Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គេឃាត់ហើយនៅតែចចេស​រឹង​រូស, របារដែកបា​រ៉ាស់ ​ធ្លា​ក់ចំ​លើបុរសម្នាក់កំពុងជិះម៉ូតូ បណ្តាលឲ្យដួលបែកក្បាលហូរឈាមស្លាប់

spot_img

ភ្នំពេញ៖ កាលវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៤៣​០​ កែង​ផ្លូវ២០៩ សង្កាត់ទំនប់​ទឹក ​ខណ្ឌបឹង​កេង​កង មានករណីបុរសម្នាក់​ ជិះម៉ូ​តូធូ​ដេរ ពណ៌ទឹកប្រាក់ កំពុងជិះឆ្លងកា​ត់បា​រ៉ាស់ ដែ​លប្រ​ជាពល​រដ្ឋស្នើ​សុំឲ្យខាងមន្ទីរសាធារណការ ដា​ក់​កាត់​ទទឹ​ងផ្លូវ ដើម្បីកុំឲ្យរថយន្តធំ​បើកចូល​តា​មផ្លូវ២០៩ ដែល​កំពុងរងការខូច ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា ខណៈកំពុងតែខាងក្រុមកា​រ​ងារ កំពុងតែកាត់ទម្លាក់​រ​បាំង​ដែកនេះ និងមានក​ម្លាំ​ងស​ន្តិសុខ ប្រជាកា​រពា​រ បានរារាំង និងសម្រួលច​រា​ចរណ៍​កន្លែងកើតហេតុនោះផ​ងដែ​រ​ ប៉ុន្តែបុរសរ​ងគ្រោះ នៅតែចចេស​រឹង​រូស បើកម៉ូតូចូលឆ្លង​កាត់​របាំ​ងដែរ​នោះ ចៃដន្យរបារដែក​ធ្លា​ក់ចំ​លើ បណ្តាលឲ្យដួលបែកក្បាលហូរឈាមនៅលើ​ផ្លូ​វតែ​ម្តង ។

ភ្លាមៗកម្លាំងការ​ពា​រនៅទី​នោះ បានហៅរថយន្តសង្គ្រោះពីមន្ទីរ​រុ​ស្ស៊ី មក​ដឹក​ទៅសង្គ្រោះ​ដែ​រ ប៉ុន្តែខណៈខាងក្រុមគ្រូពេ​ទ្យ​នៃរ​ថយន្ត​សង្គ្រោះ​ បានមកដល់ និងបានពិនិ​ត្យ​ភ្លាមៗ​ តែអកុសលបុ​រ​សរង​គ្រោះ បា​នស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នសព​ពុំទា​ន់ស្គាល់​អត្ត​សញ្ញាណ​នៅឡើយទេ​ ហើយកំពុងរង់​ចាំ​ការធ្វើ​កោសល្យ​វិច័យ នៃសមត្ថកិច្ចជំ​នា​ញនៃន​គរបា​លស្នង​ការន​គរបា​លរាជធា​នីភ្នំ​ពេញ ៕ដោយ៖កូឡាប

spot_img
×