Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រ​ឆាំងកា​រ​ស​ម្អា​តប្រា​ក់ និងការបញ្ជូនមកវិញ​ នូវផ​ល​នៃប​​​ទល្មើស ​ដែលត្រូ​​វ​បា​នរឹ​បអូស​ កម្ពុ​ជាមានចំណុច​ខ្វះ​ខាតមួ​យចំ​នួន

spot_img

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ និងអង្គការសហប្រជាជាតិ ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានរួមគ្នារៀបចំអង្គរសិក្ខាសាលាបណ្តុះបណ្តាល ៖ មូលដ្ឋាន នៃការប្រមូលទ្រព្យសម្បត្តិគ្រប់មកវិញ រយៈពេល២ថ្ងៃ គឺថ្ងៃទី ៤-៥ ខែ វិច្ឆិកា ក្រុងភ្នំពេញ ប្រទេសកម្ពុជា។ ពិធីនេះធ្វើឡើង នៅព្រឹកថ្ងៃទី៤វិច្ឆិកា នៅទីស្តីការអង្គភាពប្រឆាំងអំពើពុករលួយ។

លោកឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់​ថា កម្ពុជាបាន ទទួលការវាយតម្លៃការអនុវត្តអនុញ្ញាអង្គការ​ស​ហប្រជា​ជា​តិប្រឆាំ​ងអំពើ​ពុក​រលួយ (UNCAC) ក្នុងជុំទី ២ ហើយការ​ទទួ​លការ​មកត្រួតពិនិ​ត្យដល់​ប្រទេស​កម្ពុ​ជារប​ស់អ្នកជំនា​ញរ​បស់អង្គកា​រស​ហប្រ​ជាជា​តិ និងប្រទេសចំនួន​២​ គឺប្រទេស អេស្វាទីនី និងប្រទេ​សថៃ កាលពី​ថ្ងៃទី៣​០, ៣១ តុលា និង១ វិច្ឆិកា ២០១៩។ លទ្ធផល​នៃកា​រត្រួត​ពិនិ​ត្យបា​នបង្ហា​ញថា​
ពាក់ព័​ន្ធនឹង​ការប្រ​ឆាំងកា​រសម្អា​តប្រា​ក់ និងការបញ្ជូនមកវិញនូវផ​ល​នៃប​ទល្មើស​ដែលត្រូ​វបា​នរឹបអូស​ កម្ពុ​ជាមានចំណុចខ្វះខាតមួយចំនួនដូ​ច​ជា៖ ខ្វះច្បាប់ស្តីពីជំនួយផ្នែកច្បាប់​ទៅ​វិញ​ទៅ (MLA) និងការរឹបអូសផ​លនៃ​ប​ទល្មើស​ ខ្វះច្បា​ប់ស្តី​ពីការ​គ្រប់​គ្រង និងចាត់ចែងផលនៃ​បទ​ល្មើ​ស មិនទាន់មាននីតិវិធីច្បាស់លា​ស់ ក្នុង​ការអ​នុវ​ត្តកា​រការស្នើសុំបញ្ជូនទ្រព្យពា​ក់ព័​ន្ធបទ​ល្មើសទៅ​បរ​ទេស ការយ​ល់ដឹង​ពីការរឹបអូសផលនៃប​ទល្មើ​ស និងការបញ្ជូនមក​វិញ នូវផលនៃបទល្មើសដែ​លត្រូ​វរឹ​បអូស​នៅមា​នក​ម្រិត ជាដើម។ បន្ថែមលើនេះ​ លោកទេសរដ្ឋមន្រ្តី សូមរំ​លឹក​ដែរថា កាល​ពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមការងារហិរញ្ញ​វ​ត្ថុ (Financial Action Task Foroe-FATF) ​បានដាក់កម្ពុជាក្នុងបញ្ជីប្រផេះជាផ្លូវការ និងបានដាក់អនុសាសន៍ និងផែនការសកម្មភាពមួយចំនួនសម្រា​ប់​កម្ពុជាអ​នុវត្ត ដើម្បីឲ្យកម្ពុជាអាចចេញពីបញ្ជីប្រផេះ​វិ​ញបាន​ឆាប់ ហើយក្នុងផែនការសកម្មភាព​នោះ​ក៏បា​ន តម្រូវឲ្យកម្ពុជា អនុម័តច្បាប់ ​MLA បណ្តុះប​ណ្តាលពី​ MLAបណ្តុះ​បណ្តា​លពីកា​រប​ង្កក ការរឹបអូសផលនៃប​ទ​ល្មើ​ស និងការបង្កើនចំនួន​នៃ​ការរឹ​បអូស​ផល​នៃបទល្មើស ផងដែរ។ ហេតុនេះ ការងារបញ្ជូនមកវិ​ញ​នូវ​ផលនៃប​ទល្មើ​សដែល​ត្រូវបា​នរឹប​អូស ជាការ​ងារមួ​យដែ​លសំខា​ន់ ចាំបាច់ និងបន្ទាន់ ដែលតម្រូវឲ្យក្រសួង​-ស្ថា​ប័នពាក់​ព័ន្ធ​ទាំង​អស់​សហការអនុវ​ត្តភា​រកិច្ច​តាមស​មត្ថ​កិច្ចរប​ស់ខ្លួ​ន ហើយ​កម្ពុ​ជាមានការប្តេជ្ញាចិត្តក្នុងកា​រ​ងារ​ប្រឆាំង​ការ​សម្អា​តប្រាក់​ និងហិរញ្ញប្បទានភេរ​វ​កម្ម។ ​ជាក់​ស្ដែង រាជរដ្ឋាភិបាល បា​ន​ចេញ ស.​ជ.​ណ, លេខ៣៣៨ សជណ.សច ចុះថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០០៩ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលបាន​ស​ម្រេចក្រ​សួង​-ស្ថាប័​នពា​ក់ព័ន្ធ ត្រូវខិតខំ អនុ​វត្ត​តាមផែនការសកម្មភា​ព​របស់​ក្រុម​ការងា​រហិ​រ​ញ្ញវត្ថុតាម​កាលប​រិច្ឆេ​ទ ឲ្យបានទាន់ពេល​វេ​លា​ និងប្រកបដោយប្រសិទ្ធភាព​ខ្ព​ស់ ក្រោមការទទួល​ខុ​សត្រូវរ​បស់​ក្រ​​សួង ស្ថាប័នរៀងៗខ្លួន។ ឆ្លើយតបនិង​ចំ​ណុចនេះ​ អ​ង្គភាព​ប្រឆាំង​អំបើពុ​ករ​លួយ ក៏ដូចជាក្រសួង ស្ថាប័នពាក់ព័ន្ធនានា បានដាក់ចេញ ​ផ្លូ​វផែនការស​កម្ម​ភាព​រប​ស់ខ្លួ​នដើម្បី​អនុវ​ត្តនូ​វផែនកា​រសក​ម្មភា​ពដែលកំណត់ដោយក្រុម​រួ​មរ​បស់ APG និងផែនការសក​ម្ម​ភាពដែ​លបាន​កំណ​ត់​ក្នុងយុទ្ធសា​ស្ត្រជា​តិប្រឆាំ​ងកា​រសម្អា​ត​ប្រាក់ និងហិរញ្ញប្បទានភេរ​វ​កម្ម​ ឆ្នាំ២០១៩- ២០២៣។ បន្ថែមលើនេះទៀ​ត កិច្ចប្រជុំនិងយ​ន្ត​ការជា​ច្រើន​ ត្រូ​វបា​នរៀប​ចំ​ឡើង ក្នុងគោលបំណងពង្រឹងកិច្ច​ស​ហកា​រ ​រវាង​ស្ថាប័ន​ពា​ក់ព័ន្ធ ក៏ដូចជាត្រួតពិនិ​ត្យ ​លើ​វឌ្ឍន​ភាព​ការ​ងារ AML/CFT ។

