Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​សុក្រ ទី ៤ ខែវិច្ឆិកា ​ឆ្នាំ ២០១៩​

spot_img

ឆ្នាំជូត

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ក្នុងការ​ទំនាក់ទំនង​មុខរបរ​ជួញដូរ ឬ​ប្រកបការងារ​អ្វីមួយ​តែង​សម្រេច​ជោគជ័យ​ផងដែរ​។​ក្រៅពីនេះ​បើ​ចង់​បំពេញ​កិច្ចការងារ​អ្វីមួយ​គួរ​រួសរាន់​បំពេញ​ព្រោះ​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​បាន​ផល​តិច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទីជិត​ឆ្ងាយ​មាន​ភាព​កាក់កប​ល្អ​ហើយ​បើ​ចង់​ជួញ​ផ្លូវ​ឆ្ងាយ​ទៀតសោត​ក៏​ផ្តល់​ផ្លែផ្កា​គួរសម​។​

រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​ជឿនលឿន​ទៅមុខ​និងគាប់ប្រសើរ​ណាស់​៕

ឆ្នាំឆ្លូវ

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ល្អប្រសើរ ហេតុនេះ​ទោះ​ប្រកបការងារ​តូចធំ​តែង​សម្រេច​ដូច​គាប់​បំណង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ​ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​ទៅមុខ​និង​ផ្អែមល្ហែម​ល្អប្រពៃណាស់៕

ឆ្នាំខាល

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ទោះ​ធ្វី​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ចោទឡើង​។​លោកអ្នក​គប្បី​ធ្វើបុណ្យ​ទាក់​ទាន​ខ្លះ​កាន់តែ​ប្រសើរ​ដែរ​។​ការរស់នៅ​បើ​លោកអ្នក​មានការ​សម្រេច​ចិត្ត​អ្វី​ឱកាស​ភ្លាត់ស្នៀត​នោះ​មាន​ខ្ពស់ ហើយ​បើ​មាន​ចរចា​អ្វី​ក៏​តែង​មិន​សម្រេច​ដូច​គាប់​បំណង​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​ផល​លំបាក​ក្នុងការ​ចំណូល​បន្តិច​ពិសេស​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ជាមួយ​អ្នកដទៃ​ថៃ​ម​ទៀត​។​

រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មិន​មានការ​ជឿនលឿន​ទៅមុខ​ទេ ហើយ​ការកើត​បញ្ហា​រកាំចិត្ត​ក៏មាន​ច្រើន​ចំពោះមុខ​៕

ឆ្នាំថោះ

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនសូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​លោកអ្នក​ទទួលរង​ការ​ហត់នឿយ​ច្រើន ដូចនេះ​ត្រូវ​អត់ធ្មត់​ខ្លះ​ទើប​ប្រសើរ​។​ចំណែក​ការប្រកប​ការងារ​រប​ស់លោក​អ្នក​វិញ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ហើយ​ពិសេស​មាន​ភាពរលូន​ល្អ​គួរសម​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​តូច​និង​ធំ​បើ​លោកអ្នក​មិន​ធ្លាប់​ចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ ហើយ​ចង់​សាកល្បង​មើល​ក៏​ជាការ​ល្អប្រសើរ​ដែរ​ព្រោះ​តែង​ហុច​ផ្លែផ្កា​ដូច​សមប្រកប​។​

​រីឯ​មនោសញ្ចេតនាសេចក្តីស្នេហា​ប្រុស​ស្រី​កំពុងមាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ល្អណាស់​៕

ឆ្នាំរោង

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពឹងពាក់​ឬ​ធ្វើ​អ្វីមួយ​ក៏​តែង​ឆ្លើយតប​ជា​ផ្លែផ្កា​មកវិញ​ជានិច្ច​។​ទាំង​ស្ត្រី​បុរស​ការបំពេញ​ការងារ​មាន​លក្ខ​ណះ​ពេញដៃពេញជើង​និង​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់​បំណង​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាពត្រជាក់ត្រជុំ​ដូច​ទឹក​អ​ម្រិ​ត​៕

ឆ្នាំម្សាញ់

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ប្រកបការងារ​អ្វី​តែង​ងាយ​រាំងស្ទះ​និង​ធ្វើ​អ្វី​ក៏​មិន​សម្រេច​ដូច​បំណង​តាម​ក្តី​ប្រាថ្នា​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ការរក​ផល​កម្រៃ​មិន​ដូច​ជាទី​គាប់ចិត្ត​ទេ​គឺ​បាន​គ្រាន់​មួយ​ទប់ទល់​ចាយវាយ​។​

​រីឯមនោសញ្ចេតនា​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ជួប​រឿង​ងាករេ​ច្រើន​ព្រោះតែ​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​នឹង​រឹង​មានះ​ច្រើន​រៀងៗ​ខ្លួន ៕

ឆ្នាំមមី

​រាសី​ល្អជា​មធ្យម​។ ​នៅថ្ងៃនេះ​ដួង​រាសី​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​ខ្លួនឯង​ឱ្យបាន​ល្អ ហើយ​មិនត្រូវ​មានចិត្ត​ឆេវឆាវ​ឬ​យក​កំហឹង​ទុក​ក្នុង​ខ្លួន​ច្រើន​ឡើយ​ពីព្រោះថា​អាច​កើត​មានរឿង​ជម្លោះ​វិវាទ​សម្រុកចូល​ជាក់​ជាពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ដែរ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាតដៃ​ទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​និង​គ្រោះ​មុត​របស់​ស្រួច​។​

