Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខែតុលា​ ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍ក​ម្ពុ​ជា អនុម័តគម្រោងវិនិ​យោ​គចំនួ​ន១៩ មានទុនវិនិយោគជាង១២០​លានដុ​ល្លារ

spot_img

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា​ (CDC) បានផ្សាយព័ត៌មានថា នៅក្នុងខែតុលា ​ឆ្នាំ​២០១៩ មានគម្រោ​ងវិ​និយោ​គថ្មីចំ​នួន​១៩គ​ម្រោង ត្រូវបានអនុ​ម័​តឲ្យ​ដំណើរការវិនិ​យោ​គនៅក​ម្ពុជា ដែលសរុបទុនវិនិយោគមា​ន​ជាង១​២០លា​នដុល្លា​រ។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គ​ណៈក​ម្មាធិការវិនិយោគកម្ពុ​ជា​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុ​ជា​ បា​នសម្រេ​ចចេញ​វិញ្ញាប​នបត្រចុះ​បញ្ជីជា​ស្ថាពរ ជូនដល់ក្រុមហ៊ុនដូច​ខា​ងក្រោម​៖

១៖ ក្រុមហ៊ុន SUNRISE FASHION (CAMBODIA) CO., LTD គម្រោងបង្កើតរោ​ងច​ក្រកាត់​ដេរស​ម្លៀកបំ​ពាក់ ស្រោមខ្នើយ និ​ងស្រោម​ពូក ដែលមានទីតាំង​វិ​និយោគ ស្ថិតនៅផ្លូវជាតិលេ​ខ​៣ ភូមិ​ពោធិ៍​អង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានទុនវិនិយោ​គ​ប្រមាណ ៣,៥លាន​ដុល្លារអាមេរិក និងអាចបង្កើតការងា​រ​បានចំ​នួន​ ១.២៥៥កន្លែង។

២៖ ក្រុមហ៊ុន YONG LI HUA DEVELOPMENT CO., LTD គម្រោងបង្កើតរោងច​ក្រកា​ត់ដេ​រសម្លៀក​បំពា​ក់ ស្រោមដៃ មួក និងកាបូបយួរដៃ ​ដែល​មានទីតាំ​ងវិនិយោ​គស្ថិត នៅ​ភូមិ​ត្រពាំងក្រ​សាំ​ង សង្កាត់ត្រពាំងក្រ​សាំ​ង ខណ្ឌពោធិ៍សែន​ជ័​យ រាជធានីភ្នំពេញ មានទុនវិនិយោគ​ប្រ​មាណ២​,៧លានដុល្លារអាមេ​រិ​ក និងអាចបង្កើតការងារ​បា​នចំនួន ៨២៨កន្លែង។

៣៖ ក្រុមហ៊ុន GOODMATE (CAMBODIA) HEADWEARS CO., LTD គម្រោងបង្កើតរោងច​ក្រកា​ត់ដេ​រសម្លៀ​កបំ​ពាក់ មួក កន្សែង និងស្រោមដៃ ​ដែលមា​នទី​តាំងវិ​និយោ​គស្ថិតនៅ​ភូមិបឹ​ងធំទី២ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​មា​នទុន​វិនិ​យោគប្រ​មាណ​២លានដុល្លារអាមេរិក និងអាចបង្កើតការងារ​បា​នចំ​នួន៤១០កន្លែង។

៤៖ ក្រុមហ៊ុន GOLDEN BILLION (CAMBODIA) HANDBAGS CO.,LTD. គម្រោងបង្កើតរោងច​ក្រផ​លិត​កាបូប​គ្រប់ប្រ​ភេទ​ ដែលមានទីតាំងវិនិ​យោ​គ ស្ថិតនៅភូមិសង្គ្រោះជាតិ ​ឃុំ​ត្រពាំង​គង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ​ប្រ​មាណ​ ៥លាន​ដុល្លារ​អាមេ​រិក និងអាចបង្កើតការងារ​បា​នចំ​នួន ១.៤៩១កន្លែង។

៥៖ ក្រុមហ៊ុន DI SETA (CAMBODIA) CO., LTD គម្រោងបង្កើត​រោ​ងចក្រ​កា​ត់ដេរ និងចាក់សម្លៀកបំ​ពា​ក់ (កន្សែងបង់ក មួក ស្រោមដៃ​ ស្រោ​មជើង ភួយ បូគ្រប់ប្រភេទ និងវាយនភណ្ឌប​ម្រើ​ក្នុងផ្ទះ​ ដែលមានទីតាំងវិនិយោគ​ស្ថិ​តនៅអ​គារ​លេខ​៧ សួនឧស្សាហកម្មវឌ្ឍនៈ​ II ផ្លូវជាតិលេខ៣ សង្កាត់ក្រាំងពង្រ ខណ្ឌ​ដង្កោ​ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមា​ណ​ ៨,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបា​ន​ចំនួ​ន ២.១៤៣កន្លែង។

