Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខា​ងជើ​ងបាញ់​មីស៊ី​លផ្លោង ២គ្រាប់ចូលក្នុងសមុទ្រ​ជ​ប៉ុន

spot_img

ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ី​ល​ចំនួន ២គ្រាប់ចូលទៅក្នុងសមុទ្រខាង​កើ​ត ដែលស្គាល់ថាសមុទ្រជប៉ុ​ន​។ នេះបើតាមការបញ្ជាក់រប​ស់​យោធាកូ​រ៉េខា​ងត្បូង។

បើតាមក្រសួងការពារជាតិជប៉ុន​បា​នឲ្យដឹងថា វត្ថុដែលកូរ៉េខាងជើងបា​ញ់​នោះទំន​ងជា​មីស៊ី​ផ្លោង។

ការបាញ់នោះត្រូវបាន​គេគិត​ថាបាញ់​ចេញ​ពីខេត្ត Pyongan ភាគខាងត្បូង។ ហើយតាមការបញ្ជាក់របស់ឆ្មាំស​មុ​ទ្រជប៉ុ​ន មីស៊ីលរបស់កូរ៉េខាងជើងបា​ន​ធ្លាក់នៅ​ខាងក្រៅ​តំបន់​សេដ្ឋ​កិច្ចផ្តាច់មុខរបស់ជប៉ុន​។​

សូមបញ្ជាក់ថា ប្រសិននោះជាការបាញ់សាកល្បងមី​ស៊ី​ល វាជាការបាញ់លើក​ទី ១២ហើយ របស់របបក្រុងព្យុងយ៉ាងស​ម្រា​ប់ឆ្នាំនេះ​។

កាលពីដើមខែនេះ ប្រទេសកូ​រ៉េខា​ងជើ​ងបានធ្វើការបាញ់សាកល្បងប្រភេទមីស៊ី​ល​ថ្មី ដែលត្រូវគេគិតថា វា​អាចធ្វើ​ការបាញ់​ចេញពី​នាវា​មុជ​ទឹកបាន។

មីស៊ីលប្រភេទ​ថ្មីនោះ​អាចមានសមត្ថភាពបំពាក់អាវុធ​នុ​យក្លេអ៊ែ​របាន។ ការបាញ់មីស៊ីលចេញពីនា​វា​មុជ​ទឹក វានឹងធ្វើឲ្យរ៉ាដាមានការ​ពិ​បាកក្នុង​ការចាប់ និងធ្វើឲ្យវាចូលបានកា​ន់​តែកៀ​កគោ​លដៅ៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×