Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រីមូរ សុខហួរ ថា សភាពការ​ណ៍​មិន​ល្អត្រូវ​ពន្យា​រពេ​លដំណើ​រនិ​វត្តន៍​របស់លោ​ក​សម រង្ស៊ី , រដ្ឋមន្រ្តីក្រសួងព័​ត៌​មាន ចំអកឡកឡាយថាចេ​កៗ​មែន​

spot_img

ភ្នំពេញ៖ លោកស្រីមូរ សុខហួរ បាននិយាយថា សភាពការ​ណ៍​បច្ចុ​ប្បន្ននេះ មានការប្រែប្រួល​ និងពោ​រពេញទៅដោ​យគ្រោះ​ថ្នាក់ ​ជាពិ​សេសដោយកាលៈទេសៈ មិ​នទាន់មានភាពអនុគ្រោះពី​សំណា​ក់ប្រ​​​ទេស​​នានា ដែលនៅជិតខាងប្រទេសកម្ពុ​ជា​ផ​ង​​នោះ ពេលនេះគណៈកម្មការរៀ​ប​ចំដំណើ​និ​វ​ត្តន៍​រប​ស់លោក សម រង្ស៊ី បាន
សម្រេចធ្វើការពន្យារពេល​​ធ្វើមាតុ​ភូមិ​និ​វត្តន៍ ដែលកន្លងមកគ្រោងនឹងវិលទៅប្រ​ទេ​ស​ក​ម្ពុ​ជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការនៅថ្ងៃទី២ខែវិច្ឆិកានេះ លោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានសរសេរបង្ហោះសារចំអកឡកឡាយ ទៅលោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានគណៈកម្មការរៀបចំដំណើរនិវត្តន៍របស់លោកសម រង្ស៊ី ថា ចេកៗមែន ហើយចេកមិនល្អទៀត។

លោករដ្ឋមន្រ្តី បានបង្ហោះសារនេះ អមជាមួយនឹងលិខិតមួយរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលលោករដ្ឋមន្រ្តី បានសរសេរថា​ ” ថាចេកៗមែន ហើយចេកអត់ល្អទៅទៀត”។

បើតាមសេចក្តីថ្លែងការណ៍របស់អតីតគណបក្សសង្រ្គោះជាតិនោះ លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ​និងជាប្រធានគណៈកម្មការរៀបចំដំណើរនិវត្តន៍រ​ប​ស់លោ​កសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ សូមជំរា​បជូ​នសក​ម្មជននិង
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ​ និងជាពិសេសពលករដែលកំពុ​ង​តែប​ម្រើកា​រនៅ​តាមប្រ​ទេស​នានាឱ្យបានជ្រាបថា ដោយសារសភាពការ​ណ៍​បច្ចុ​ប្បន្ននេះ មានការប្រែប្រួល និងពោ​រពេញទៅដោ​យគ្រោះ​ថ្នាក់ ជាពិសេសដោយកាលៈទេសៈ មិនទាន់មានភាពអនុគ្រោះពី​សំណា​ក់ប្រ​ទេស​នានា ដែលនៅជិតខាងប្រទេសកម្ពុជាផ​ង​នោះ ពេលនេះគណៈកម្មការរៀបចំដំណើនិ​វ​ត្តន៍​រប​ស់លោក សម រង្ស៊ី បានសម្រេចធ្វើការពន្យារពេល​​ធ្វើមាតុ​ភូមិនិវត្តន៍ ដែលកន្លងមកគ្រោងនឹងវិលទៅប្រ​ទេ​សកម្ពុ​ជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។

ក្នុងឱកាសនេះផងដែរ លោកស្រី ក្នុងនាមគណៈកម្មការរៀបចំដំណើរនិ​វ​ត្តន៍របស់លោកសម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​ ​សូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ និងសូមលើកទឹកចិត្តឱ្យបងប្អូនស​ក​ម្មជ​ន អ្នក​គាំទ្រ​គណប​ក្សសង្គ្រោះ​ជាតិ និងជាពិសេសពលករដែល​កំ​ពុង​តែបម្រើ​ការនៅ​តាមប្រ​ទេស​នានា បន្តនូវការគាំទ្រ និងការជឿជាក់លើ​លោក សម រង្ស៊ី ប្រធានស្តីទី
គណបក្សស​ង្គ្រោះ​ជាតិ​ ដោយលោកពិតជានឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញជាក់​ជាមិ​នខាន ដើម្បីស្តាល​ទ្ធិប្រ​ជាធិ​បតេ​យ្យ និងសិទ្ធិមនុស្ស​នៅ​ក្នុងពេ​លវេលា​សម​រម្យណា​មួ​យ។

គណៈកម្មការរៀបចំដំណើរនិវ​ត្ត​ន៍របស់​លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​កំពុ​ងរៀបចំយុត្តិសាស្ត្រថ្មី ដោយធ្វើការចរចាស​ម្របស​ម្រួលជា​មួយប​ណ្តាកម្លាំងប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ានមួ​យ​ចំនួ​ន ដើម្បីសុំការគាំទ្របើកច្រកចូ​ល​ប្រទេស​ក​ម្ពុជា ក៏ដូចជាកំណត់នូវពេលវេលា​ថ្មីមួយ​ទៀត ដើម្បីឱ្យឲ្យ លោកសម រង្ស៊ី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដទៃ​ទៀ​ត​បានវិលត្រឡប់ម​កកាន់​ប្រទេស​កម្ពុជា​យើងវិញ៕ដោយ៖កូឡាប

spot_img
×