Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆែកឆេរ​ជនជា​តិឥ​ណ្ឌូ​​ណេស៊ីម្នា​ក់ រកឃើញគ្រឿងញៀនមេ​តំ​ហ្វេតា​មីន ជិត​១គីឡូ

spot_img

ខេត្ត​ស្ទឹងត្រែ​ង ៖ អគ្គនា​យកដ្ឋានអន្ដោប្រវេសន៍ បានប្រកាសថា កម្លាំងនគរបាល ច្រកទ្វារអន្តរជាតិត្រពាំង​ក្រៀល នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឆែកឆេរជនជាតិឥណ្ឌូ​ណេស៊ីម្នាក់ នៅចំណុចមុខកន្លែង ប្រថាប់ត្រាចេញ​-​ចូលប្រ​ទេស​ រកឃើញ ម៉្សៅក្រាមពណ៌​ស​ថ្លា ច្រកក្នុងប្រអប់កាដូ​ គ្រប់​ប្រភេទ​ចំនួន ២កញ្ចប់ធំ និង ២កញ្ចប់តូច ទម្ងន់ប្រហែលមួយគីឡូក្រា​ម​ សង្ស័​យជា សារធាតុញៀន មេតំហ្វេតាមីន ម៉ាទឹកកក ។

ជនល្មើសជាជនជាតិឥណ្ឌូណេស៊ី មានឈ្មោះ ABUS ROHMAN ភេទប្រុស អាយុ ៣៤ឆ្នាំ ទីកន្លែងកំណើត ប្រទេសឥ​ណ្ឌូណេស៊ី ។

ក្រោយពីធ្វើកំណត់ហេតុ សាកសួរ​បំភ្លឺ​រួច កម្លាំងនគរបាលប៉ុស្តិ៍ បានប្រគល់ជនសង្ស័​យ​ ទៅឲ្យកម្លាំងនគរបា​ល​ ការិ​យាល័​យប្រឆាំ​ងគ្រឿង​ញៀន នៃស្នងការដ្ឋាននគ​រ​បាលខេត្ត​ស្ទឹងត្រែ​ង ៕ដោយ៖កូឡាប

spot_img
×