Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូ​សហភាព​អឺរ៉ុប​គាំទ្រ​ដល់​ការ​ប្រារព្ធ​មហោស្រព​តន្ត្រី​អន្តរជាតិ​លើក​ទី ១៦

spot_img

រាជធានី​ភ្នំពេញ ​៖ ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ការទូត​ផ្នែក​វប្បធម៌​របស់​អឺរ៉ុប ដែលមាន​សន្ទុះ​កើនឡើង​ជា​លំដាប់ ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា មាន​សេចក្ដីសោមនស្ស​រីករាយ​ក្នុង​កិច្ច​គាំទ្រ​សម្រាប់​រយៈពេល ៩ ឆ្នាំ​ជាប់ៗ​គ្នា ដល់​ការ​ប្រារព្ធ​មហោស្រព​តន្ត្រី​អន្តរជាតិ​លើក​ទី ១៦ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ។

​ក្នុង​មហោស្រព​នេះ នឹងមាន​ការបង្ហាញ​ទេពកោសល្យ​របស់​អ្នកនិពន្ធ​បទ​ភ្លេង​ជា​ស្ត្រី​ជនជាតិ​អឺរ៉ុប ជាច្រើន​នាក់ ដែលមាន​ស្នាដៃ​លេចធ្លោ​ក្នុង​សតវត្សរ៍​ទី ១៩ និង ២០ តាមរយៈ​ការប្រគុំ​តន្ត្រី​ចំនួន ៤ លើក នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូយ៉ាល់ ពីថ្ងៃ សុក្រ ទី ១ រហូតដល់​ថ្ងៃ អាទិត្យ ទី ៣ ខែ វិច្ឆិកា​។​

​ធ្វើឡើង​ក្រោម​ប្រធានបទ “​អ្នកនិពន្ធ​បទ​ភ្លេង​ជា​ស្ត្រី​ជនជាតិ​អឺរ៉ុប​” មហោស្រព​នេះ​គឺជា​ឱកាស​មិន​ត្រឹមតែ​ដើម្បី​ស្វែងយល់​ពី​ស្នាដៃ​តន្ត្រី​ល្បីៗ​មួយចំនួន​មកពី​សតវត្សរ៍​ទី ១៩ និង ២០ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជាការ​បង្ហាញ​ស្នាដៃ​របស់​តន្ត្រីករ​ជំនាន់​ថ្មី ដូចជា សិល្បករ​ខ្មែរ បុស្បា ប៉ាន់ (Bosba Phan) ដែល​លាយ​បញ្ចូល​គ្នា​នូវ​តន្ត្រី​ដែលជា​បេតិកភណ្ឌ​ជាតិ​របស់​នាង ជាមួយនឹង​ប្រពៃណី​របស់​អឺរ៉ុប ទៀតផង​។​

​ព្រឹត្តិការណ៍​នេះ គឺជា​ឱកាស​ដើម្បី​ស្ដាប់​ស្នាដៃ​របស់​អ្នកនិពន្ធ បទ​ភ្លេង​ជនជាតិ​អាល្លឺម៉ង់ Clara Schumann ដែលជា​អ្នកលេង​ព្យ៉ា​ណូ​មានឈ្មោះ​ល្បី​រន្ទឺ​ម្នាក់​នៅ​យុគសម័យ​រ៉ូម​ង់ ព្រោះ​ឆ្នាំនេះ​គឺជា​ខួបកំណើត​ទី ២០០ ឆ្នាំ​របស់​លោកស្រី​។​

​លោកស្រី​Carmen Moreno ឯកអគ្គរដ្ឋទូត នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា “​ខ្ញុំ​មាន​សេចក្ដីរំភើប​រីករាយ ដែល​មហោស្រព​នៅ​ឆ្នាំនេះ បង្ហាញឱ្យឃើញ​ពី​ស្នាដៃ ជា សមិទ្ធផល​ដ៏​អស្ចារ្យ​របស់​អ្នកនិពន្ធ​បទ​ភ្លេង​ជា​ស្ត្រី​ល្បីៗ ដែលជា​វរជន​តន្ត្រី​ក្លា​ស៊ី​កលាក់​មុខ​។ តាម រយៈ​ការបង្ហាញ​ពី​ទេពកោសល្យ​គួរឱ្យ​ស្ញប់ស្ញែង​របស់​ពួកគេ ព្រឹត្តិការណ៍​នេះ​ជួយ​បង្កើន​ការយល់​ដឹងថា សង្គម​ដែលមាន​បរិ​យាប​ន្ន បង្ហាញ​ពី​ភាព​អត់ធ្មត់ និង​យុត្តិធម៌ គឺជា​សង្គម​ដែល​អាច​ផ្ដល់​ប្រយោជន៍​ដល់​យើងទាំងអស់គ្នា​”៕ ដោយ​៖​កូ​ឡាប​

spot_img
×