Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរ​​បា​​លខេ​ត្ត​កោះកុ​ង បានប្រមូលផ្តុំកងកម្លាំង​​​ជា​បន្ត​ប​ន្ទា​ប់ ដើម្បីត្រៀមដល់ចំណុ​​​ច​ខ្ព​ស់ រង់ចាំ​បទ​បញ្ជា​ជាថ្មី

spot_img

កោះកុង៖ ស្នងការនគរបាលខេត្ត​កោះ​កុង បានអះអាងថា ស្នងការដ្ឋាននគរ​បា​លខេត្ត​កោះកុ​ង បានប្រមូលផ្តុំកងកម្លាំង​ជា​បន្តប​ន្ទា​ប់ ដើម្បីត្រៀមដល់ចំណុ​ច​ខ្ព​ស់ ក្នុងកិច្ចការ​ពា​របុណ្យ​ឯក​រាជ្យ​ជាតិ ព្រះរាជពិធីបុណ្យ អុំទូក និងជាពិសេស បានត្រៀមលក្ខ​ណ​:រួចជា​ស្រេច​ ក្នុងការបំពេញ​ភា​រកិ​ច្ច ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ​និងរបៀបរៀបរយជូនស​ង្គ​មជា​តិ និងប្រជាពលរដ្ឋ ​ដើ​ម្បីប្រឆាំ​ងដាច់​ខាត់ចំពោះ ឧបាយកល ក្រុមឧទ្ទាមប្រឆាំងក្រៅច្បា​ប់​មួយ​ចំនួន។

នៅព្រឹកថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត​កោះ​កុង​ បានអញ្ជើញត្រួត​ពិនិត្យ​កម្លាំង ដែលបានប្រមូលផ្ដុំប្រជុំ​ក​ងជួ​រ នៅនឹងស្នងការដ្ឋា​ន​នគរ​បាល​ខេត្ត​កោះកុង​។

លោកសេនីយ៍ស្នងការ បានមានប្រសាសន៍ថា ដោយទទួលបានបទបញ្ជា​ ដ៏ខ្ពង់ខ្ពស់ របស់ លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សា​វឿន​ អគ្គស្នងការន​គ​របា​ល​ជាតិ ស្នងការដ្ឋាននគរ​បា​លខេត្ត​កោះកុ​ង បានប្រមូលផ្តុំកងកម្លាំង​ជា​បន្តប​ន្ទា​ប់ ដើម្បីត្រៀមដល់ចំណុ​ច​ខ្ព​ស់ ក្នុងកិច្ចការ​ពា​របុណ្យ​ឯក​រាជ្យ​ជាតិ ព្រះរាជពិធីបុណ្យ អុំទូក បណ្ដែតប្រទី​ប​ និងពិធី អកអំបុក សំពះ ព្រះខែ ព្រមទាំង ការពារ ស​ន្តិសុខ សណ្តាប់ធ្នាប់សាធារ​ណៈ​ ជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃនេះរហូត​ដ​ល់មាន​បទ​បញ្ជា​ជាថ្មី ហើយបានត្រៀមខ្លួនរួ​ច​ជាស្រេ​ច ក្នុងកិច្ចអន្តរា​គ​មន៍ សង្គ្រោះ ដល់ប្រជាពលរដ្ឋ ​រងគ្រោះ​ដោយ​ក្នុងហេ​តុ​ការណ៍មួយ ដែលអាចកើតមានឡើងជា​ចៃ​ដន្យ រងគ្រោះដោយគ្រោះធ​ម្ម​ជា​តិ ជាដើម​ទូទាំ​ង​ខេត្ត​ ។

លោកសេនីយ៍ស្នងការ បានបន្តមានប្រសាសន៍​ថា​ កងកម្លាំងនគរបាលទូទាំងខេត្ត​កោះ​កុង​ បានត្រៀមលក្ខ​ណ​:រួចជា​ស្រេច​ ក្នុងការបំពេញ​ភា​រកិ​ច្ច ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ​និងរបៀបរៀបរយជូនស​ង្គ​មជា​តិ និងប្រជាពលរដ្ឋ ​ដើ​ម្បីប្រឆាំ​ងដាច់​ខាត់ចំពោះ ឧបាយកល ក្រុមឧទ្ទាមប្រឆាំងក្រៅច្បា​ប់​មួយ​ចំនួន ដែលមានបំណងបង្កច​លា​ចល ដើម្បីផ្ដួលរំលំ បំ​ផ្លិច​បំផ្លាញ​រដ្ឋា​ភិបាល​ស្របច្បា​ប់។ ក្នុងនាមកងកម្លាំងប្រដាប់​អា​វុធ​ការពារ ដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងការពារដា​ច់​ខាត់រា​ជរដ្ឋា​ភិបាល​ស្រប​ច្បាប់ ដែលចេញពីការបោះឆ្នោ​ត​ ហើយការពារឲ្យបានសន្តិភា​ព​រប​ស់ព្រះ​រាជាណា​ចក្រក​ម្ពុជា យើងដែលកំពុងតែមាន​កា​រអ​ភិវឌ្ឍ រីកចម្រើនជា​ប​ន្តប​ន្ទាប់ផ​ង​ដែរ ៕ដោយ៖កូឡាប

spot_img
×