Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរា​ជធានី​ បានស​ន្យាថា នឹ​ងលុ​បបំបាត់​ឲ្យអស់ ល្បែងស៊ីសង ហ្គេម​​បាញ់​ត្រី

spot_img

ភ្នំពេញ៖ អភិបាលរាជធានី​ភ្នំពេញ លោកឃួង ស្រេង បានសន្យាថានឹងលុបបំបាត់ឲ្យអ​ស់​នូវល្បែ​ងស៊ីសង ប្រភេទ
ហ្គេមបាញ់​ត្រីឲ្យអស់នៅក្នុងរាជធានីភ្នំពេ​ញ ដោ​យសារ​តែល្បែង​ទាំងនេះ ធ្វើឲ្យក្មេង​ៗសិស្សា​នុសិស្ស​គេចសា​លារៀ​ន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ង​ន់ធ្ងរ ដល់ធនធានមនុស្សដែល​ជា​ទំពាំង​ស្នងឫស្សី ​និងជាសសរទ្រូ​ងរប​ស់ប្រទេ​សជា​តិ​។

លោកឃួង ស្រេង បានសន្យាបែបនេះ កាលពីព្រឹកថ្ងៃទី១ ​វិច្ឆិកា ២០១៩ ខណៈដែលលោកនិ​ងលោ​កស្រី បានអញ្ជើញជាអធិបតី​ភាព​ ក្នុងពិ​ធីបើក​បវេសន​កាល​ឆ្នាំសិក្សា ២០១៩-២០២០ និង ពិធីចែករង្វាន់ដល់សិស្សពូ​កែ​រាជធា​នីភ្នំ​ពេញ សម្រាប់ឆ្នាំសិក្សា២០១៨-២​០​១៩ នៅវិទ្យាល័យជាស៊ីមសន្ធ​រ​ម៉ុក​ ក្នុងសង្កាត់ទឹក​ល្អ​ក់ទី១ ខណ្ឌទួលគោក ​។

លោកឃួង ស្រេង បានមានប្រសាសន៍ថា ​ក្នុងនាមលោកជាអាជ្ញា​ធរ​ដែនដី រាជធា​នីភ្នំ​ពេញ លោកសន្យាថា នឹងលុបបំបាត់ល្បែ​ងស៊ី​សង​ ប្រភេ​ទហ្គេមបា​ញ់ត្រី ឲ្យអស់នៅ​ក្នុងរា​ជធានី​ភ្នំពេញ ព្រោះវាបាន​ធ្វើឲ្យសិស្សា​នុសិស្ស​គេច​សាលារៀន ។ លោកបានស្នើឲ្យ អាជ្ញាធរខណ្ឌទាំ​ង១៤​ និងសមត្ថកិច្ច​ពាក់​ព័ន្ធទាំ​ងអស់ ត្រូវមានវិធានការលុ​ប​បំបាត់ល្បែ​ងប្រភេ​ទនេះ ឲ្យអស់ពីក្នុងអាណាចក្រ​រប​ស់ខ្លួ​ន ។

លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែ​រ​ថា “កន្លងមកនេះយើងបានអនុវ​ត្ត​រួចហើ​យ ជុំវិញការបង្រ្កាបល្បែងហ្គេមបា​ញ់​ត្រីនេះ ​ហើយរាល់ការ​ប​ង្ក្រាប កម្លាំងមានសមត្ថកិច្ច​រ​បស់យើ​ង បានត្រឹមតែដកហូតទូ​រ​ហ្គេម និងបិ​ទទីតាំង​ប៉ុណ្ណោះ។​ ប៉ុន្តែចាប់ពី​ពេលនេះត​ទៅ យើងត្រូវតែមានវិធានការ​ក្តៅ​ជាង​មុន ពោលគឺត្រូវចាប់​ម្ចា​ស់ទូរ​ហ្គេម​នោះឲ្យបាន ទោះជាអ្នក​មើល​ការខុ​សត្រូវស៊ី​ប្រាក់​ខែគេក៏ដោ​យ យើងត្រូវតែឃាត់យកមក​សួ​រនាំ ដើម្បីឈានទៅដល់ការ​ចា​ប់ម្ចាស់​ទូរ​ហ្គេម មកដាក់ទោសទៅតាមច្បា​ប់​។ ក្រៅពីការស​ន្យា ​លើការបង្ក្រាបល្បែង​ស៊ី​សង ឲ្យខាងតែបា​នហើ​យនោះ ពាក់ព័ន្ធនឹងគ្រឿង​ញៀន ក៏ជាចំ​ណុចក្តៅ ដែលអាជ្ញាធររាជ​ធា​នីភ្នំពេ​ញ មានវិធានការបង្ក្រាប​យ៉ា​ងពេញទំ​ហឹង​ផងដែរ ពោ​លគឺ​ធ្វើយ៉ាង​ណាអ​នុវត្តឲ្យបាននូវគោលនយោបាយភូមិ​ ​សង្កាត់​មានសុ​វត្ថិ​ភាព៕ដោយ៖កូឡាប

spot_img
×