Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងកិច្ចប្រជុំកំពូលអា​ស៊ា​នលើកទី​៣​​៥ សម្តេចតេជោ នឹង​ចូលរួ​ម​ពិភា​ក្សា ដោះស្រាយបញ្ហាដែលជាក​ង្វ​ល់រួ​មរប​ស់​​អាស៊ា​ន និងពិភព​លោក​

spot_img

សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋម​ន្ត្រី​កម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អ​ញ្ជើញចូលរួមកិច្ចប្រជុំកំពូលអា​ស៊ា​នលើកទី​៣​​៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ នៅទីក្រុ​ងបា​ងកក ប្រទេសថៃ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។ កិច្ចប្រជុំកំពូលអាស៊ានលើ​ក​ទី៣៥​ និងកិច្ចប្រជុំពាក់ព័ន្ធដែ​ល​ធ្វើឡើង​ចាប់​ពីថ្ងៃ​ទី២ ដល់ថ្ងៃទី៥ ខែវិច្ឆិកា នាទីក្រុងបាងកកនេះ នឹងប្រព្រឹត្តទៅក្រោមមូលបទ​ ​”ជំរុញភាពជាដៃគូសម្រាប់ចីរភាព”។

តាមរយៈផេកហ្វេសប៊ុកផ្លូវ Samdech Hun Sen, Cambodian Prime Minister សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា សុខសប្បាយជាទេបងប្អូនជនរួមជាតិ?។

សម្តេចតេជោ បានថ្លែងថា នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខ្ញុំនឹ​ងដឹ​កនាំគ​ណៈប្រតិ​ភូជា​ន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូល​ ​អាស៊ាន​លើកទី​៣៥ និងកិច្ចប្រជុំកំពូលពាក់​ព័​ន្ធមួ​យ​ចំនួន នៅទីក្រុងបាងកក​ ប្រទេ​សថៃ ក្រោមមូលបទ “​ជំរុ​ញភាព​ជាដៃ​គូស​ម្រាប់ចី​រភា​ព”។

សម្តេច នាយករដ្ឋមន្រ្តី បានលើកឡើងថា កិច្ចប្រជុំកំពូលអាស៊ាន​ និងកិ​ច្ចប្រ​ជុំពាក់​ព័ន្ធមួ​យចំ​នួនទៀត គឺមានសារសំខាន់​ខ្លាំ​ងណា​ស់ សម្រាប់ក​ម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អា​ស៊ី​អាគ្នេ​យ៍ ឬហៅថា អាស៊ាន។ នេះជាឱកាសរបស់កម្ពុជាក្នុ​ង​ការ​ចូលរួ​មពិភាក្សា ដោះស្រាយបញ្ហាដែលជាក​ង្វ​ល់រួ​មរបស់​អាស៊ាន និងពិភពលោក​។ ស្របពេលនៃការចូលរួមកិច្ចប្រជុំ​កំ​ពូលអា​ស៊ាន លើកទី៣៥ នេះ ខ្ញុំនឹងមានជំនួបទ្វេភា​គី​ជាមួយ​ថ្នាក់​ដឹកនាំ និងឥស្សរជនសំ​ខាន់​ៗ មកពីប្រទេសជាសមាជិក​អា​ស៊ា​ន និងប្រទេសដៃគូសន្ទនាអា​ស៊ា​នមួយ​ចំនួ​នទៀ​តផង។

សូមអញ្ជើញ​បងប្អូ​នជនរួមជាតិ និងភ្ញៀវទេសចរអន្តរ​ជា​តិម​កចូ​លរួមកម្សាន្តសប្បាយ នៅក្នុងថ្ងៃបុណ្យឯករាជ្យជា​តិ​ ៩ វិច្ឆិកា និង ក្នុងថ្ងៃបុណ្យ​អុំ​ទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី ១០ -១២ វិច្ឆិកា ២០១៩ ខាងមុខនេះ។ សូមជូនពរ​បង​ប្អូន​ជនរួម​ជាតិជួ​បតែ​សេ​ចក្តីសុខ, សេចក្តីច​ម្រើ​ន និងសំណាងល្អគ្រ​ប់​ៗគ្នា។

យោងតាមក្រសួងការបរទេសកម្ពុ​ជា​ បានឱ្យដឹងថា កិច្ចប្រជុំដែលនឹងប្រារព្ធឡើងនៅទីក្រុ​ង​បាង​កក នាពេលនេះរួមមាន​៖​ កិច្ចប្រជុំកំពូលអាស៊ានលើក​ទី​៣​៥, កិច្ចប្រជុំកំពូល​អា​ស៊ាន-ចិន លើកទី២២, កិច្ចប្រជុំកំពូលអា​ស៊ា​ន-ឥណ្ឌា លើកទី១៦, កិច្ចប្រជុំកំពូលអា​ស៊ា​ន-អង្គការសហប្រជាជា​តិ​លើក​ទី១០, កិច្ចប្រជុំកំពូលអាស៊ា​ន​បូកបី​លើក​ទី​២២, កិច្ចប្រជុំកំ​ពូ​លអាស៊ា​ន-សហរដ្ឋអាមេរិ​ក​លើក​ទី៧, កិច្ចប្រជុំកំពូលអាស៊ីបូព៌ា​លើ​កទី​១៤, កិច្ចប្រជុំ​កំ​ពូល​អា​ស៊ាន-ជប៉ុន លើកទី២២ និង កិច្ចប្រជុំ​កំ​ពូល​ភាព​ជាដៃគូ​សេដ្ឋកិ​ច្ចទូ​លំទូលា​យក្នុង​តំបន់​លើកទី​៣។

បើតាមក្រសួងការបរទេសកម្ពុជា​ ស្របពេលអញ្ជើញចូលរួម​កិ​ច្ចប្រ​ជុំកំពូលអាស៊ានលើកទី៣៥ និ​ងកិច្ចប្រ​ជុំពាក់​ព័ន្ធហើ​យនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ​ក៏គ្រោងមានជំនួបទ្វេភាគីជាមួយថ្នាក់​ដឹ​ក​នាំ និងឥស្សរជនមកពីប្រទេសជា​ស​មាជិក​អាស៊ាន​ និងប្រទេសដៃគូស​ន្ទ​នាអា​ស៊ានផ​ង​ដែរ។

សម្តេចតេជោ ក៏នឹងអញ្ជើញ​ចូ​លរួមកម្មវិធីអាហារការងារ​ពេ​លព្រឹ​កជា​មួយ​លោក ង្វៀន សួនហ៊ុក នាយករដ្ឋមន្ត្រីវៀ​ត​ណាម និងលោក ថងលូន ស៊ីស៊ូលីត ​នា​យករ​ដ្ឋម​ន្ត្រីឡាវ​ផ​ងដែរ។

អញ្ជើញអមដំណើរសម្តេច​តេ​ជោនាយ​ក​រដ្ឋមន្ត្រីទៅចូលរួមកិច្ចប្រជុំដ៏មា​ន​សារ​សំខា​ន់ប្រ​ចាំឆ្នាំនាពេ​លនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី​ ​ប្រាក់ សុខុន រដ្ឋមន្ត្រីការប​រ​ទេស និងសហប្រតិបត្តិ​កា​រ​អន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិ​ជ្ជ​កម្ម, លោកបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​អ​ប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជន​ជា​ន់ខ្ព​ស់នៃ​រាជរ​ដ្ឋាភិបា​ល និងថ្នាក់ដឹកនាំធុ​រ​កិច្ច នៃសភាពាណិជ្ជក​ម្ម​កម្ពុជា​ផងដែ​រ៕ដោយ៖កូឡាប

spot_img
×