Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា អនុម័តលើសេចក្តីព្រាងច្បាប់​ ​ស្តីពីការអនុម័តយ​ល់​ព្រម​ លើសន្ធិសបំពេញបន្ថែ​ម​លើសន្ធិស​ញ្ញាកំ​ណ​ត់ព្រំ​ដែនរ​វាង​កម្ពុជា និងវៀតណាម

spot_img

​ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិ​ស​បំពេ​ញប​ន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១៩​៨​៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០​៥​ រវាងព្រះរាជាណាចក្រ​ក​ម្ពុជា និងសាធារណរដ្ឋសង្គ​ម​និយ​មវៀត​ណាម ត្រូវបានរដ្ឋសភាអនុម័​ត​គាំទ្រទាំ​ងស្រុ​ង​ ។

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យ​ប្រ​ជុំរ​ដ្ឋស​ភាលើកទី៣ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានលើកយករបៀប​វា​រៈចំ​នួន​៤ មកពិនិត្យ និងពិភាក្សា ដូចជា៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិស​ញ្ញា​ បំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែ​ន​រដ្ឋ​ឆ្នាំ​១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០​៥​ រវាង ព្រះរាជាណាចក្រកម្ពុជា ​និ​ងសាធារណរដ្ឋសង្គមនិយម​វៀ​ត​ណាម។ សេចក្តីព្រាងច្បាប់ស្តីពី កា​រ​អនុ​ម័ត​យល់ព្រ​មលើ​កិច្ចព្រ​មព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រក​ម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាល​ពិ​សេស​ហុង​កុ​ង នៃសាធារណរដ្ឋប្រជា​មា​និត​ចិន ស្តីពីការចៀសវាងកា​រ​យក​ពន្ធ​ត្រួតគ្នា និងការបង្ការកា​រ​កិប​កេងប​ន្លំ​ពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំ​​ណូល។ សេចក្តីព្រាងច្បាប់ស្តី​ពី​ ការអនុម័តយល់ព្រមលើពិ​ធី​សារ​ទី​២ ស្តីពីការកំណត់​ច្រ​កទ្វា​រព្រំ​ដែនឆ្ល​ង​កាត់ នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌ​អា​ស៊ាន​ ស្តីពីកិច្ចសម្របសម្រួលកា​រ​ដឹក​ជញ្ជូ​នទំនិ​ញ​ឆ្លងកាត់។ សេចក្តីព្រាងច្បាប់ស្តី​ពី​ ​ការអនុម័តយល់ព្រមលើ​កិ​ច្ចព្រ​មព្រៀង​អា​ស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក។ និងសេចក្តីព្រាងច្បា​ប់​ ស្តី​ពីការអនុម័តយល់ព្រមឱ្យព្រះរា​ជា​ណា​ចក្រ​ក​ម្ពុជា ចូលជាសមាជិកនៃកិច្ចព្រម​ព្រៀ​ងក្រ​បខ័​ណ្ឌ ស្តីពីការបង្កើតសម្ព័ន្ធភាព​ថា​មព​ល ព្រះអាទិត្យ អន្តរ​ជា​តិ​។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម​លើ​សន្ធិ​សបំពេ​ញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនឆ្នាំ១​​៩៨​៥ និងសន្ធិសញ្ញាបំពេញ​ប​ន្ថែ​មឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រ​ក​ម្ពុជា និងសាធារណរដ្ឋសង្គមនិយ​ម​វៀត​ណាម​ ​ត្រូវបានរដ្ឋសភាអ​នុ​ម័​តគាំ​ទ្រទាំ​ងស្រុ​ង នៅក្នុងសម័យប្រជុំ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ការអនុម័តលើសេច​ក្តី​ព្រាងច្បា​ប់នេះ គាំទ្រដោយសំឡេងសមា​ជិ​កស​ភា១​១០រូប ដែលចូលរួមកិ​ច្ច​ប្រជុំ​សភា​ពេញអ​ង្គនេះ។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតី​ភា​ព សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុ​ជា​។​
តាមសេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បា​ប់​នេះ​ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា​ ​បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងសុឆ​ន្ទៈ​ ដើម្បីស​ម្រេច​បាន​ព្រំដែ​នកម្ពុជា ជាមួយប្រទេសជិតខាង​ ​ដោយឈរលើមូលដ្ឋានគោរព​ឯ​ក​រាជ្យ អធិបតេយ្យភាព និងបូរណភាពដែន​ដី​ ​រវា​ងព្រះរា​ជាណា​ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិ​យ​ម វៀតណាម ដើម្បីសុភមង្គលនិងភា​ពរុ​ងរឿ​ងរប​ស់ប្រជា​ជា​តិ និងប្រជាជននៃប្រទេសទាំងពី​រ​ និងដើម្បីបង្កើនទំនាក់ទំន​ង​ជិ​តខា​ងល្អ សាមគ្គីភាពជាប្រ​ពៃ​ណី ដែលនាំមកនូវ​ព្រំ​ដែន​សន្តិ​ភាព​ ស្ថិរភាពមិត្តភាព​ ​សហប្រតិបត្តិការ និងអភិវឌ្ឍន៍រឹង​មាំ​ ស្របតាមគោលការណ៍ច្បាប់ និ​ង​ការ​អនុ​វត្ត​ជាអន្ត​រជាតិ ស្តីពីខ្សែព្រំដែនមិនកែប្រែនៅពេលដែ​ល​កម្ពុ​ជាបា​នឯ​ករាជ្យ។
សេចក្តីថ្លែងហេតុបានបញ្ជាក់ថា រា​ជ​រដ្ឋា​ភិបាល​នៃព្រះរា​ជាណា​ចក្រក​ម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ​ស​ង្គម​និយម​វៀតណា​ម បានចុះហត្ថលេខាលើសន្ធិស​ញ្ញា​ បំពេញបន្ថែមរវាងព្រះ​រា​ជាណា​ចក្រ​កម្ពុជា និងសាធារណរដ្ឋសង្គមនិ​យ​មវៀ​តណាម​ ​ទៅលើសន្ធិសញ្ញាកំណត់ព្រំដែន​រ​ដ្ឋ​ឆ្នាំ១៩៨៥ នៅរដ្ឋធានីហាណូយ​ ​នៃសាធារណរដ្ឋសង្គមនិ​យ​ម​វៀតណា​ម​ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥។ ឈរលើ​មូ​លដ្ឋា​ននៃ​សន្ធិស​ញ្ញាបំ​ពេញប​ន្ថែ​មខាង​លើប្រទេស​ទាំ​ងពីរ កម្ពុជា និងវៀតណាម បានដំណើរការចុះ​បោះ​បង្គោល​ ​និងខណ្ឌសីមាព្រំដែន​គោ​ក នៅលើដីជាក់ស្តែងពីខេត្ត​រ​តនគិរី ដល់ខេត្តកំពត ចាប់ពីខែមិថុនា ឆ្នាំ២០​០​៦ ដល់ខែកក្កដា ឆ្នាំ២០១៩ សម្រេចបានលទ្ធផល​៨​៤% នៃបង្គោលព្រំដែនធំដែល​មា​នចំ​នួន​ ៣៧៥ បង្គោល លើដីជាក់ស្តែងដែលបាន​បោះ​នៅតា​មប​ណ្តោយខ្សែ​ព្រំដែ​ន​រួម​រវាងប្រទេ​ស​ទាំងពីរ ដែលមានប្រវែងប្រមាណជាង១២​៧​០​ គីឡូម៉ែត្រ។ លទ្ធផលដែលសម្រេចបាន​មា​នដូ​ចខាង​ក្រោម​៖
* បង្គោលព្រំដែនធំចំនួន​៣​១៥ បង្គោល ស្មើនឹង៨៤% នៃបង្គោលព្រំដែនសរុបចំនួន៣៧​៥​ ប​ង្គោល​
* បង្គោលខណ្ឌសីមាព្រំ​ដែ​ន​ចំនួន១ ៥១១ ស្មើនឹង ៩៩,៩% បើបង្គោល១ ៥១២ នៃផែនការ
(ក្នុង​នោះ​កម្ពុ​ជាបោះ​លេខសេ​សចំ​នួន​៧៩១ វៀតណាមបោះលេខតូ ចំនួន៧២១​ ​ប​ង្គោល​)
*​ បង្គោ​លតម្រុ​យព្រំដែ​នចំនួន២២១ ស្មើនឹង ១០០% នៃផែនការ ក្នុងនោះ​ក​ម្ពុជា​បោះលេខ​សេ​សចំនួន ១២៦ បង្គាល វៀតណាមបោះលេខ​ ​ចំនួន​៩​៥ បង្គោ​ល )
* ចំណុចពិសេសចំនួន១០០​០​។
ក្រៅពីសមិទ្ធផលដែលសម្រេចបាននៅ​លើ​ដីជាក់​ស្តែង​ខាង​លើ គណៈកម្មការចម្រុះខណ្ឌ​សី​មា​ និង
​បោះប​ង្គោល​ព្រំដែន​គោកនៃប្រ​ទេស​ទាំងពីរ បានបញ្ចប់សេចក្តីព្រាងសន្ធិសញ្ញាបំ​ពេ​ញប​ន្ថែម​លើសន្ធិ​សញ្ញា​កំណត់​ព្រំដែន​រ​ដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែ​ម​ឆ្នាំ២​០​០៥ តទៅហៅថា សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ​២​០​១៩ ហើយនាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណាច​ក្រក​ម្ពុជា​ និងនាយករដ្ឋមន្ត្រីនៃ​សា​ធារ​ណរ​ដ្ឋស​ង្គមនិ​យម​វៀត​ណាម បានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញ​ប​ន្ថែ​មឆ្នាំ២​០១​៩នេះ​ នៅរដ្ឋធានីហាណូ​យ​នៃ​សាធា​រណ​រដ្ឋ​សង្គ​មនិយ​មវៀ​ត​ណាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ ។
