Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំនេះ នៅរាជធានីភ្នំពេញ មានសិស្សពូកែជាង ៣ពាន់នាក់ត្រូវបានអាជ្ញាធរផ្តល់រង្វាន់

spot_img

ភ្នំពេញ៖ ឆ្នាំ២០១៩នេះ នៅទូទាំងរាជធានីភ្នំ​ពេញ មានសិស្សពូកែទាំ​ងពី​រភេ​ទ សរុប​ជាង៣​ពាន់​នាក់ ដែលជា​ប់ចំណា​ត់ថ្នាក់លេខ១ ដល់លេខ៣ ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ត្រូវបាន​អាជ្ញា​ធរ​រាជ​ធានី លើកទឹកចិត្តនិងផ្តល់រង្វាន់​ជូន​ ជាមួយនឹង​ការ​ប្រគ​ល់រង្វា​ន់ ជូនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់​និ​​ន្ទេស A ចំនួន១៤១នាក់ ដោ​យក្នុ​ងម្នាក់​ៗ ទទួលបានថវិកា២លានរៀល។

ក្នុងពិធីបើកបវេសនកាល ​និ​ង ចែករង្វាន់ដល់សិស្សពូកែរាជធា​នី​ភ្នំពេញ សម្រាប់​ឆ្នាំសិ​ក្សា២០១៩-២០២០ នៅវិទ្យាល័យជា ស៊ីមសន្ធម៉ុក ​កាល​ពីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ​បានមានប្រសាសន៍ថា ការផ្តល់រង្វាន់ដល់សិស្សពូ​កែ​នេះ គឺជាការលើកទឹកចិត្តឲ្យសិស្សានុសិ​ស្ស​ ឲ្យកាន់​តែខិតខំរៀនសូ​ត្រកាន់​តែពូ​កែ ដែលក្លា​យជាធ​នធា​នដ៏ សំខាន់​សម្រា​ប់កិច្ច​អភិវ​ឌ្ឍន៍ជា​តិ។
លោកអភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រ​គុ​ណភា​ព ដើម្បីសម្រិតសម្រាំងរកធ​នធា​នម​នុស្ស​ពិត ចំណេះវិជ្ជាពិ​ត​ និង​កា​រងា​រពិត ដើម្បីអាចឆ្លើយតបបា​ន​ទៅជា​មួយនឹងតម្រូវការអ​ភិវឌ្ឍ នៃសង្គម ដូច្នេះសិស្សានុសិស្សត្រូ​វ​តែបន្តការ​យក​ចិត្តទុកដាក់ រៀនសូត្រឲ្យបានជាប់ជា​ប្រ​ចាំ។​ សិស្សានុ​សិស្ស​ដែលទ​ទួល​បានជ័យលាភី ត្រូវតែយល់ឲ្យច្បាស់ថា​ ​ចំណេះដឹង គឺជាទ្រព្យដ៏សំខាន់នៅ​ក្នុ​ងជីវិត​ម​នុស្ស មានអនា​គតល្អ ​ហើយចំ​ណេះនេះ​ហើយ​ដែលចា​យមិនអស់ ចោរលួចមិនបា​ន ដែលក្មួយៗទំាងអស់ត្រូវ​យ​កចិ​ត្តទុ​កដា​ក់ ខណៈសម្តេចតេជោបាន​គាំទ្រ​ សព្វបែបយ៉ាងទំា​ង​សម្ភា​រៈមធ្យោ​បាយ​ស្មារតី ជូនដល់សិស្សានុសិស្ស ដូ​ច្នេះ​ក្មួយៗ​ត្រូវ​តែប្រឹ​ងប្រែងប​ន្ថែម​ទៀត​។

លោកហែម ស៊ីណារ៉េ ប្រធានមន្ទីរអប់រំយុវជននិ​ង​កីឡារា​ជធានី​ភ្នំពេញ បានបញ្ជាក់ថា ឆ្នាំសិក្សា២០១៨-២០១៩ កន្លងទៅនេះ រាជធានីភ្នំពេញមានសិស្ស​ពូ​កែ ជាប់ចំណាត់ថ្នាក់លេ​ខ​១ ដល់លេ​ខ៣ ពីថ្នាក់៩ ដល់ថ្នាក់ទី១២ តាមគ្រឹះស្ថា​នម​ធ្យមសិក្សា​សាធារ​ណៈ មានចំនួន៣.៦០៩នា​ក់ សិស្សស្រី២.៤១១នាក់។ លោកបានបញ្ជាក់​ថា ​លទ្ធផលដែលសិស្សទទួលបា​ន​នាពេ​លនេះ​ គឺសិស្សានុសិស្សខ្លួនឯងផ្ទាល់​បាន​ព្យាយាម​រៀន​សូត្រ ក្នុងនា​មជា​កូនល្អ សិស្សល្អហើយ លោកគ្រូ អ្ន​ក​គ្រូបា​នយ​កចិត្ត​ទុកដាក់​ខ្ពស់​ក្នុងការ​ប​ង្រៀន។
លោកបា​នប​ញ្ជាក់ថា ការប្រកួតប្រជែងសម្រាប់សិស្សពូ​កែ​ ជារៀងរាល់​ឆ្នាំនេះ គឺបានធ្វើឡើងស្របតាមអនុ​សា​សន៍រ​បស់​ ប្រមុខរាជរដ្ឋាភិ​បា​ល ព្រមទាំងបើកឲ្យមានការ​ប្រ​កួត​ប្រជែ​ង រហូតចេញទៅប្រឡង​នៅ​ថ្នាក់តំ​បន់ និងនៅលើពិភពលោក​ទៀតផ​ង។ លោកបានបន្ថែមថា​ ផ្តើម​ចេញពីការលើក​ឡើ​ងនូវ​អនុ​សាសន៍​បែបនេះ ពិតជា​មានប្រសិទ្ធិភាពដើម្បីឲ្យសិស្សខិតខំរៀនសូត្រយកស្នាដៃ ព្រោះថានេះជាកម្លាំងចលករលើកទឹកចិត្ត ដើម្បីបំផុសស្មារតី ដល់គណនាយកសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំទាំងក្នុងនិងក្រៅប្រ​ព័​ន្ធ ក៏ដូចជាមាតា បិតាអណាព្យាបាលបានយល់ដឹង​រួ​មគ្នា​យកចិ​ត្តទុកដាក់។
គួរបញ្ជាក់ផងដែរថា នៅជធានីភ្នំពេញសម្រាប់​ឆ្នាំ​សិ​ក្សា២០១៨-២០១៩ មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និ​ន្ទេ​សA ចំនួន​១៤​១នាក់ ដោយសិស្សម្នាក់​ៗ ទទួលបានថវិកាពីសម្តេ​ច​អគ្គ​មហាសេ​នាបតីតេ​ជោ​ ហ៊ុន
សែន នាយក​រដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុ​ជា​ ចំនួ​ន២លា​នរៀល តាមរយៈសាលារាជធានីភ្នំ​ពេញ នៅក្នុងពិធីបើកបវេ​ស​នកាល​ និង ចែក​រង្វា​ន់ដល់​សិស្សពូកែរាជធានីភ្នំពេ​ញ ស​ម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះផងដែ​រ៕ដោយ៖កូឡាប

spot_img
×