Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេឃុំ​កណ្តៀង​រាយ​ស្រុក​ស្វាយទាប​ បាន​ស្លាប់​ ដោយសារ​គ្រោះថ្នាក់​ច​រា​រណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ​

spot_img

​ខេត្តស្វាយរៀង ៖ ​បុរស​វ័យ​ចំណាស់​ម្នាក់​ដែល​គេ​ស្គាល់​ថា មាន​ឋានៈ ជា​មេឃុំ​កណ្តៀង​រាយ​បាន​ស្លាប់បាត់​បង់ជីវិត​នៅ​មន្ទីរពេទ្យ​ក្រោយពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​ម៉ូតូ​។

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨ និង​១០​នាទី​ព្រលប់​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅលើ​ផ្លូវលំ​មួយកន្លែង​ស្ថិត​ក្នុងភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ ពណ៌​ក្រហម​ពាក់ ស្លាក​លេខ​ស្វាយរៀង ១Q ៤២៨៧ បើកបរ​ដោយ​ឈ្មោះ ឡឹ​ក កង ភេទ​ប្រុស អាយុ​៦២​ឆ្នាំ មុខរបរ​មេឃុំ​កណ្តៀង​រាយ រស់នៅ​ភូមិ​កណ្តៀង​រាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយទាប​ខេត្តស្វាយរៀង បាន​ស្លាប់​នៅ​មន្ទីរពេទ្យ (​មិន​ពាក់មួក​សុវត្ថិភាព​) ទិសដៅ​ពី​លិចទៅ​កើត (​អ្នកបើកបរ​ម៉ូតូ​វ៉េវ មិន​ប្រកាន់​ស្តាំ​)​។​

​ប្រភព​បាន​បន្តទៀតថា លុះ​មកដល់​កន្លែងកើតហេតុ​ខាងលើ​ក៏​បើកបរ​ម៉ូតូ​ចូលទៅ​ខាងឆ្វេង​(​ចូល​ផ្លូវ​គេ​)​ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កំពង់ឆ្នាំង ១A ១៤២៦ ចំ​ពីមុខ ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា ពី​កើ​តទៅ​លិច បើកបរ​ដោយ​ឈ្មោះ ផាត់ សា​រ៉ា ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិ​ខ្មែរ រងរបួស​ស្រាល (​មិន​ពាក់មួក​សុវត្ថិភាព​) ​។​

​ករណីនេះ​អ្នករងរបួស​បាន​បញ្ជូន​ទៅ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្វាយទាប ចំណែកឯ​មធ្យោបាយ​ទាំងពីរ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កណ្តៀង​រាយ​។ រីឯ​សព​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ ​វ៉ៃ​កូ​

 

spot_img
×