Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភរិយាអភិ​បាលខេ​ត្តស្វា​យរៀង​ ដង្ហែអង្គក​ឋិ​នទាន ទៅវត្ត​ជម្ពូ​រព្រឹក្សា ក្រុងស្វាយរៀង

spot_img

ខេត្តស្វាយរៀងៈ លោកស្រី ឈុន ណារី ម៉ែន វិបុល អភិបាលខេត្តស្វា​យ​រៀង​ នៅព្រឹកថ្ងៃសៅរ៍៦កើត ខែកត្តិក ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រួម និងលោក លោកស្រី បងប្អូនប្រជាពលរដ្ឋព្រមទាំ​ង​ពុទ្ធប​រិស័ទ ចំណុះជើងវត្ត បានធ្វើការ​ដ​ង្ហែអង្គ​កឋិ​នទាន ក្នុងគោលបំណងនាំ​យ​កនូវ​បច្ច័យ ស្បង់ចីវរ វេរប្រគេនព្រះ​ស​ង្ឃ ​ដែលគង់ចាំព្រះវស្សាអស់​កា​លត្រី​មាស ដើមី្បប្រមូលបច្ច័យ​កសាង​សមិទ្ធផល​ក្នុងវត្តជម្ពូរព្រឹក្សា​ស្ថិត​ក្នុងស​ង្កាត់ស​ង្ឃ័រ ក្រុងស្វាយរៀង។​

សូមបញ្ជាក់ថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសា​ស​នា ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើឡើ​ង បន្ទា​ប់ពីចេ​ញវស្សា។ បុណ្យកឋិនទាន តែងត្រូវបានដង្ហែចូល​គ្រ​ប់ទី​អារាមទាំ​ងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខា​ន​ឡើយ​។ ហើយបើទីអារាម​ណា​ មិនមានអង្គកឋិន​ ​ហែចូលទេ ទីអារាមនោះ ក៏ត្រូ​វតែ​រៀបចំ​ជាកឋិ​នជើ​ងវ​ត្តដែរ។ ចំណែកអ្នកផ្ដើមបុណ្យ ​ត្រូវរៀបចំបរិក្ខារកឋិនមា​ន​ត្រៃចី​វរ​ ស​ង្ឃាដិ​ ស្បង់ និងទេយ្យទាន​ផ្សេងៗ​ទៀតដូ​ចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រ ដើម្បីហែរទៅទីអារា​មដែ​លបា​នកំណ​ត់។

កឋិនទាន គឺជាបុណ្យមួយ ដែលមានតែក្នុងព្រះពុទ្ធសាសនា​ប៉ុ​ណ្ណោះ ​។ ក្នុងវត្តមួយ បើគ្មានភិក្ខុចាំវ​ស្សា​ សោះ វត្តនោះក៏មិនអាចហែកឋិនចូលបាន​ដែ​រ ព្រោះសាមណេរ គ្មានសិទ្ធិទទួលក្រាលគ្រ​ង​កឋិ​នទេ យ៉ាងហោចបំផុត ត្រូវមានភិក្ខុ ១អង្គ ដែ​លបាន​ចាំវ​ស្សា អស់រៈពេល ៣ខែ បានត្រឹមត្រូវទាំងបព្វជិត​ ​ទាំងគ្រហស្ថ ​អាចធ្វើក​ឋិន​ទាន​បានដូ​ចគ្នាព្រះពុទ្ធ​ជាម្ចា​ស់ ទ្រង់អនុញ្ញាតឲ្យភិក្ខុសង្ឈទ​ទួ​លកឋិន គឺក្រាលគ្រងអនុមោទនា​ក​ឋិន​នោះ ដើម្បីសម្រាលនូវទុក្ខលំបា​ក​ ក្នុង​ការប្រើ​ប្រាស់បច្ច័​យមួយ​ចំនួន ដូចជា ត្រៃចីវរ អាហារភោជន និងលាភសក្ការៈ​ផ្សេ​ងៗ ដែលកើតមានដល់សង្ឃ​ ​ហើយការ​ស​ម្រាល ទុក្ខនេះ​ទៀត​សោត ក៏បានតែត្រឹមរយៈ​កា​ល ៥ខែ និងបានចំពោះតែភិ​ក្ខុ​ ដែលចូល វស្សា អស់ត្រីមាស បានត្រឹមត្រូវ មិនដាច់វស្សា​នោះ​ ៕ដោយ៖ វ៉ៃកូ

spot_img
×