Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ បានធ្វើការហ្វឹកហាត់រួម​គ្នា​

spot_img

បន្ទាយមានជ័យ ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប​ន្ទា​យមាន​ជ័យ បានឲ្យដឹងថា កងកម្លាំងទាំង៣ប្រភេទរួមមា​ន​ ក​ងរា​ជអាវុធហត្ថខេ​ត្ត កងទ័ព និងនគ​របាល​ខេត្ត​បន្ទាយ​មានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បើកកា​រហ្វឹក​ហាត់រួ​មគ្នា ដើម្បីបង្កើនការថែរ​ក្សា​សន្តិសុ​ខ សណ្តាប់ធ្នាប់សាធារណៈ ​និ​ងសុ​វត្ថិភា​ពនៅក្នុ​ង​ខេត្ត។

ប្រភពដដែល បានបន្តថា រួមជា​មួយនឹ​ងកា​រ​ហ្វឹកហាត់នេះ មានការចល័តកម្លាំងចេញ​ពី​ទីបញ្ជា​ការដ្ឋា​នទិ​សទី១ និងទីប​ញ្ជាការ​ដ្ឋានក​ងរា​ជអាវុ​ធហ​ត្ថខេត្ត​បន្ទាយមា​ន​ជ័យ ឆ្ពោះទៅស្នងការដ្ឋាននគរបា​ល​ខេត្ត​ផង​ដែរ។ នេះបើយោ​ងតាម​សេច​ក្តីជូន​ព័ត៌​មាន របស់រដ្ឋបាលខេត្ត​ប​ន្ទាយមា​នជ័​យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ។

បើ​តាមសេចក្តីប្រកាសព័ត៌មានរបស់សា​លា​ខេត្តប​ន្ទាយ​មានជ័​យ បានបញ្ជាក់ថា ការចល័​តក​ម្លាំងដើម្បីហ្វឹកហា​ត់​នេះ រដ្ឋបាលខេត្តបន្ទា​យ​មាន​ជ័យ បានអំពាវនាវដល់ប្រជាពលរ​ដ្ឋ​នៅក្នុង​ខេត្តបន្ទា​យមាន​ជ័យ កុំឲ្យមានការភ្ញាក់ផ្អើ​ល​ និងព្រួយបារម្ភពេ​ល​ដែលមា​នការ​ចល័​តកងកម្លាំងប្រដាប់អាវុធ​។​

សូមបញ្ជាក់ថា ការហ្វឹកហាត់រួមគ្នានេះគឺដើ​ម្បីប​ង្កើនស​មត្ថភាព ការពារជាតិ ​សាសនា​ ព្រះមហា​ក្សត្រ​ និងរាជ​រដ្ឋា​ភិបាល​៕ដោយ៖កូឡាប

spot_img
×