Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេតុ​​អ្វីជ​​នជា​តិ​វៀ​តណា​មចំណាយលុយរាប់ម៉ឺន​​ដុ​ល្លារ​ និងផ្ស​ងព្រេ​ង​ដ៏គ្រោះថ្នា​ក់ មកទឹ​​ក​​ដីអ​​ង់គ្លេស​?

spot_img

ពេលនេះ​ប៉ូលី​សអង់​គ្លេសបានធ្វើការបញ្ជា​ក់ហើ​យ​ថា​ សាកសពមនុ​ស្ស​ចំនួន ៣៩នាក់ដែលត្រូវរកឃើញនៅ​ក្នុ​ងទូ​កុងតឺណឺ​នៅតំ​បន់ Essex គឺជាជនជាតិវៀតណាមទាំង​អ​ស់។

មូលនិធិសប្បុរសប្រឆាំងនឹងការ​ជួ​យដូ​រមនុស្ស បាននិយាយថា មនុស្សមួយចំនួនដែលធ្វើអន្តោ​ប្រ​វេស​ន៍ពីវៀ​តណាម ទៅកាន់ប្រទេសអង់​គ្លេ​សគឺ​ដើម្បី​រកលុយ ផ្ញើត្រឡប់ទៅកាន់គ្រួសា​រ​របស់​ពួកគេ​វិញ។

ប៉ុន្តែ តើហេតុអ្វីបានជាប្រជាជនវៀត​ណា​មផ្ស​ងព្រេ​ងដ៏គ្រោះថ្នាក់ដើម្បីធ្វើដំណើរទៅកាន់ទឹក​ដី​បរ​ទេស? តើពួកគេធ្វើដំណើរទៅក្រៅ​ប្រ​ទេសដោ​យវិ​ធីណា?

ហេតុអ្វីពួកគេចាកចេញពីប្រទេ​ស​វៀតណា​ម?

“វៀតណាមគឺជាប្រទេស​ដែ​លកំ​ពុងមាន​សេដ្ឋ​កិច្ចរី​កលូតលា​ស់ខ្លាំ​ង ប៉ុន្តែមិនមែនមានមនុ​ស្ស​គ្រប់​គ្នា ទទួលផលបានពីកា​រ​រីកច​ម្រើ​ននោះ​ទេ”។ នេះបើតាមការបញ្ជាក់រ​ប​ស់ប្រ​ធានសេ​វាក​ម្ម BBC នៅវៀតណាម។

លោកថា​ “វៀតណាមមានកម្លាំង​ព​លកម្ម​សេស​សល់ដ៏​ច្រើ​ន”។

អ្នកជំនាញប្រឆាំងការជួយ​ដូ​រមនុ​ស្សនៅក្នុ​ងប្រ​ទេសវៀត​ណា​មឈ្មោះ Mimi Vu បាននិយាយថា “ជនអ​ន្តោ​ប្រវេ​សន៍​វៀតណាម ដែលភាគច្រើនបានធ្វើដំណើរទៅកា​ន់​អង់គ្លេ​ស និងអឺរ៉ុប គឺមកពីខេត្តមួយចំនួន​ប៉ុ​ណ្ណោះក្នុ​ងប្រទេ​សវៀត​ណា​ម”។

“នៅក្នុងតំបន់មួយចំនួ​ន​នោះ មានប្រពៃណីកាលពីប៉ុន្មានទសវ​ត្ស​រ៍មុន​អំពី​ជនអ​ន្តោប្រវេសន៍នៅក្រៅប្រទេស ខុសច្បា​ប់​ ឬ​ត្រឹមត្រូ​វតា​មច្បាប់ ដែលពួកគេត្រូវស្វែងរកការ​ងា​រ និងដើម្បីផ្ញើលុយត្រឡប់​ម​កផ្ទះវិ​ញ”​។