សន្ធិសញ្ញាបំពេញប​ន្ថែ​មឆ្នាំ​​២០១៩នេះ មានគោលបំណង និ​ង​ផល​ប្រយោ​ជន៍ គឺដើម្បីរក្សាការគ្រប់គ្រ​ង​ដដែ​លលើ​ដីធ្លី​ ស្រែច​ម្ការ​របស់​ប្រជា​ពល​រដ្ឋ​ដែលបាន និងកំពុងរស់នៅ ដាំ​ដុះ​បង្កបង្កើនផល ​ក្នុ​ងគោ​លដៅ​ធានា​បានស្ថិ​រភាព របស់ប្រជាជននៅតាមតំ​ប​ន់ព្រំ​ដែ​ននៃប្រទេសទាំងពីរនិងដើម្បីរួមចំ​ណែ​ក​អភិវ​ឌ្ឍសេ​ដ្ឋកិ​ច្ចសង្គម លុបបំបាត់ភាពអ​ត់​ឃ្លាន​ កាត់​បន្ថ​យភាព​ក្រីក្រ​រប​ស់ប្រ​ជា​ពលរដ្ឋ និងប្រែក្លាយតំបន់ព្រំដែន​ឱ្យ​ទៅជា​តំប​ន់​សន្តិភាព មិត្តភាព សហប្រតិបត្តិការលើគ្រ​ប់​វិស័​យ និង​ដើម្បី​ជម្នះ​ធ្វើបញ្ច​ប់កា​រងារ​ខ​ណ្ឌសីមា និងបោះបង្គោលព្រំដែនគោកឱ្យបាន​ឆា​ប់រ​វាង​ប្រទេ​ស​ទាំងពីរ រដ្ឋាភិបាលនៃប្រទេស​ទាំ​ង​ពីរ​ ក​ម្ពុជា​និងវៀ​តណាម បានឯកភាពកែសម្រួលខ្សែព្រំដែន​ពី​ផែន​ទីបោន​ខ្នា​ត ១/១០០ ០០០ បោះពុម្ភដោយក្រុមភូមិសាស្ត្រឥ​ណ្ឌូ​ចិន​ មក​តាម​ការគ្រ​ប់គ្រ​ងកាន់​កាប់​ជាក់​ស្តែងរ​បស់ប្រជា​ព​លរ​ដ្ឋទាំង​សងខា​ងខ្សែព្រំ​ដែន ដើម្បីបង្កលក្ខណៈងាយស្រួល ​និ​ងផ្ត​ល់ភាព​សុខ​សាន្ត​ដល់ប្រ​ជាព​លរ​ដ្ឋដែ​លរស់​នៅតា​ម​បណ្តោ​យព្រំ​ដែន​ នៃប្រទេសទាំងពីរឱ្យបន្ត​គ្រ​ប់គ្រង​លើដី​ធ្លី ស្រែ​ចំកា​រដែល​បាន​និងកំ​ពុងអាស្រ័​យផ​លទាំងនោះ​ជាប​ន្តទៀត។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០១​៩​នេះ ត្រូវបានរៀបចំធ្វើឡើងជាទ្វេ​ភា​គី​ តាមរយៈកិច្ចប្រជុំពិភាក្សា​ប្តូ​រ​វេន​ចំនួ​ន៥​ដ​ង តាមរយៈការ​ផ្លា​ស់​ប្តូរ​ឯ​កសា​រតាមកំ​ណត់​ទូត​ចំនួន៤​ដ​ង និង​តាម​រយៈ​លិខិត​ឆ្លើយ​ឆ្លង បញ្ជាក់ពីជំហររបស់ភាគី​នី​មួ​យៗ នូវចំណុចមិនឯកភា​ព​គ្នាចំនួ​ន​៣ដង។ ក្រៅពីការតាក់តែ​ង​រួម​គ្នា ភាគី​ទាំង​ពីរ​ក៏បាន​សិក្សា​ និងដកពិសោធន៍ពីសន្ធិសញ្ញា​ព្រំ​ដែន ដែលវៀតណាមបានធ្វើជាមួយចិ​ន​និង​ឡាវផង​ដែ​រ។
ឈរលើមូលដ្ឋានឯកសារ​ដែ​លបា​នឯ​កភាពគ្នា និងការកាន់កាប់ជាក់ស្តែងរប​ស់​ប្រជា​ពល​រដ្ឋ នៅតាមបណ្តោយព្រំដែននៃប្រទេស​ទាំ​ងពីរ​ រដ្ឋាភិបាលនៃប្រទេសទាំ​ង​ពីរ​ កម្ពុ​ជានិង​វៀ​តណាម បានធ្វើការកែសម្រួលខ្សែព្រំ​ដែ​ន ដែលបានកំណត់ក្នុងសន្ធិស​ញ្ញា​កំ​ណត់ព្រំ​ដែន​រដ្ឋ​ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ១​៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមរវាង​ព្រះ​រា​ជាណា​ចក្រក​ម្ពុ​ជា និងសាធារណរដ្ឋសង្គមនិយម​វៀ​ត​ណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែន​រ​ដ្ឋឆ្នាំ​១៩៨៥ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ ទៅតាមការកាន់កា​ប់​ជាក់​ស្តែង របស់ប្រជាពលរដ្ឋដោយឈរលើ​គោ​លកា​រណ៍​ស្មើភា​ព១១ ស្តីពីផ្ទៃដីដែលត្រូវដោះដូរ​។​
