Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាប​ ​ឃាត់ខ្លួន ជនសង្ស័យ៤នាក់ ករណី ចោរកម្ម និងទទួ​លផល

spot_img

កណ្តាល៖ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានរាយការណ៍ពីកិច្ចប្រតិបត្តិការបង្រ្កាប ករណី ចោរកម្ម និងទទួ​លផល​ និងឆែ​កឆេ​រផ្ទះ​ជនសង្ស័យ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៥ កម្លាំង អធិការដ្ឋានស្រុកអង្គស្នួល បាន​ស​ហកាជាមួ​យក​ម្លាំងអធិ​ការ​ដ្ឋាន​ស្រុកឩ​ដង្គ ខេត្តកំពង់ស្ពឺបានចុះបង្រ្កាប​ ​ឃាត់ខ្លួន ជនសង្សយ័បានចំ​នួន​៤នាក់ នៅ​ចំណុចផ្ទះជនសង្ស័យឈ្មោះកង ទី ភេទប្រុសនៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល។

ជ​នសង្ស័យទាំង៤នាក់មានឈ្មោះ ១/.ឈ្មោះ កង ទី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រើង ឃុំម្កាក់ ស្រុកអ​ង្គ​ស្នួល ២/.ឈ្មោះ អាត លាភ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិអំពិល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ៣/.ឈ្មោះវុទ្ធី ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិបឹងសាឡាង សង្កាត់ឫ​ស្សីកែ​វ ៤/.ឈ្មោះចាន់ សុខលី ហៅជ័យ ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិរំដេញ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ដោយមានបទបទបញ្ជាពីលោកស្នងការនគរបាលខេត្តកណ្តា​ល​ និងលោកស្នងការរងទទួល​ជំ​នាញ​ ដោយមានការសម្របស​ម្រួល ឯកភាពពីលោកព្រះរាជ​អា​ជ្ញា ​អមសាលាដំបូងខេ​ត្ត​កណ្តាល និងមានការចូលរួ​ម​ ពីស​មត្ថកិ​ច្ចនគ​រ​បាលខេត្ត នៃស្នងការដ្ឋានខេត្ត កំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាឃុំ​ម្កា​ក់ លោកនាយប៉ុស្តិ៍ម្កាក់លោក​មេ​ភូមិរំ​ដេញ​ និងនៅចំពោះមុខជន​ស​ង្ស័យប្រពន្ធជនសង្ស័យ សមត្ថកិច្ចយើងបានឆែកឆេរផ្ទះ​ជ​នស​ង្ស័យ រកឃើញមានវត្ថុតា​ង​ដក​ហូតដូ​ចខាង​ក្រោម​ :
– ម៉ូតូ ៧គ្រឿង សង់៣គ្រឿង កុប១គ្រឿង និច១គ្រឿង សង់កូរ៉េ១គ្រឿង យ៉ាវម៉ាហា១គ្រឿង តួម៉ូតូចំនួន៦គ្រឿង ផ្លាកលេខម៉ូ​តូចំ​នួន៥គ្រឿង គ្រឿងស្ពាន់១ឡាំង ទូរស័ព្ទ៧គ្រឿង ។ -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១​ ថ្នាំញៀ​នចំនួ​ន៥​កញ្ចប់​មធ្យ​ម និងសម្ភារៈសម្រាប់ជក់មួយចំនួន​ទៀត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានប្រ​គល់​ជូន អធិការដ្ឋាននគរបាល​ខេ​ត្តកំព​ង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ​៕ដោយ៖កូឡាប

spot_img
×