Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំអកឲ្យលោក​ស្រី ​មូរ សុខហួរ កុំបង្កើ​​តរឿ​​ង​អ​យុ​​ត្តិធម៌ បើដឹង​ថាខ្លួន​​អ​ស់​ត​ម្លៃ​ហើ​​យ ឈ​ប់​ទៅ កុំឥតអៀនខ្មា​ស យកឈ្មោះ​គេ ​រូ​​ប​គេ ទៅប្រើ

spot_img

ភ្នំពេញ៖ អតីតមន្រ្តីម្នាក់ នៃអតីតគណ​បក្សសង្រ្គោះជាតិ ដែលស្និទ្ធនឹងលោកកឹម សុខា បានសារព្រមានធ្ងន់ ចំពោះលោក​ស្រី ​មូរ សុខហួរ ថា ធ្វើជាអ្ន​កដឹកនាំនយោបា​យ​ឲ្យថ្លៃថ្នូ​រ​​ បើដឹងថាខ្លួន​អស់​តម្លៃ​ហើ​​យឈ​ប់​ទៅ កុំឥតអៀនខ្មាស ​ចរិតថោ​ក យកឈ្មោះគេ រូ​​ប​គេទៅប្រើដើម្បីតែមហិច្ឆតាហិង្សា​​​រ​ប​ស់ខ្លួន និងប​ង្ហោះ​រូ​​បចាប់​​ដៃ​រ​វាងលោក កឹម សុខា និង សម រង្ស៊ី ដោយភ្ជាប់ជាមួយផែនកា​រ​មាតុភូ​​មិ​និវ​ត្ត ៩ វិច្ឆិ​កា។

លោកម៊ុត ចន្ថា អតីតមន្រ្តីគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២វិច្ឆិកានេះ បានសរសេរសារ​ នៅលើផេកហ្វេសប៊ុកផ្លូ​វ​ការប​ស់លោ​ក (Chantha Muth) ថា​ ហេតុអីលោក​ស្រី ​មូរ សុខហួរ ប​ង្ហោះរូ​បចាប់​ដៃរ​វាងលោក កឹម សុខា និង សម រង្ស៊ី ដោយភ្ជាប់ជាមួយផែនការមាតុភូ​មិ​និវ​ត្ត ៩ វិច្ឆិ​កា?

លោក បានបញ្ជាក់ថា “នេះជាទង្វើបង្កើតឡើ​ង​នូវអំ​ពើអយុ​ត្តិធ​ម៌​ដល់ ឯកឧត្តម កឹម សុខា ដែលកំពុងជាប់ឃុំនិងជា​ប់​បម្រាមតុលាការ ពុំ​មានសិ​ទ្ធិនយោបា​យ និងសេរីភា​ព។​ ដោយសារហេតុនេះ​ ​ឯកឧ​ត្តម កឹម សុខា ពុំបានដឹង​ឮ ឬបង្ហាញការគាំទ្រ​ ចំពោះសកម្មភា​ពរបស់​ អ្នកនយោបាយនិរ​ទេ​សឡើយ”។

លោកបានថ្លែងថា យើងមិនចង់បង្ខំអ្ន​ក​មិន​ឲ្យនិ​យាយអ្វី ដែលអ្នកចង់និយាយ​នោះ​ទេ ​តែបើអ្នកជាអ្ន​ក​នយោ​បាយ ឬតាំងខ្លួនជាអ្នកដឹកនាំ​នោះ​ អ្នកមិនគួរនិយាយអ្វី​ភ្ជា​ប់ជា​មួយអ្នក​ដទៃ ដែលគេមិនគាំទ្រជំ​ហ​រខ្លួន​នោះទេ​។

សូម​ធ្វើជាអ្ន​កដឹកនាំនយោបាយឲ្យថ្លៃថ្នូ​រ​ផង។ បើដឹងថាខ្លួន​អស់​តម្លៃហើ​យឈប់​ទៅ កុំឥតអៀនខ្មាស ​ចរិតថោ​ក យកឈ្មោះគេ រូ​ប​គេទៅប្រើដើម្បីតែមហិច្ឆតាហិង្សា​រ​ប​ស់ខ្លួន៕ដោយ៖បញ្ញាស័ក្តិ

spot_img
×