Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកបរ​ទាំង​ស្រវឹង បុក​គោយន្ត​ពីក្រោយ របួសធ្ងន់​២​នាក់​

spot_img

​បន្ទាយមានជ័យ ៖ ក្មេង​ឈាមរាវ​២​នាក់ ដែល​ទំនងជា​បើកបរ​ទាំង​ស្រវឹង​ខ្លាំង​បានអោយ​ម៉ូតូ MSX របស់​ពួកគេ​ទៅបុក​គោយន្ត​ពីក្រោយ​បណ្តាលឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់ កាលពី ម៉ោង​៨​យប់​ថ្ងៃ​ទី​៨ ខែ​មករា​ឆ្នាំ​២០១៨ នៅ​ចំនុច​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៦ នៅមុខ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា ភូមិ​រលួស ឃុំ​រលួស ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ ជ័យ​សុ​កា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ស្វាយចេក​បានឲ្យដឹងថា ៖ ស្ទាវ​ទាំង​២​នាក់ ១.​ឈ្មោះ សាន មឿត ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ រស់នៅ ភូមិ​តា​អុង ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ ជា​អ្នក​បើក​របួស​បាក់​ភ្លៅ​ស្តាំ​និង​បែក​ក្បាល​។ ២.​ឈ្មោះ ភាព រតនា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា របួសបែកក្បាល​ធ្ងន់​។​

​នៅ​មុនពេល​កើតហេតុ​នោះ​មាន​យុវជន​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក MSX ពណ៌​ខ្មៅ សេរី​២០១៥ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ​1O 8036 បើក​ក្នុង​សភាព​ស្រវឹង​ខ្លាំង ដោយ​គ្មាន​ពាក់មួកសុ​វត្ថិភាព ហើយ​ល្បឿន​លឿន ក៏​ទៅ​បុក​គោយន្ត​កន្ត្រៃ ចត​ចោល​នៅ​ចិញ្ចើមផ្លូវ​។ ជន​ទាំង​២​នាក់ រងរបួស​ធ្ងន់​ទាំង​២​នាក់​៕ ដោយ ៖ បន្ទាយ

spot_img
×