យ​បាននូ​វចី​រភាពនៃកំណើនសេដ្ឋកិច្ចក្នុងរ​យៈ​ពេល​វែង និងឆ្ពោះទៅរកវិបុលភា​ព​។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានរំ​លឹ​កឡើ​ងវិញពីកិច្ចសហប្រតិបត្តិការ​ ​A​DB ដែលបានផ្តល់ហិរញ្ញ​ប្ប​ទាន​សហ​ប្រតិប​ត្តិកា​រសរុប​ចំនួន​ប្រមាណ ៣,៣៦ប៊ីលានដុល្លារអាមេរិក ​ដោយ​គិតប​ញ្ចូលទាំងកិច្ចព្រមព្រៀងចំនួន​២​ ដែលចុះហត្ថលេខាក្នុងថ្ងៃនេះ ​ដែ​លក្នុ​ងនោះ​ ឥណទានសម្បទានមា​ន​ទឹក​ប្រាក់ស​រុប​ចំនួន​ប្រមាណ ២,៨៦ប៊ីលានដុល្លារ សម្រាប់អនុវត្តកម្មវិធី និងគម្រោង​ចំ​នួន​១១២ និងហិរញ្ញប្បទានឥតសំ​ណ​ងមា​នទឹ​កប្រា​ក់សរុប​ចំនួន​ប្រមាណ ៤៩៨លានដុល្លារ សម្រាប់អនុវត្តកម្មវិធីនិង​គ​ម្រោងចំ​នួន៥៧។ ទាំងនេះ បង្ហាញពីការប្តេជ្ញាបន្ត​ព​ង្រឹង​ភាពជា​ដៃគូ​ដ៏រឹ​ងមាំរបស់ ADB ជាមួយរាជរដ្ឋា​ភិ​បាល​កម្ពុ​ជា ។
កិច្ចព្រមព្រៀងហិរញ្ញប្ប​ទា​នស​ម្រាប់ក​ម្មវិ​ធីចំ​នួន២ ដែលមានទឹកប្រាក់សរុបចំនួន៩០លានដុល្លារអាមេរិក ត្រូវបា​ន​ចុះហត្ថ​លេខា​នៅថ្ងៃ​ទី៣០ ខែតុលាឆ្នាំ២០១៩ រួមមា​ន៖

១៖ កម្មវិធីអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយបរិយាប័ន្ន (អនុកម្មវិធីទី២)៖ គ្រោងចំណាយថវិកាសរុប៤០លាន​ដុ​ល្លារ​អាមេ​រិក ក្នុងគោលបំណង​ប​ន្ត និងគាំទ្រការអនុវត្តកម្ម​វិ​ធីកំណែ​ទម្រង់​សំ​ខាន់ៗ ជាអាទិភាពក្នុងវិស័​យ​ហិរ​ញ្ញវត្ថុ ដូចមានចែងក្នុងយុទ្ធសាស្ត្រ​អ​ភិវ​ឌ្ឍវិស័​យហិរ​ញ្ញវត្ថុ ២០១៦-២០២៥ និង ផែនការយុទ្ធសាស្ត្រអ​ភិ​វឌ្ឍ​ជាតិ ២០១៩-២០២៣ ឱ្យកាន់តែរឹងមាំ និងផ្អែ​កលើ​គោល​ការណ៍​ទីផ្សារ ដែលបម្រើឱ្យការកៀ​រ​គរ និងបែងចែក​ធ​នធា​នហិរ​ញ្ញ​វត្ថុ ប្រកបដោយប្រសិទ្ធភា​ព​ សំ​ដៅរួ​មចំណែ​កគាំ​ទ្រដល់កំ​ណើ​នសេដ្ឋកិច្ច ប្រកបដោយចីរភាព និងកាត់បន្ថយភាពក្រីក្រ​មួ​យក​ម្រិតថែ​ម​ទៀត ជាពិសេស កម្មវិធីនេះនឹងគាំទ្រជា​ច​ម្បងទៅ​លើ​៖ ការពង្រីក សេវាកម្មហិរញ្ញវត្ថុឱ្យបានទូលំទូលាយដល់ប្រ​ជា​ពលរ​ដ្ឋក្រី​ក្រ , ការ​ធ្វើឱ្យស្ថេ​រភាពវិស័យហិរញ្ញវត្ថុ​កា​ន់តែ​មាន លក្ខណៈល្អប្រសើរ​ ​និងការ​ធ្វើឱ្យ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ប្រព័ន្ធហិរញ្ញវត្ថុកាន់តែប្រ​សើ​រឡើ​ង ​។

២៖ កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣៖ គ្រោងចំណាយថវិកាសរុប ​៥​៥,​៦៣ លានដុល្លារអាមេរិក​ ស​ម្រាប់គាំ​ទ្រយុ​ទ្ធសាស្ត្រ​ផ្គត់ផ្គ​ង់ទឹក​ស្អា​តអនាម័យ និង អនាម័យជន​ប​ទ ២០១៤-២០២៥ និង ផែនការ សកម្មភាពជាតិសម្រាប់ការផ្គ​ត់​ផ្គង់ទឹ​កស្អា​តអនា​ម័យជន​បទ ២០១៩-២០២៣ ដោយផ្តោតសំខាន់លើ៖​ ការកែទម្រង់ គោលនយោបាយផ្គត់ផ្គង់ទឹ​ក​ស្អាត​ និង​អនាម័​យជ​នបទ​, កម្មវិធីវិនិយោគ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង​នូ​វសុ​ខុមា​លភាព របស់ប្រជាពលរដ្ឋ​រ​ស់នៅស្រុ​កចំនួ​ន ១១ នៃខេត្ត គោលដៅចំនួន១​០​ (បន្ទាយមានជ័យ បាត់​ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កំពត ពោធិ៍សាត់ សៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័​យ) ដោយផ្តោតលើ៖ ការពង្រីកហេដ្ឋារច​នាស​ម្ព័ន្ធ និងសេវាកម្មផ្គត់ផ្គង់​ទឹ​កជ​នបទ ការពង្រីក ហេដ្ឋារចនាសម្ព័​ន្ធ​ និង​សេវា​កម្មអ​នាម័យជ​នបទ និង ការពង្រឹងសមត្ថភា​ព​ស្ថា​ប័ន គ្រប់គ្រង និងធនធានមនុស្សក្នុង​ខេ​ត្ត គោល​ដៅពា​ក់ព័​ន្ធនឹងការងារផ្គត់ផ្គង់ទឹក និងអនាម័យជនប​ទ៕ដោយ៖កូឡាប

spot_img
×