ស​ន្ធិសញ្ញាបំពេញប​ន្ថែ​ម​ឆ្នាំ​២០១៩នេះ ត្រូវផ្តល់សច្ចាប័ន និងចូលជាធរ​មា​នប​ន្ទាប់​ពីផ្លា​ស់ប្តូ​រលិ​ខិតូបក​រណ៍​សច្ចាប័​ន និងធ្វើជា​បីច្បា​ប់ ជាបីភាសា គឺភាសាខ្មែ​រ​ ភាសាវៀតណាម និងភាសាបារាំង។​ ​ក្នុងករណីមានការប​ក​ស្រាយ​ខុស​គ្នា ​អត្ថប​ទជា​ភាសា​បារាំង ត្រូវយកមកធ្វើ​ជា​ឯក​សារគោ​ល។
សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២​០​១៩នេះ​ គឺជាឯកសារផ្លូវច្បាប់ប្រវត្តិសាស្ត្រដ៏មា​ន​សារសំខាន់បំផុត ក្នុងការទទួលយកសមិ​ទ្ធ​ផល ដែលប្រទេសទាំងពីរសម្រេចបាន​ម​កដ​ល់បច្ចុ​ប្បន្នគឺមា​ន៨​៤% ហើយក៏ជាឯកសារគ្រឹះការ​ពា​របា​នបូ​រណភាព​ទឹក​ដីកម្ពុជា ដោយមានខ្សែព្រំដែន​ ​មិនឱ្យ​ប្រែប្រួ​ល​ ថែរក្សាបាននូវព្រំដែ​ន​សុខ​សន្តិភា​ពស្ថិ​រភាព មិត្តភាព សហប្រតិបត្តិការ និងការអ​ភិ​ឌ្ឍ​លើគ្រ​ប់វិស័​យ​ ដើម្បី​ភាពសុ​ខសា​ន្តរប​ស់ប្រ​ជាពល​រដ្ឋ​កម្ពុជា​តរៀ​ងទៅ។​
កម្ពុជា-វៀតណាម កាលពីដើមខែតុលា ឆ្នាំ២០១៩ ​បា​នចុះកិ​ច្ចព្រ​មព្រៀងចំ​នួ​ន២ រួមមាន (១)៖ សន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិ​ស​ញ្ញាកំ​ណត់​ ព្រំដែនរដ្ឋឆ្នាំ​១​៩​៨៥ និងសន្ធិសញ្ញាបំពេញបន្ថែ​ម​ឆ្នាំ​២០​០៥ រវាងព្រះរាជា​ណា​ច​ក្រក​ម្ពុជា​ និងសាធារណរ​ដ្ឋ​សង្គ​មនិ​យម​វៀ​តណា​ម និង (២)៖ ពិធីសារខណ្ឌ​សី​មា​ និងបោះបង្គោលព្រំដែន​គោ​ក​ រវា​ងព្រះ​រាជា​ណាច​ក្រ​កម្ពុ​ជា និងសាធារណរដ្ឋសង្គម​និ​យ​មវៀ​តណា​ម​។
សេចក្តីព្រាងច្បាប់ ស្តីពីកា​រ​អនុ​ម័ត​យល់​ព្រ​មលើ​សន្ធិ​សញ្ញា​បំពេញ​ប​ន្ថែម លើសន្ធិសញ្ញាកំណ​ត់​ព្រំ​ដែន​រដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញប​ន្ថែ​មឆ្នាំ​២​០០៥ រវាងព្រះរាជាណាចក្រកម្ពុ​ជា​ និងសាធារណរដ្ឋស​ង្គ​មនិ​យ​មវៀត​ណាម​ ត្រូវបានគណៈរដ្ឋមន្រ្តីស​ម្រេ​ចយ​ល់ព្រ​ម ក្នុងសម័យប្រជុំពេញ​អ​ង្គ​គណៈរ​ដ្ឋម​ន្ត្រី នៅថ្ងៃសុក្រ ១៣កើតខែអស្សុជ ​ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង​ថ្ងៃ​ទី១១ ខែតុលា ឆ្នាំ២០១៩ ដើម្បីបញ្ជូនទៅសុំកា​រ​អនុ​ម័តពី​ស្ថា​ប័ន​នីតិ​ប្បញ្ញ​ត្តិដែ​លរួមមា​ន​ ៣មាត្រា៕ដោយ៖កូឡាប​

spot_img
×