ក្នុងរយៈពេលប៉ុន្មានទស​វ​ត្សរ៍ចុង​ក្រោយ​នេះ ជនអន្តោប្រវេសន៍​វៀ​តណា​ម ទៅកាន់ទឹកដីអង់គ្លេសគឺ​មា​នដើម​កំណើ​តមកពី​ទី​ក្រុង Hai Phong និងខេត្ត ​Q​uang Ninh ប៉ុន្តែបច្ចុប្បន្ននេះ មានការកើតឡើងយ៉ាងខ្លាំងពី​ចំ​នួន​ជនអ​ន្តោប្រវេ​សន៍​មកពីខេ​ត្ត​ចំនួន ៣គឺខេត្ត Nghe An ខេត្ត Qu​ang Binh និងខេត្ត Ha Tinh ដែលខេត្តមានប្រជា​ជ​នក្រីក្រ​ជាង​គេ។

ហេតុអ្វីបានជាពួកគេចង់ទៅ​អ​ង់គ្លេស​?

សម្រាប់ជនអន្តោប្រវេស​ន៍​វៀត​ណាម ទឹកដីអង់គ្លេសប្រហែលជា​ក​ន្លែង​ដ៏មា​នប្រ​ជាប្រិយខ្លាំ​ងនៅក្នុ​ងតំ​បន់អឺរ៉ុប។ នេះបើតាមការបញ្ជាក់​រ​បស់លោ​កសា​ស្រ្តាចា​រ្យផ្នែក​វិទ្យាសា​ស្រ្ត​សង្គម នៅសកលវិទ្យាល័យ Ox​ford-Brookes ដែលមានជំនាញខាងអន្តោ​ប្រ​វេសន៍​។

អ្នកស្រីសាស្រ្តាចារ្យថ្លែងថា ​ពួ​កគេដឹ​ងច្បាស់​ណាស់​ថា ប្រសិនជាពួកគេបានម​ក​អង់​គ្លេស ពួកគេទំនងជានឹងមានកា​រ​ងារ​ធ្វើ និងរកបានលុ​យ​ច្រើន​សម្រាប់​ផ្ញើត្រឡប់​ទៅកា​ន់គ្រួសារ​របស់ពួ​កគេ​វិញ។

វាក៏មានបណ្តាញប្រជាជនវៀ​ត​ណាម​ផងដែរ ដែលនៅអង់គ្លេស​ស្រា​ប់ ហើយអ្នកទាំងនោះអាចជួ​យជ​នជា​តិវៀត​ណាម​ដែលម​កនៅ​ថ្មី ដូចជាជួយជាជួ​យ​ផ្តល់​កន្លែង​ស្នាក់​នៅ និងការងារ។

នៅពេលពួកគេម​ក​ដល់​អង់​គ្លេស វាមានតម្រូវការពលកម្ម​ច្រើន​ណាស់​ស​ម្រាប់អ្ន​កមិន​មាន​ជំនាញ ដូចជានៅភោជនីយដ្ឋាន​វៀតណា​​ម កន្លែងធ្វើក្រចក​ និ​ង​ឧស្សា​ហ៍កម្មកញ្ឆាខុសច្បា​ប់ជាដើ​ម។

បើតាមការសម្ភាសន៍ជាមួ​យ​នឹងជ​នជាតិ​វៀត​ណាម​មួយ​ចំនួន ដែលត្រឡប់មកពី​អ​ង់គ្លេ​សវិ​ញ បានឲ្យដឹងថា ការងារភាគច្រើន​ដែ​លពួក​គេ​ធ្វើ គឺនៅក្នុងវិស័​យ​កសិ​កម្ម និងនេសាទ ប៉ុន្តែក៏មានធ្វើការងារតា​ម​រដូ​វកាល ឬការងារធម្មតា​ដែ​រ ​ឬក៏បង្កើតមុខ​រ​បរតូចៗ​ខ្លួ​នឯង។ អ្នកមួយចំនួន ក៏អត់ការងារ​ធ្វើ​ដែរ​។

