Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​តវ៉ា​នៅហុ​ងកុ​ង៖ បុរសម្នាក់ត្រូ​វ ជនសង្ស័យខាំស្លឹ​ក​ត្រចៀក​ដា​ច់ក្នុង​ជម្លោះន​យោបា​យ

spot_img

មនុស្សចំនួន ៥នាក់បានរងរបួ​ស​ធ្ងន់ នៅក្នុងការវាយប្រហារដោ​យ​កូ​នកាំ​បិត នៅកន្លែងមួយដែលក្រុមអ្ន​ក​គាំទ្រល​ទ្ធិប្រ​ជាធិ​បតេយ្យ បានធ្វើការប្រមូ​ល​ផ្តុំត​វ៉ា ស្ថិតក្នុងទីក្រុ​ង​ហុង​កុង។

ការវាយប្រហារបានកើតឡើង​នៅ​ផ្សារ​ទំ​នើប Cityplaza ស្ថិតក្នុងស្រុ​ក​ Tai Koo។

អាជ្ញាធរមន្ទីរពេទ្យបាននិយា​យ​ថា បុរសចំនួន ៤នាក់ និងស្រ្តីម្នាក់បានរ​ង​រ​បួស​ ដោយមាន ២នាក់កំពុងស្ថិតក្នុងស្ថាន​ភា​ពធ្ង​ន់ធ្ង​រខ្លាំ​ង​។

ក្នុងចំណោមជនរងគ្រោះ មា​ន​បុរសម្នាក់ដែលជាសមាជិ​ក្រុ​មប្រឹ​ក្សា​ ត្រូវបានជនល្មើសខាំស្លឹកត្រ​ចៀ​ករ​បស់គា​ត់ដាច់​ម្ខា​ង។ បុរសល្មើសនោះមិនទាន់ត្រូវ​បា​នគេ​ស្គាល់អ​ត្តស​ញ្ញាណនៅ​ឡើយ​ទេ។

សាក្សីបាននិយាយថា ជន​វា​យប្រហា​រដែ​លនិយាយ​ភា​សាចិន បានដកកូនកាំបិត​ចេ​ញម​ក ក្រោយពេលមានជម្លោះពាក្យ​សំ​ដីផ្នែ​កន​យោបា​យ ជាមួយនឹងមនុស្សស្ថិតក្នុងផ្សា​រ​ទំនើ​ប ដែលជាក​ន្លែ​ងក្រុ​មអ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំគ្នា​មុននឹង។

សមាជិកក្រុមប្រឹក្សាឈ្មោះ A​n​drew Chiu Ka-yin ត្រូវបានជនល្មើសខាំ​ស្លឹ​កត្រ​ចៀក​របស់គា​ត់ដាច់ នៅពេលគាត់ព្យាយាមរារាំ​ង​មិន​ឲ្យជ​នល្មើសរូ​បនោះ ចេញពីកន្លែងកើ​ត​ហេ​តុ។​ សាក្សីបញ្ជាក់ទៀ​ត​ថា​ ជនល្មើស​ត្រូ​វបា​នអ្នក​ឃើញ ហេតុកា​រវា​យ​ឲ្យរ​បួសធ្ងន់ មុនពេលប៉ូលីសចាប់​ខ្លួ​នគា​ត់​។

ជនរងគ្រោះម្នាក់ជាស្រ្តី​ ​បានថ្លែងប្រាប់សារព័ត៌មា​នចិន South China Morning Post ដូច្នេះថា ជនសង្ស័យបានដកកូនកាំ​បិ​តចេ​ញម​ក បន្ទាប់ពីមានជម្លោះនយោ​បា​យជា​មួយ​នឹងប្អូ​នស្រី និងប្តីរបស់គាត់ ដែលពួកគេទាំងពី​រ​នាក់​បាន​រង​របួសក្នុ​ងហេ​តុការ​ណ៍​នោះ។

សារព័ត៌មានហុងកុង ​T​he Hong Kong Free Press បានរាយការ​ណ៍​ថា ជនសង្ស័យជាអ្នកគាំទ្ររ​ដ្ឋា​ភិបា​លក្រុង​ប៉េកាំ​ង។

សូមបញ្ជាក់ថា ទីក្រុងហុ​ង​កុងដែ​លជា​ទឹ​ក​ដីអាណា​និ​គមន៍របស់​អង់​គ្លេស ត្រូវបានញាំញីដោយការផ្ទុះ​បា​តុកម្ម​អស់​រយៈពេ​ល​ ៥ខែមកហើយ ដែកា​រ​បាតុ​កម្មនោះ​ពេ​លខ្លះ បានផ្ទុះជាហឹង្សា។
ហុ​ង​កុង ត្រូវបានអង់គ្លេសប្រគល់ឲ្យចិន​កា​នកា​ប់វិញ​ក្នុ​ងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀង ប្រទេស​មួ​យ​ ប្រព័ន្ធ​ដឹក​នាំពីរ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×