រីឯ​មនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​លេចចេញ​ភាព​រកាំរកូស​ខ្លះៗ​ដោយសារ​ការ​ប្រចែប្រច័ណ្ឌ​កំពុង​បិទបាំង​មុខ​៕

ឆ្នាំមមែ

រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តែង​មិន​សម្រេច​ដូច​ក្តី​បំណង​ទេ ហើយ​បើ​ធ្វើ​អ្វី​ក៏​មិនបាន​រីកចម្រើន​ដូច​គាប់​បំណង​ដែរ​។ សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ផល​ចំណូល​ជួប​ការលំបាក​ប៉ុន្តែ​យ៉ាងណា​លោកអ្នក​ត្រូវ​ចេះ​ចាយវាយ​ឱ្យបាន​ត្រឹមត្រូវ ហើយ​មិនត្រូវ​ខ្ជះខ្ជាយ​ដៃ​ធំ​ឡើយ​ក្រែង​ជួប​វិបត្តិ​ថវិកា​ណាមួយ​ឡើង​នៅ​គ្រា​ខាងមុខ​។​

រីឯមនោសញ្ចេតនា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​សំបូរ​ទៅដោយ​រឿងរ៉ាវ​រកាំរកូស​ច្រើន​ដូច្នេះ​បើ​មិនចេះ​អត់ឱន​ឱ្យ​គ្នា​ទេ​ពិតជា​ជួប​ផល​លំបាក​ត្រូវ​រែកពន់​វិញ​ជាក់​ជាពុំខាន​៕

​ឆ្នាំវក

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ជ្រើសរើស​ធ្វើ​អ្វីមួយ​ពីព្រោះថា​ផ្លែផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ការប្រកប​ការងារ​និង​បញ្ហា​ប្រាក់កាស​មានការ​លូតលាស់​ទៅមុខ​ទោះ​មិន​ច្រើន​ក៏មាន​ការចូល​គ្រាន់​បំពេញ​ក្រពះ​ផងដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង​ពីព្រោះ​មិន​ដូច​សេចក្តីប្រាថ្នា​ប៉ុន្មាន​ឡើយ​។​

​រីឯមនោសញ្ចេតនាសម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​​ជាពុំខាន​៕

​ឆ្នាំរកា

​រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​មិន​ថា​កា​រស​ម្រ​ច​ចិត្ត​ធ្វើ​អ្វីមួយ​មិន​ថា​រយះពេល​ខ្លី​ឬ​វែង​ទេ​ចូរ​ត្រិះរិះ​ពិចារណា​ឱ្យបាន​គ្រប់​ជ្រោយ​ទើប​មិនមាន​បញ្ហា​ណាមួយ​ចោទឡើង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​ហើយ​អាចមាន​ការរំលោភបំពាន​ពី​អ្នកមាន​មុខរបរ​ដូច​គ្នា​ទៀតផង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ពេលយប់​ព្រលប់​ក្រុមមនុស្ស​បៀតបៀន​យាយី​ដោយ​ប្រការ​ណាមួយ​។​

រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ ងាយ​ទាំង​ឆាប់​ប្រកែប្រកាន់​និង​តានតឹង​សម្តី​ដាក់គ្នា​៕

ឆ្នាំច

​រាសី​ល្អជា​មធ្យម​។​ នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ស្ថិតនៅក្នុង​កម្រិត​មធ្យម ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ដែរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តីសុខក្សេមក្សាន្ត​ដូច​សព្វមួយដង​។​

​រីឯ​មនោសញ្ចេតនាបញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​ចូរ​ប្រយ័ត្ន​ការយល់​ខុស​ក្នុង​រឿង​អ្វីមួយ​ក្លាយជា​រឿង​ជម្លោះ​វិវាទ​៕

​ឆ្នាំកុរ

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​នាំឱ្យ​ឱកាស​ភ្លាត់ស្នៀត​នោះ​មាន​ខ្ពស់​គួរសម​។​ដោយសារ​ថ្ងៃ​នេះដែរ​ដួង​រាសី​ស្រុតចុះ ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​កើត​នូវ​កា​រកាំចិត្ត​ហើយ​មា​​ន​​បញ្ហា​ចូល​យាយី​ច្រើន​។​បើ​មាន​កិច្ចការងារ​អ្វី​បង្ក​មាន​កំហុស​ឬ​ភ្លាំងភ្លាត់​លោកអ្នក​មិនត្រូវ​ប្រើ​ចិត្ត​ក្តៅ​ទេ​ត្រូវយក​ភាព​ត្រជាក់​ដាក់ខ្លួន​ទើប​ប្រសើរ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ការរក​ផល​កម្រៃ​មិនត្រូវ​លោភលន់​ឡើយ​បើ​ពុំ​នោះទេ​ប្រយ័ត្ន​បាន​បាត​ដៃទទេ​វិល​ត្រឡប់មកផ្ទះ​វិញ​។​

​រីឯមនោសញ្ចេតនា​បញ្ហា​ស្នេហា​ប្រុស​ស្រី​មាន​ការចង់​ចាញ់ឈ្នះ​និង​ប្រចែប្រច័ណ្ឌ​ច្រើន​ដូចនេះ​បញ្ហា​រកាំចិត្ត​ក៏​កើតមាន​ច្រើន​ដែរ​៕

spot_img
×