Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ឆ្នាំង​សាក ឬ​ខ្សែ​កាស​ទូរស័ព្ទ ដែល​មិនមាន​ការធានា​ត្រឹមត្រូវ បណ្ដាល​ឲ្យ​នារី​ម្នាក់ ត្រូវ​ចរន្តអគ្គិសនី ឆក់​ស្លាប់​

spot_img

កណ្ដាល​៖ នារី​ម្នាក់​ត្រូវបាន​អគ្គិសនី​ឆក់​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត ដោយសារតែ​នាង​សាក​ថ្ម​ទូរស័ព្ទ​បណ្ដើរ លេង​ទូរស័ព្ទ និង​ដាក់​កាស​ថែមទៀត ដែល​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត ឆក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ​។​

​នគរបាល​ក្រុង​តាខ្មៅ បាន​រាយការណ៍​ពី​ករណី សាក​ថ្ម​បណ្តើរ​ស្តាប់​កាស​បណ្តើរ​បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នារី​ម្នាក់ ដែល​បាន​កើតហេតុ​ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង ៨និង១០​នាទី ចំណុចកើតហេតុ ផ្ទះជួល​លេខ​៣២ ភូមិ​សិត្បូ សង្កាត់​សិត្បូ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនរងគ្រោះ ឈ្មោះ អាន សុខ​ណា អាយុ​៣៣​ឆ្នាំ មុខរបរ កម្មការិនី​រោងចក្រ ជនជាតិខ្មែរ ទីកន្លែង​កំណើត ឃុំ​ប្រាសាទ ស្រុក​ស្អាង ខេត្តកណ្តាល ។ វត្ថុតាង​ចាប់យក មាន ដុំ​សាក​ទូរស័ព្ទ​ម៉ាក Samsung ពណ៌​ស ចំនួន​១ ខ្សែ​កាស ម៉ាក Samsung ពណ៌​ស ចំនួន​១​ទូរស័ព្ទ​ម៉ាក Samsung LT ពណ៌​ខ្មៅ ចំនួន​១​គ្រឿង ។​

​តាម​ការបំភ្លឺ​របស់​ឈ្មោះ​សុខ ផាន្នី ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ដែល​ធ្វើការ​ជាមួយ​ជនរងគ្រោះ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១ វិច្ឆិកា ២០១៩ វេលា​ម៉ោង​៧និង០០​នាទី​ព្រឹក ឈ្មោះ អាន សុខ​ណា ជា​ជនរងគ្រោះ មិនឃើញ​មក​ធ្វើការ ដូច​សព្វដង ក៏បាន​ខ​ល​ទៅ​ជាង​ម៉ូតូ​ឈ្មោះ ឡៅ កុសល ភេទ​ប្រុស ដែល​នៅ​ជិត​និង​ឲ្យ​ជួយ​មើល​បន្ទប់​ជួល​ជនរងគ្រោះ ពេលទៅដល់​បន្ទប់​ជនរងគ្រោះ ឃើញ​បិទទ្វារ​បង្អួច ចាក់​គន្លឹះ​ខាងក្នុង ហើយ​គោះទ្វារ អត់​មាន​បើក​ទេ ។ រួច​ខ​ល​ហៅ​អ្នកធ្វើការ​នៅ​រោងចក្រ​ឲ្យ​ជួយ​មើល ពេលមកដល់​នាំគ្នា​ទាញ​បង្អួច ហើយ​លូកដៃ​បើក​គន្លឹះបង្អួច លូកដៃ​ទាញ​គន្លឹះទ្វារ​បើក ឃើញ​ជនរងគ្រោះ​ដេក​ក៏​ដាស់ មិន​ក្រោក ជនរងគ្រោះ​មាន​សភាព​រឹង​ដៃ រឹង​ជើង និង​ឃើញ​មាន​កាស​ជាប់​នឹង​ត្រចៀក ឯ​ទូរស័ព្ទ មាន​សាក​ថ្ម​ជាប់​នឹង​ព្រី​ភ្លើង ក៏​នាំគ្នា​បិទ​ឌីសង់ទ័រ​ភ្លើង ប៉ុន្តែ​ជនរងគ្រោះ​បាន​ស្លាប់​បាត់ទៅហើយ ។ បន្ទាប់មក បាន​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ធ្វើការ​ពិនិត្យ​។​

​សមាសភាព​ចូលរួម​ពិនិត្យ​រួមមាន សមត្ថកិច្ច​ផ្នែក​ជំនាញ​ពិនិត្យ​វិភាគ​កន្លែងកើតហេតុ​ក្រុង​តាខ្មៅ ប៉ុស្តិ៍​រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ពិនិត្យឃើញថា សាកសព មាន​សភាព​ធម្មតា ធ្មេញ​ខាំ​អណ្តាត ប្រឹង ហើយ​ពុំមាន​ស្លាកស្នាម​អ្វី​គួរឱ្យកត់សម្គាល់​ទេ ។ សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ និង​លោកគ្រូ​ពេទ្យ ជនរងគ្រោះ ស្លាប់​ដោយសារ ឆ្លង​ចរន្ត​អគ្គីសនី​បណ្តាល​ឲ្យ​ស្លាប់ ។ សាកសព​ត្រូវបាន​ប្រគល់ជូន​ប្អូន​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុកកំណើត​៕​ដោយ​៖​កូ​ឡាប​

spot_img
×