Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​នារី​រងគ្រោះ​សុំ​បែក​ជនសង្ស័យ​ម្នា​ក់បាន​យក​រូបអាក្រាត​របស់​នា​រី​រងគ្រោះ​ទៅ​ចែកចាយ​ក្នុង ​Facebook ​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​

spot_img

​កណ្តាល ​៖ ដោយមាន​កិច្ចសហការ ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយមានជ័យ ជាមួយនឹង​នគរបាល​ខេត្តកណ្តាល បាន​ឈានទៅ​ឃាត់ខ្លួន​ជនល្មើស​ម្នាក់ ដែល​បាន​នឹង​ខឹង​នារី​រងគ្រោះ​ម្នាក់ សុំ​បែក​ចែកផ្លូវ​គ្នា ជាមួយនឹង​ជនសង្ស័យ ក៏បាន​យក​រូបអាក្រាត របស់​នារី​រងគ្រោះ​ទៅ​ចែកចាយ​ក្នុង Facebook ។​

ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ឲ្យ​ដឹងថា ករណី​គំរាមកំហែង​ហែកកេរ្តិ៍ កើតហេតុ​នៅ​ថ្ងៃ​មិន​ចាំ ខែកញ្ញា ឆ្នាំ​២០១៩ ចំណុច ភូមិ​ដើម​ពោធិ៍ ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្តាល ។​

​ជនរងគ្រោះ​១​នាក់ ឈ្មោះ ជ​.​ល​.​ដ ភេទ​ស្រី អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ មុខរបរ បុគ្គលិក​កាស៊ីណូ ។ ចំណែក​ជនសង្ស័យ​១​នាក់ ឈ្មោះ លឹម សេង​ហៀ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឯកភាព ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ដ​បន្ទាយ​​មានជ័យ ។ វត្ថុតាង​ចាប់យក​៖ ទូរស័ព្ទ iPhone5 មួយគ្រឿង ប្រើ​អា​ខោ​ន​ហ្វេ​ស​បុក (Account Facebook) រួមមាន​៖

១.​លឹម សេង​ហៀ​ង ប្ដូរ​ទៅលោក ព្រះ ២.​អ្នកក្លាហាន បង្ហុយផ្សែង យក​ឃ្មុំ​លើ​ភ្នំ​ទឹកកក ៣.Bro Heang ៤.Heang Bmc ៥.Bro Net ៦.Hea Heang ៧.Thai khmer ៨.Bro Dy ៩.Bro Oun ១០.Acc Ort Banka និង​១១.Oun Nich ។

​នគរបាល​បានបញ្ជាក់​ពីស​ភាព​នៃ​រឿងហេតុ​នេះ​ថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ ឈ្មោះ លឹម សេង​ហៀ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​បាន​ទំនាក់ទំនង​ស្រឡាញ់គ្នា​ជាមួយ​ជនរងគ្រោះ និង​បានរស់នៅ​ជាមួយគ្នា​បាន​រយៈពេល​ប្រហែល​៣​ខែ ។ រហូតដល់​អំឡុង​ខែមេសា ឆ្នាំ​២០១៩ ជនរងគ្រោះ បាន​សុំ​ផ្តាច់ទំនាក់ទំនង​ស្នេហា ជាមួយ​ឈ្មោះ លឹម សេង​ហៀ​ង ព្រោះ​ខ្លួន មានបំណង​រៀបការ​ជាមួយ​អ្នកផ្សេង ប៉ុន្ដែ​ឈ្មោះ​លឹម សេង​ហៀ​ង មិន​ព្រម​បែក​គ្នា ហើយ​បាន​គំរាមកំហែង​ជនរងគ្រោះថា​នឹង​យក​រូប​ដែល​ខ្លួន​ថត​ទុក​នោះ បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ហើយ​ឲ្យ​គេឯង​មើល​ទៀតផង ។ ឈ្មោះ លឹម សេង​ហៀ​ង ក៏បាន​ផ្ញើ​រូបអាក្រាត​កាយ របស់​ជនរងគ្រោះ ទៅ​ឲ្យ​បងប្អូន និង​មិត្តភក្តិ​របស់​នាង​មើល រួមទាំង​រូប​របស់​អ្នក​ទាំងពីរ ធ្លាប់​ដេក​ជាមួយគ្នា​ទៀត ហើយ​ឈ្មោះ លឹម សេង​ហៀ​ង នៅតែបន្ដ​ចែកចាយ​រូបអាក្រាត​កាយ​របស់​នា​រី​រងគ្រោះ ទៅតាម​រយៈ​ឆាត ក្នុង​គ្រុប​ផ្សេងៗ​ជាច្រើន​ទៀត ។

​តាម​ចម្លើយសារភាព​របស់​ឈ្មោះ លឹម សេង​ហៀ​ង បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​ស្រឡាញ់ រស់នៅ​ជាមួយ​ជនរងគ្រោះ និង​បាន​ថតរូប​អាក្រាតកាយ របស់​ជនរងគ្រោះ​ទុកជា​ច្រើន ។ ដោយសារ​ជនរងគ្រោះ ព្យាយាម​សុំ​បែក​គ្នា ទើប​ខ្លួន​សម្រេច​ចិ​ត្ដ ផ្ញើ​រូបអាក្រាត​កាយ​រប​ស់ជ​ន​រងគ្រោះ ទៅ​ឲ្យ​បងប្អូន មិ​ត្ដ​ភក្តិ​នៅក្នុង​គ្រុប​ផ្សេងៗ​ទៀត​បាន​មើល ដើម្បី​ឲ្យ​ខូច​កិ​ត្ដិ​យស កេរ្ដិ៍ឈ្មោះ ក្នុង​បំណង​ឲ្យ​ជនរងគ្រោះ មក​រស់នៅ​ជាមួយ​ខ្លួន ។​

ករណីនេះ​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕​ដោយ​៖​កូ​ឡាប​

spot_img
×