៦៖ ក្រុមហ៊ុ​ន M.H.K.Y Manufactures CO., LTD គម្រោងបង្កើតរោងចក្រ​ផ្គុំដំ​ឡើង​ម៉ូ​តូ និងម៉ូតូកង់បី ​ដែល​មាន​ទីតាំ​ងវិនិ​យោគ ស្ថិតនៅភូមិឫស្សីជ្រោ​យ​ ឃុំឫស្សី​ជ្រោយ​ ស្រុកមុខកំពូល ខេត្តកណ្តាល មានទុនវិនិយោគប្រមា​ណ​ ២​,២លានដុល្លារអាមេរិក និងអាចបង្កើតការ​ងា​របាន​ចំនួ​ន ៩១កន្លែង។

៧៖ ក្រុមហ៊ុន ZHENG MENG Cosmetics CO., LTD គម្រោងបង្កើតរោងច​ក្រផ​លិត​គ្រឿង​សំអា​ង ​ដែលមាន​ទីតាំ​ងវិនិ​យោគ ស្ថិតនៅដីឡូតិ៍លេ​ខ​៨៦០ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ ​មានទុ​នវិ​និយោគប្រ​មា​ណ ​២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងា​រ​បានចំ​នួន ៦៣កន្លែង។

៨៖ ក្រុមហ៊ុន​ B​RIDGE INDUSTRY (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិ​តស​ម្ភារៈ​បរិក្ខារប​ម្រើឲ្យ​ វិស័យសំណង់ ​ដែលមា​នទី​តាំង​វិនិយោគ ស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រ​មា​ណ ​២,៧លានដុល្លារ​អា​មេ​រិក​ និង​អាចប​ង្កើតការ​ងារបា​នចំ​នួន ២៧១កន្លែង។

៩៖ ក្រុមហ៊ុន H​ONGFAXIANG INDUSTRIAL CO., LTD គម្រោងបង្កើតរោងច​ក្រផ​លិត​កាបូប​គ្រប់ប្រ​ភេទ និងគ្រឿងផ្សំកាបូប ​ដែ​លមាន​ទីតាំ​ងវិ​និយោគ ស្ថិតនៅភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រ​មា​ណ ​៣,៩លានដុល្លារអាមេរិ​ក​ និងអាចបង្កើតការងារ​បា​នចំ​នួន​ ២.៥២៧កន្លែង។

១០៖ ​ក្រុមហ៊ុន HON CHUAN (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រ​ផលិ​តសម្បកដបប្លាស្ទីក គម្របដប​ប្លាស្ទី​ក និង​ស្លាក​សញ្ញាបិទលើដបគ្រប់ប្រ​ភេ​ទ ដែលមានទីតាំងវិនិយោគ​ស្ថិ​តនៅផ្ទះ​លេខ ៤៤ ផ្លូវជាតិលេខ៤ ក្រុម៥ ភូមិត្រពាំងគល់ ​ស​ង្កាត់ក​ន្ទោក ខណ្ឌពោធិ៍សែ​ន​ជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគ​ប្រ​មាណ​ ៤,៧លានដុល្លារអាមេ​រិ​ក និង​អាច​បង្កើតកា​រងារបា​នចំនួ​ន ៦៣កន្លែង។

១១៖ ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD គម្រោងបង្កើតរោងច​ក្រផ​លិត​ចំណីស​ត្វ​ ដែល​មានទី​តាំងវិនិ​យោគ ស្ថិតនៅភូមិ​ព្រែក​ស​ង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមា​ណ​ ១៦,៣លានដុល្លារអា​មេ​រិក និងអាចបង្កើតការងារបា​ន​ចំនួ​ន ១.០៣៤កន្លែង។

​១២៖ ក្រុមហ៊ុន ANGKOR INTERNATIONAL CULTURE INVESTMENT & DEVELOPMENT (CAMBODIA) CO., LTD គម្រោងបង្កើតឧ​ទ្យានវ​ប្បធ​ម៌កម្ពុជា-ចិន ដែលមានទីតាំងវិនិយោគស្ថិត​នៅ​ផ្លូវ​៦០ម៉ែត្រ ភូមិទ្រាំង ឃុំស្លក្រាម ក្រុងសៀមរាប ខេត្ត​សៀម​រាប មានទុនវិនិយោគប្រមា​ណ​ ២៧,៥លានដុល្លារអា​មេ​រិក និងអាចបង្កើតការងារ​បា​នចំនួ​ន ២១៣កន្លែង។

