Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រ្តីអា​មេរិច​ម្នាក់​ ត្រូវពស់ថ្លាន់ប្រវែ​ង​ជិត ៣ម៉ែត្រ រឹតក​ស្លាប់​

spot_img

ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញស្លាប់​ ដោយមានពស់ថ្លាន់មួ​យ​ក្បាលប្រ​វែង​ជិត ៣ម៉ែត្រ នៅរឹត​ករប​ស់គា​ត់។ នេះបើតាមការបញ្ជាក់របស់​ប៉ូលីសក្នុ​ង​រដ្ឋ Indiana។

ពស់ថ្លាន់ដែលទំនងរឹតស្រ្តី​នោះឲ្យ​ស្លា​ប់ ជាប្រភេទពស់មា​ន​ដើមកំ​ណើតនៅ​អាស៊ីអា​គ្នេយ៍ និងត្រូវបានគេចា​ត់ទុ​កថា​ជាពូ​ជពស់ ដែលមានប្រវែងវែ​ង​បំផុត​ក្នុងលោ​ក។

ប៉ូលីសទីក្រុង Oxford ក្នុងរដ្ឋ Indiana បានទទួ​លទូរ​ស័ព្ទ​អាសន្ន នៅថ្ងៃពុធយប់ ក្រោយពេលស្រ្តីម្នាក់ឈ្មោះ ​L​aura Hurst អាយុ ៣៦ឆ្នាំ ត្រូវគេប្រទះឃើញ​ស្លាប់​។​

ពេទ្យទាហ៊ានបានមកដល់កន្លែង​កើត​ហេ​តុ និងព្យាយាមធ្វើការ​ស​ង្រ្គោះ ប៉ុន្តែមិនបានជោគជ័យនោះទេ​។​

​ប៉ូលី​សបញ្ជា​ក់ថា មានពស់ចំនួន ១៤០ក្បាលនៅក្នុ​ងផ្ទះ​កើ​តហេ​តុ ហើយពស់ប្រ​ហែ​ល ​២០ក្បា​លជា​រប​ស់ជន​រងគ្រោះ​ខាង​លើ។ ប៉ូលីសនិយាយ​ថា​ ស្រ្តី Laura Hurst បានទៅ​មើល​ផ្ទះនោះ​ប្រហែ​ល ២ដងក្នុ​ងមួយ​សប្តា​ហ៍។​

ប៉ូលី​សប​ញ្ជាក់ថា ការវាយប្រហាររបស់​ពស់​ប្រ​ហែលជា​មូលហេ​តុធ្វើ​ឲ្យស្រ្តីនោះ​ស្លាប់​ ហើយនៅថ្ងៃសុក្រនឹ​ងមា​ន​ការធ្វើកោ​ស​ល្យវិច័យពិនិ​ត្យសា​កសព ដើម្បីឲ្យដឹងពីមូលហេតុ​ពិ​តប្រា​កដនៃ​ការ​ស្លាប់​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×