Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បាន​ចាប់​ក្មេង​ម្នាក់ ករណីឆក់ទូរស័ព្ទ តែ​ប្រធាន​គណបក្ស​មួយនិយាយថា មិន​គាំទ្រ​ឲ្យ​ដាក់​ច្រវាក់​ជើង​ក្មេង​នោះទេ​

spot_img

​ភ្នំពេញ​៖ សមត្ថកិច្ច​នគរបាល​បាន​ចាប់ខ្លួន​ក្មេង​ម្នាក់ ក្នុងករណី លួច​មាន​ស្ថាន​ទម្ងន់ទោស (​ឆក់ ទូរស័ព្ទដៃ​) នៅ​ចំណុច​គល់ស្ពាន​ព្រះមុនីវង្ស​ចាស់ ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម៉ោង​១៦​និង​០០​នាទី​។​

​ជាមួយនឹង​ករណី​ខាងលើនេះ ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បាន​ថ្លែងថា លោក​គាំទ្រ​ការអនុវត្តន៍​ច្បាប់ តែ​មិន​គាំទ្រ​ឲ្យ​ដាក់​​ច្រ​វ៉ា​ក់​បែបនេះ​ឡេី​យ នេះ​ជា​កំហុស​មួយ​យ៉ាង​ធំ ដែល​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធមនុស្ស ប៉ុន្តែ ឧកញ៉ា គិត ធាង និង ឧកញ៉ា​ជំនួញ​ព្រៃឈើ​ដ៏​សម្បើម គង់ ក្រឹ​ង ដូច​គ្មាន​នរណា​ដាក់ច្រវ៉ាក់​។​

​ជនរងគ្រោះ​ឈ្មោះ ភិន​សោភា ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់​ខោអាវ ស្នាក់នៅ​ភូមិ​តាងៅ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

​ជនសង្ស័យ​ឈ្មោះ ផន ណេ​ត ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​ភូមិ​ដើម​ស្លែង សង្កាត់​ច្បារអំពៅ​២ ខណ្ឌ​ច្បារអំពៅ​។​

​ហេតុការណ៍​នឹះ មុនពេល​កើតហេតុ ជនរងគ្រោះ​ទុក​ទូរស័ព្ទដៃ​ម៉ាក Oppo-S១១ Pro ពណ៌​ខៀវ សុ​ី​ម​លេខ​០៩២ ៤២២៥៧៣ សៀត​ក្នុង​កាបូប​ពណ៌​ខ្មៅ​ស្ពាយ​ចំហៀង​រួច​ជិះ​ម៉ូតូ​ទៅ​លក់​ខោអាវ​នៅ​ផ្សារ​រាត្រី ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ ដើរមក​ជិត​ជនរងគ្រោះ ឆក់យក​ទូរស័ព្ទដៃ​ម៉ាក​ខាងលើ រួច​រត់គេចខ្លួន ពេលនោះ​ជនរងគ្រោះ ក៏​មក​ដាក់​ពាក្យបណ្តឹង​នៅ​ទី​ស្នាក់​ប៉ុស្តិ៍​ច្បារអំពៅ​២​។ លុះដល់​ម៉ោង​២០​និង​០០​នាទី ថ្ងៃ​ដដែល សមត្ថកិច្ច​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ រួម​និង​វត្ថុតាង​ទូរស័ព្ទដៃ​ម៉ាក​ខាងលើ បញ្ជូនមក​អធិការដ្ឋាន​នគរបាល ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​។​

​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​។​

​ពាក់ព័ន្ធ​ករណីនេះ​លោក​វីល្លាម សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ មកពី​គណបក្ស​ខ្មែរ​ក្រោក បាន​សរសេរ​សារ នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា “រឿង​ក្មេង​នេះ មាន​កំហុស​អ្វី​ទុក​ឲ្យ​ច្បាប់​​ចាត់​ការចុះ តែ​ចង់ដឹងថា​ប៉ុស្តិ៍នគរបាល​ច្បារអំពៅ​២ ​យក​ច្បាប់​អ្វី​មក​អនុវត្តន៍ ទេី​ប​ដល់​ថ្នាក់​ដាក់ច្រវ៉ាក់​បែបនេះ ?

​យោងតាម​ព័ត៌មាន​ក្រៅផ្លូវការ​ក្មេង​នេះ ឈ្មោះ ផន ណេ​ត អាយុ​១៥ ឆ្នាំ បាន​ប្រព្រឹត្ត​បទ​ល្មេី​ស​ឆក់ ទៅ​លេី​ជន រងគ្រោះ​ឈ្មោះ​​ភិន សោភា កាលពី​ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ។

​លោក​បន្តថា “​ខ្ញុំ​គាំទ្រ​ការអនុវត្តន៍​ច្បាប់ តែ​មិន​គាំទ្រ​ឲ្យ​ដាក់​​ច្រ​វ៉ា​ក់​បែបនេះ​ឡេ​ី​យ នេះ​ជា​កំហុស​មួយ​យ៉ាង​ធំ ដែល​កម្ពុជា​ជា​ប្រទេស​គោរព​សិទ្ធមនុស្ស​” ។​

​លោក​វីល្លាម បាន​បញ្ជាក់ថា “​គិត ធាង . គង់ ក្រឹ​ង ដូច​គ្មាន​នរណា​ដាក់ច្រវ៉ាក់​អញ្ចឹង​ផង “៕ ​ដោយ​៖​កូ​ឡាប​

spot_img
×