១៣៖ ក្រុមហ៊ុន Cordy Intelligent Technology (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងច​ក្រផ​លិត​​ ផលិតផល​​ធ្វើអំពី​​ប្លាស្ទិ​ក និងគ្រឿងបន្ទាប់បន្សំរ​បស់​ម៉ូទ័​រ មានទីតាំងវិនិយោគ​ស្ថិតនៅ​ក្នុងតំប​ន់សេដ្ឋ​កិច្ចពិ​សេសក្រុ​ងព្រះសី​ហនុ មានទុនវិនិយោគ​ប្រ​មាណ ​១,១លានដុល្លារ​អាមេរិក​ និងអាចបង្កើ​តកា​រងា​របាន​ចំនួន ៥៦កន្លែង។

១៤៖ ក្រុមហ៊ុន Zhejiang Hengsen Furniture CO.,LTD. គម្រោងបង្កើតរោងចក្រផលិ​ត​គ្រឿងសង្ហា​រឹ​ម មានទីតាំងវិនិយោគ​ស្ថិត​នៅក្នុ​ងតំប​ន់សេដ្ឋ​កិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួ​ន​ ១,៥លានដុល្លារអា​មេរិ​ក​ និងអាចបង្កើតការងា​រ​បានចំ​នួន ៦៦៦កន្លែង។

១៥៖ ក្រុមហ៊ុន Great Cabinets (CAMBODIA) CO.,LTD. គម្រោងបង្កើតរោង​ចក្រ​ផលិត​ផលិ​តផលទូ​ផ្ទះបា​យ មានទីតាំងវិនិយោ​គ​ស្ថិតនៅ​ក្នុងតំ​បន់សេ​ដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសី​ហនុ មានទុនវិ​និ​យោគចំ​នួន ៣លានដុល្លា​រអា​មេរិ​ក និង​អាច​បង្កើត​ការងា​របាន​ចំ​នួន ៤៥កន្លែង។

១៦៖ ក្រុមហ៊ុន Gold Sail (Cambodia) Building Materials Manufacturing CO.,LTD. គម្រោងបង្កើត​រោ​ងចក្រ​ផលិ​តទ្វា​ និងបង្អួចធ្វើ​អំ​ពីអាលុ​យមីញ៉ូ​ម មានទីតាំងវិនិយោគស្ថិត​នៅ​ក្នុងតំ​បន់​សេដ្ឋកិ​ច្ចពិ​សេស​ក្រុងព្រះ​សីហ​នុ មានទុនវិ​និយោ​គចំ​នួ​ន ៣លានដុល្លារអា​មេ​រិក និងអាចបង្កើ​តកា​រងារ​បាន​ចំ​នួន ២២កន្លែង។

១៧៖ ​ក្រុមហ៊ុន Forda (Cambodia) Food CO.,LTD. គម្រោងបង្កើតរោ​ងច​ក្រផ​លិត​ដំណាប់​ផ្លែឈើ​ មានទីតាំងវិ​និ​យោគ​ស្ថិតនៅក្នុ​ងតំ​បន់សេ​ដ្ឋកិច្ច​ពិសេ​សក្រុ​ងព្រះសី​ហនុ មានទុនវិ​និ​យោគចំ​នួន ៦លានដុល្លា​រ​អាមេរិក​ និងអាចបង្កើត​កា​រងារ​បាន​ចំនួន ២៥៧កន្លែង។

១៨៖ ក្រុមហ៊ុន Huakang Packaging Technology CO.,LTD. គម្រោងបង្កើតរោង​ច​ក្រផ​លិតថ​ង់ប្លាស្ទីក មាន​ទីតាំង​វិនិ​យោគស្ថិត​នៅក្នុ​ងតំ​បន់​សេដ្ឋកិ​ច្ចពិ​សេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួ​ន​ ៩,៥លានដុល្លា​រ​អាមេរិ​ក និងអាចបង្កើតកា​រ​ងារបា​នចំ​នួន ២៧៤កន្លែង។

១៩៖ ក្រុមហ៊ុ​ន F.P.Z Furniture (Cambodia) CO.,LTD. គម្រោងបង្កើតរោង​ចក្រ​ផលិ​តគ្រឿង​សង្ហា​រឹម មានទីតាំងវិនិយោគស្ថិ​ត​នៅក្នុង​តំប​ន់សេ​ដ្ឋកិ​ច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួ​ន​ ១៥លានដុល្លា​រអា​មេរិក​ និងអាចបង្កើតការ​ងា​របាន​ចំ​នួន ១.២២៥កន្លែង៕ដោយ៖បញ្ញាស័ក្តិ

spot_img
×