Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រូងភ្នំ ដែលលេបក្រុមយុវ​ជន​បាល់​ទាល់ថៃ អស់រយៈពេលជិត ២០ថ្ងៃ កាលពីឆ្នាំមុន ​ពេ​លនេះបើ​កឲ្យ​ទេសចរ​ចូលលេ​ងវិញ​ជា​ធម្មតា

spot_img

រូងភ្នំ Tham Luang ដ៏ល្បី បានបើកដំណើរការឲ្យ​ អ្នកទេសចរនៅក្នុងប្រទេសថៃ​ ​ចូលលេង​ជាធ​ម្មតាជា​លើកដំ​បូង ចាប់តាំងពីមានការសង្រ្គោះកុមារ​ថៃ​ចំនួ​ន ១២នាក់ និងគ្រូបាល់ទាត់ពួកគេម្នា​ក់​ ក្រោ​យពេល​ពួក​គេបា​ត់ខ្លួន នៅក្នុងល្អាងអស់រយៈ​ពេល ១៧ថ្ងៃ កាលពីជាងមួយឆ្នាំមុន។​​



អ្នកទេ​ស​ចរប្រ​មា​ណ ២.០០០នាក់បានសម្រុកទៅ​កា​ន់រូ​ងភ្នំ​នោះនៅថ្ងៃ​សុក្រ​ ដោយសង្ឃឹមថា ពួកគេនឹងក្លាយជាម​នុស្ស​ដំ​បូង ដែលបា​នចូល​ក្នុ​ងរូង។ នេះបើតាមការចុះផ្សាយរ​ប​ស់កា​សែ​តថៃ​ Bangkok Post។

ក្រុមបាល់ទាត់យុវ​ជ​នថៃ​ឈ្មោះ ​ជ្រូកព្រៃ (Wild Boars) បានធ្វើឲ្យពិភពលោក​ចាប់​អា​​រ​ម្ម​ណ៍លើរឿងរបស់ពួកគេយ៉ាងខ្លាំង ក្រោយពេ​ល​ពួក​គេបាន​ជាប់​នៅក្នុង​រូង​ភ្នំដោ​យសារទឹកជំនន់អស់រយៈពេ​ល​ជិ​ត ២០ថ្ងៃ។

ពួកគេចុងបញ្ចប់​ត្រូ​វបាន​ជួយស​ង្រ្គោះឲ្យចេញពីល្អាងវិញ ដោយ​រូបរា​ងស្គម​ស្គាំង​ បន្ទាប់ពីមានការចូលរួ​ម​សង្រ្គោះ​ពីក្រុម​ប្រទេស​ជាច្រើន រួមមានអ្នកជំនាញមុ​ជ​ទឹក​ជាង ៩០នាក់។

ល្អាងភ្នំស្ថិតនៅភាគ​ខា​ងជើង​ខេត្តឈៀង​រៃ (Chiang Rai) ត្រូវបានបើកឲ្យចូលទ​ស្ស​នាជា​ផ្លូវកា​រវិញ​នៅថ្ងៃ​សុក្រ​។

សូមបញ្ជាក់ថា ក្រុមបា​ត់​ទាល់យុ​វជ​នថៃ មានអាយុពី ១១ ទៅ ១៦ឆ្នាំ​ និងគ្រូបង្ហាត់ពួក​គេ​ម្នាក់​អាយុ​ ២៥ឆ្នាំ បានជាប់នៅក្នុងល្អាងកា​ល​ពីថ្ងៃ​ទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ នៅពេលពួកគេព្យាយាមចូ​ល​លេង​ក្នុង​ល្អាង ខណៈមានទឹកជំ​ន​ន់ខ្លាំ​ង ហើយក៏បានធ្វើ​ឲ្យ​បិទ​ច្រ​កចេ​ញមក​វិ​ញ។

ក្នុងប្រតិបត្តិការស្វែងរ​ក​ក្រុមជ្រូ​កព្រៃ​នោះ ក៏មានអ្នកមុជទឹកថៃម្នា​ក់​បាន​ស្លាប់ផ​ងដែរ ដោយសារតែអស់អ៊ុ​ក​ស៊ីសែ​ន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×