Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដឹងច្បាស់ហើ​យ​!​ មនុស្ស ៣៩នាក់ដែលស្លាប់ក្នុងទូ​រ​កុង​តឺណឺ នៅអ​ង់គ្លេស ជាជនជាតិវៀត​ណា​មទាំ​ងអ​ស់

spot_img

សាកសពមនុស្សចំនួន ៣៩នា​ក់​ដែលត្រូ​វបានគេរកឃើញនៅក្នុង​​ទូកុ​ងតឺ​ណឺ នៅតំបន់ Essex ប្រទេសអង់គ្លេស​កា​លពី​ពេលថ្មី​ៗនេះ គឺជាជនជាតិវៀតណាមទាំង​អ​ស់។ នេះបើតាមការបញ្ជាក់រប​ស់​ប៉ូលី​ស​។

ដំបូងឡើយ សាកសព​រ​បស់ជ​ន​រង​គ្រោះទាំង​អស់ ត្រូវបានគេគិតថាជាជ​ន​ជាតិ​ចិន។ ប៉ូលីសនៅតំបន់ E​ssex បច្ចុប្បន្នកំពុងធ្វើការ​ទា​ក់ទ​ង ដោយផ្ទាល់ជាមួយនឹងក្រុមគ្រួសា​រ​របស់​ជនរ​ងគ្រោះនៅវៀ​តណា​ម នៅអង់គ្លេស និងរដ្ឋាភិបាលវៀត​ណា​ម។​

កាលពីដំបូង មានគ្រួសារវៀ​ត​ណាម​មួយចំ​នួន បានសម្តែងក្តីក​ង្វ​ល់ថា​ សមាជិកគ្រួសាររ​ប​ស់ពួ​កគេ ប្រហែលជាស្ថិតក្នុង​ចំ​ណោមសា​កសព​ ដែលប៉ូលីសរកឃើ​ញ​នោះ។​

ស្រ្តីវៀតណាមម្នា​ក់​ឈ្មោះ​ Pham Thi Tra My អាយុ ២៦ បានផ្ញើសារមកគ្រួសាររបស់ខ្លួន​កា​លពី​ថ្ងៃអ​ង្គារស​ប្តាហ៍មុ​ន ដោយក្នុងសារនាងបា​ន​និយា​យថា “ការធ្វើដំណើររបស់នាង​ម​កទឹក​ដី​បរទេ​សបាន​បរា​ជ័យ​ហើយ​”។

នៅក្នុងសារនាងនិយាយទៀត​ថា​ “ខ្ញុំពិតជាសុំទោស​ផ​ង ម៉ាក់ និងប៉ា។ ដំណើររបស់ខ្ញុំទៅកាន់ទឹកដី​ប​រទេ​សបា​នបរា​ជ័យ​ហើ​យ”។

“ខ្ញុំជិតស្លាប់ហើយ។ ខ្ញុំ​មិ​នអា​ចដក​ដង្ហើម​បានទេ។ ខ្ញុំស្រឡាញ់ម៉ាក់ និងប៉ាណាស់។ ខ្ញុំសុំទោសម៉ាក់”។​

សូមបញ្ជាក់ថា មានជនជាតិវៀតណាមជាច្រើន​បា​នធ្វើ​ដំណើ​រផ្សង​ព្រេង​ខុស​ច្បាប់ ទៅកាន់​ទឹកដី​បរ​ទេស ហើយគោលដៅសំខាន់រប​ស់​ពួកគេ គឺប្រទេ​សអង់​​គ្លេស។ មូលហេតុដែលពួកគេហ៊ាន​ចំ​ណាយ​លុយ​រា​ប់ម៉ឺនដុល្លារ សម្រាប់​ឲ្យមេខ្យល់ជួយគេទៅអង់គ្លេ​ស គឺដើម្បីស្វែងរកការងា​រ​ធ្វើនៅទី​នោះ​ និងផ្ញើលុយត្រឡប់ម​ក​គ្រួសារ​ពួកគេ​វិញ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×