តើពួកគេត្រូវចំ​ណា​យប៉ុន្មា​នសម្រាប់ការធ្វើដំ​ណើ​រ?​

អ្នកជំនាញប្រឆាំងការជួយដូរ​ម​នុស្ស​នៅវៀត​ណាម បាននិយាយថា ជនអន្តោប្រវេសន៍អាចចំណា​យ​ជាច្រើ​ន​។ សម្រាប់អ្នកដែ​ល​មានលុ​យ​តិច ចន្លោះពី ១០.០០០ ទៅ ១៥.០០០ដុល្លារ ហើយការធ្វើដំណើ​រ​របស់​ពួក​គេគឺ​ពិបាក​ខ្លាំ​ង និងអាចរួមមាន​ការ​ធ្វើ​ដំណើ​រឆ្លង​កាត់​ព្រៃនៅពេ​លយ​ប់ផង​ដែរ។

ប៉ុន្តែសម្រាប់អ្នកដែលមា​ន​លទ្ធភា​ពចំណា​យច​ន្លោះ ៤០.០០០ ទៅ ៥០.០០០ដុល្លារ នឹងធ្វើដំណើរភាគច្រើនតា​ម​យន្ត​ហោះ។​

សម្រាប់ជនជាតិវៀតណាមមួយចំនួនរ​ស់​នៅក្នុ​ងតំប​ន់ជនបទ ប្រាក់ចំនួន ៣០.០០០ដុល្លារ ពួកគេធ្វើការងារនៅ​វៀ​តណាម​ប្រហែល​ ​៣០ឆ្នាំទើបបាន។

បើតាមអង្គការស​ហ​ប្រជា​ជាតិ ជនអន្តោប្រវេ​ស​ន៍វៀត​ណាម ផ្តល់ចំណូលដល់ជនជួញដូ​រ​មនុ​ស្សប្រមា​​ណ ៣០០លានដុល្លារក្នុងមួ​យឆ្នាំ​ សម្រាប់ឲ្យមាន​កា​រជួយ​យកពួ​កគេទៅ​កា​ន់ទឹ​កដីអឺរ៉ុប​។

អ្នកខ្លះមិនមានលុយសម្រាប់​លើ​ការ​ចំណាយ​នោះទេ ហើយអ្នកមួយចំនួនបាន​ខ្ចី​ពីគ្រួ​សារ និងអ្នករាប់អាន​គ្នា​ស្និទ្ធ។

តើពួកគេទៅដល់​អ​ង់គ្លេ​សដោ​យរ​បៀ​បណា?

ភ្នាក់ងារជួយដូរបានផ្ត​ល់​សេវាក​ម្មចំនួន ២ដើម្បីបញ្ជូនជនអន្តោប្រវេស​ន៍​ទៅកា​ន់អ​ង់គ្លេស គឺសេវាកម្មល្អ និងសេវាកម្មសន្សំសំ​ចៃ​។ ​នេះបើ​តាមកា​រស្រា​វជ្រាវរ​ប​ស់គ​ណៈកម្មាការឯករាជ្យ​ប្រ​ឆាំង​នឹងទាស​ភា​ព។

សម្រាប់កញ្ចប់សេវក​ម្ម​ល្អ ​(Premium) មានការប្រថុយប្រថាន​តិ​ចតួច​ស​ម្រាប់ជន​អន្តោ​ប្រវេស​ន៍ ដែលពួកគេអាចធ្វើដំ​ណើ​រតា​មយន្ត​ហោះ និងមានការឲ្យស្នាក់នៅក្នុងផ្ទះ​ដោ​យសុវ​ត្ថិភាព​មុនពេ​លធ្វើដំណើ​រទៅ​កាន់អ​ង់គ្លេ​ស។

ចំណែកកញ្ចប់សេវាកម្មស​ន្ស​សំ​ចៃ (Economy) អាចត្រូវចំណាយពេលរាប់​ខែ​ដើម្បី​បញ្ជូន​ជនទាំ​ងនោះឲ្យ​ទៅដល់អ​ង់​គ្លេស ប៉ុន្តែទោះបីជាអ្នកជ្រើសរើ​ស​យក​សេវា​កម្មណា​ក៏​ដោយ ចុងក្រោយជនទាំងនោះនឹងត្រូវ​ទៅ​កន្លែង​ព្រំដែ​នដូ​ចគ្នា ជិះនៅលើរថយន្ត​ ​ឬកប៉ា​ល់​ដើម្បីឆ្លងចូលទៅទីគោល​ដៅ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

 

spot_img
×