Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អភិវឌ្ឍ​ន៍ជ​នបទ បើកយុទ្ធនាការផ្សព្វផ្សាយពីសុវត្ថិ​ភា​ពច​រាចរ​ណ៍ផ្លូ​វគោក មុនពេល​បុណ្យអុំ​ទូក ជូនប្រជាពលរដ្ឋ​ ​ក្នុងខេ​ត្តសៀម​រាប

spot_img

សៀមរាប៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងគម្រោងកែលម្អផ្លូវជនបទជំហ៊ា​នទី២ បើយុទ្ធនាការផ្សព្វផ្សាយ ស្តីពីសុវត្ថិ​ភា​ពចរា​ចរណ៍ផ្លូ​វគោកមុ​នពេល​បុ​ណ្យអុំទូក ជូនប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ក្នុងគោលបំណងសំខាន់ ​ ​ដើម្បីអ​ប់រំ ផ្សព្វផ្សាយដាស់តឿន ក្រើន​រំលឹក​ដល់ប្រ​ជាពលរដ្ឋ ដែលធ្វើដំណើរប្រចាំថ្ងៃ ពិសេសអ្នកធ្វើដំណើរក​ម្សា​ន្តមក​ក្នុង​ពិធីបុណ្យ​អុំ​ទូក ដែលជាពេលមានគ្រោះថ្នាក់ចរាចរ​ណ៍​កើតឡើ​ងច្រើន​ជាង ពេលធម្មតា ត្រូវឲ្យមានស្មារតីប្រុងប្រយ័​ត្ន​បង្កា​រខ្លួន ជាមុននៅ​ពេលធ្វើ​ដំ​ណើរ ដើម្បីអាចបញ្ចៀសខ្លួនពីគ្រោះថ្នាក់ចរាច​រ​ណ៍ ​ដែលកើត​ឡើង​ជាយថា​ហេ​តុ។

លោក គង់ សុវណ្ណ ទីប្រឹក្សាសុវត្ថិភាពចរាចរណ៍នៃគម្រោ​ង​កែលម្អ​ផ្លូវជន​ប​ទជំហ៊ានទី២ សហការជាមួយក្រសួងអភិវឌ្ឍន៍ជ​ន​បទបា​នឲ្យដឹង កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងមុ​នព្រះ​រាជពិ​ធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក ក្រុមការងារផ្នែកសុវ​ត្ថិភា​ពច​រាចរ​ណ៍ នៃគម្រោងកែលម្អផ្លូវជនប​ទ​ជំហ៊ានទី២ របស់លោកនឹ​ងប​ន្តធ្វើ​កា​រចុះ​អប់​រំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ជូ​ន​ដល់​ប្រជាព​លរដ្ឋ សិស្សានុសិស្សនៅតាមសា​លា​ មា​តាបិ​តា អាណាព្យាបាល ក៏ដូចជាអាជ្ញាធរភូមិឃុំ និង​ស្រុក​ផង​ដែរ ឲ្យចេះពីច្បា​ប់ច​រាច​រណ៍ក្នុងការធ្វើដំណើរដោយសុវត្ថិភាពក្នុង​ខេ​ត្តចំ​នួន​១០ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់តំបង បន្ទាយមានជ័យ សៀមរាប និងខេត្តកំពង់ធំ ដែលមា​នផ្លូ​វចំ​នួន​៧០ខ្សែ និងចម្ងាយផ្លូវសរុបជាង១២០​០​គីឡូ​ម៉ែត្រ។ លោកបញ្ជាក់ថា គោលបំណងដ៏ធំមួយក្នុ​ងចំ​ណោម​គោល​បំណ​ងច្រើ​ន​ទៀត រប​ស់គ​ម្រោង គឺកាត់បន្ថយអត្រាគ្រោះថ្នាក់ ការបា​ត់ប​ង់​ជីវិ​ត និងរបួសធ្ងន់ធ្ងរដោយសារគ្រោះ​ថ្នា​ក់ច​រាច​រណ៍ នៅតាមផ្លូវរបស់គម្រោង​។​ លោកថា ក្រៅពីការអប់រំផ្សព្វផ្សាយដល់អ្នកធ្វើដំ​ណើ​រ ​ ក៏នូវមា​នការ​បណ្ដុះ​បណ្ដា​ល ពីសុវត្ថិ​ភាពច​រា​ចរណ៍ និងជំរុញការចូលរួមអនុវត្តគោរព​ច្បា​ប់ច​រាចរ​ណ៍ផ​ងដែរ​ ដល់ស​ហគ​ម​ន៍ គឺជាយុទ្ធសាស្រ្តស្នូលក្នុងការ​ផ្ដួ​ចផ្ដើម​ប​ង្កើតចី​រភាព នៃវប្បធម៌បើកបរដោយសុវត្ថិភាព ​ដើ​ម្បីគ្រប់​គ្នាចៀ​សឆ្ងា​យ អំពីគ្រោះថ្នាក់ចរាចរណ៍បាន។ ​សកម្មភាពនៃយុទ្ធនាការនៅថ្ងៃទី១ វិច្ឆិកា​ ដោយចា​ប់ផ្ដើ​មពីការ​រៀប​ចំ​ដង្ហែរ តាមគោយន្ដ ឬយានយន្តកង់បី នៅតាមដងផ្លូវចំនូនបីខ្សែ​នៃ​គម្រោង​។ ​ព្រមពេលដែលកំពុងបើកបរ​កា​ត់តា​មទីប្រ​ជុំជន សាលារៀន វត្តអារាម និង ភូមិរបស់ប្រជា​ព​លរ​ដ្ឋ ក្បួនដង្ហែរបានប្រើឧគ្ឃោ​ស​នស័​ព្ទ​ ​បំពងសំឡេងច្បាស់ៗ អំពីសារអប់រំនានាជា​ពិ​សេស ផ្តោតលើគ្រោះថ្នាក់ចរាចរណ៍​ដែ​លបណ្ដា​លម​កពីកា​របើ​កបរ​ហួស​ល្បឿនកំ​ណ​ត់ ការបើកបរក្រោយពេលទទួ​ល​ទានគ្រឿ​ងស្រ​វឹង ការធ្វើដំណើរតាមម៉ូតូដោយមិនពាក់​មួ​កសុវ​ត្ថិភា​ពជាដើ​ម។ ក្រៅពីនោះ ក៏មានសារដាស់តឿនដល់ប្រ​ជា​ពល​រដ្ឋ​ឲ្យគោរ​ពតា​មច្បាប់​ច​រាចរណ៍ ឲ្យបានល្អដើម្បីចៀសវាងកុំឲ្យមា​ន​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង គ្រួសារ និងអ្នកដទៃដែលធ្វើដំណើរ​តា​មដង​ផ្លូ​វ។

