Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេខ្លោង​ជនជាតិ​វៀតណាម​ម្នាក់ ជួញដូរ​គ្រឿងញៀន Cocaine ឆ្លងដែន ជាង ១​តោន ត្រូវ​ចាប់ខ្លួន​

spot_img

​ភ្នំពេញ​៖ មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឲ្យ​ដឹងថា មេខ្លោង​ជនជាតិ​វៀតណាម សញ្ជាតិ​កាណាដា ម្នាក់ ពាក់ព័ន្ធ​ករណី​ជួ​ួ​ញ​ដូរ​គ្រឿងញៀន Cocaine ឆ្លងដែន ជាង ១​តោន ត្រូវ​ចាប់ខ្លួនដោយ​សមត្ថកិច្ច​ជំនាញ​កម្ពុជា និង​សមត្ថកិច្ច​ឥណ្ឌូនេស៊ី ។​

​អនុវត្តតាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់ លោកនាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន និង លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ដឹកនាំ​បញ្ជា​ផ្ទាល់ ដល់​កម្លាំង​ជំនាញ នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ធ្វើការ​ស្រាវជ្រាវ ដោយ​សហការ​ជាមួយ​នគរបាល​អន្តរជាតិ​(Interpol) និង​សមត្ថកិច្ច​ប្រទេស​ឥ​ណ្ឌី​នេ​ស៊ី

​លុះ​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៩ សមត្ថ​កិ​ច្ខ​យើង​បាន​សហការ​រួមគ្នា ឈានទៅ​ចាប់ខ្លួន​មេខ្លោង ឈ្មោះ ឡេ ហុង​ហ្វី (Le Hong Phi ) ជនជាតិ​វៀតណាម សញ្ជាតិ​កាណាដា នៅ​កោះ​បាលី ប្រទេស​ឥ​ណ្ឌ​នេ​ស៊ី តាម​និវេទន៍​ក្រហម​របស់​នគរបាល​អន្តរជាតិ​(Interpol)

នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ​សមត្ថកិច្ច​កម្ពុជា បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល​ប្រទេស​ឥណ្ឌូណេស៊ី នាំខ្លួន​មេខ្លោង​ឈ្មោះ ឡេ ហុង​ហ្វី (Le Hong Phi )​ពី​ប្រទេស​ឥណ្ឌូណេស៊ី មក​ប្រទេស​កម្ពុជា ។

​មេខ្លោង​នេះ​ត្រូវបាន​តុលាការ​កម្ពុជា ផ្ដន្ទាទោស​ដាក់ពន្ធនាគា​រ អស់​មួយ​ជ​វិត ពីបទ​ជួញដូរ ដឹកជញ្ជូន​ដោយ​ខុសច្បាប់ សារធាតុ​ញៀន (​កូ​កេ​អ៊ី​ន​) ជាង​១​តោន ឆ្លងដែន​ពី​ប្រទេស​អេ​ក្វា​ឌ័​រ មក​កម្ពុជា តាមផ្លូវ​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៦ តាមផ្លូវ​សមុទ្រ (​ត្រូវ​សមត្ថកិច្ច​ចិន​រឹបអូស​គ្រឿងញៀន នៅ​កំពង់ផែ​ទីក្រុង​សៀង​ហៃ រីឯ​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​នាយក​ក្រុមហ៊ុន ១​នាក់ ជនជាតិ​វៀតណាម នៅ​រាជធានី​ភ្នំពេញ​) ៕​ដោយ​៖​កូ​ឡាប​

spot_img
×