លោក ទីប្រឹក្សាសុ​វ​ត្ថិភាព​ចរា​ចរណ៍ បញ្ជាក់ថា ក្នុងសកម្មភាពអ​ប់​រំ ផ្សព្វផ្សាយសុវត្ថិភាពចរាចរ​ណ៍​នោះ មានរៀបចំជាក្បួនដង្ហែរតាមរ​ទេះ​ គោយន្ដ និងម៉ូតូកង់បី នៅលើដងផ្លូវជាច្រើន​តាម​ប​ណ្តាស្រុក​នានានៅ​ក្នុងខេត្ត ។ ក្នុងយុទ្ធនាការនោះដែរ ក្រុមអ្នកធ្វើយុទ្ធនាការបាន​ចែ​កប័ណ្ណ​ផ្នត់​ ​និងបិទស្ទិគ័រ​ចំ​ណាំង​ផ្លាត ដែលមានសារសុ​វ​ត្ថិភា​ពទាក់​ទង​និងកា​រប្រើប្រា​ស់ល្បឿ​ន និង ការបើកបរក្រោមឥទ្ធិពលគ្រឿ​ង​ស្រវឹ​ង ​ លើយានយន្ដរបស់ប្រ​ជា​ពល​រដ្ឋ​ដែល​បាន​ចូលរួម និងឆ្លងកាត់កន្លែងផ្ស​ព្វ​ផ្សាយ​។ ក្រៅពីនេះយុទ្ធនាការក៏មានកម្មវិ​ធី​សួរ​សំណួ​រ ឲ្យអ្នកចូលរួមផ្ដល់ចម្លើយយ​ក​រង្វាន់​ ដែ​លមា​នមួក​សុវ​ត្ថិភាព និងសម្ភារៈលួងចិត្តមួយចំនួនទៀ​ត​ដែល​ញ៉ាំងឲ្យ​អ្នក​ចូលរួម ក្រៅពីទទួលបានអារម្មណ៍រី​ក​រាយ ​ក៏ទទួលបាននូវចំណេះដឹ​ង​ទាក់ទង​សុវ​ត្ថិភាព ក្នុងការធ្វើដំណើរតាមដងផ្លូវ​ទៀ​តផង​។ ម្យ៉ាងទៀត តាមរយៈសកម្មភាពអប់រំផ្សព្វ​ផ្សា​យពីសុវ​ត្ថិភា​ពច​រាចរណ៍ ជូនដល់ប្រជាពលរដ្ឋតាមដងផ្លូវ​ក្នុ​ងខេត្ត​ទាំង​១០ខា​ងលើនេះ​ អាចរួមចំណែកកាត់​បន្ថ​យ​ចំនួន​អ្នក​ស្លា​ប់ នៅក្នុងប្រទេសកម្ពុជានៅមុនពេលនិង​អំ​ឡុងពេ​លបុ​ណ្យអុំទូក សំពះព្រះខែ និងអកអំ​បុ​ក ​ដែលនឹងខិតមកដល់នាពេ​ល​ខាងមុ​ខដ៏​ខ្លីនេះ ដើម្បីរួមចំណែកសម្រេចឲ្យបាន ស្រ​ប​តាមផែ​នកា​រ​សក​ម្មភាព​ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ ​ ដែលរាជរដ្ឋាភិបាលបានកំណត់កាត់ប​ន្ថយ ចំនួនអ្នកបាត់បង់ជីវិតដោយសារ​គ្រោះ​ថ្នាក់​ចរា​ចរ​ណ៍ឲ្យបា​ន៥​០%នាឆ្នាំ២០២០ខាងមុខ។ ​ដោយ ៖ កូឡាប

 

spot_img
×