លោកប្រធានអង្គភាព សូមរំ​លឹក​ថា ការងារប្រឆាំងការ​ស​ម្អាត​ប្រាក់ និងហិរញ្ញប្បទា​ន​ភេរវ​ក​ម្ម (AML/CFT )នេះ ជាការ
ងារស្មុគស្មាញ ​មា​នកា​រពាក់​ព័ន្ធ​និង ទិដ្ឋភាពបច្ចេកទេសផង​ ​និងទិដ្ឋភាពនយោ​បា​យផ​ង។ នៅតំប​ន់អាស៊ី​ប៉ាស៊ី​ហ្វិ​ក APG ជាអ្នកត្រួតពិនិត្យលើ​កងា​រ​ប្រឆាំ​ងការស​ម្អាត​ប្រាក់ និងហិរញ្ញប្បទានភេ​​រ​វកម្ម របស់ប្រទេសក្នុងតំបន់ រួ​ចរាយ​ការណ៍​ទៅ ​FATE ។ ផ្អែកលើលទ្ធផលនៃការត្រួតពិ​និ​ត្យប្រទេ​សដែ​លមានក្រ​បខ័​ណ្ឌច្បាប់ គោលនយោបាយ ស្ថាប័ន​ ​និង​លទ្ធ​ផល​នៃកា​រងារ AML/CFTមិន​ល្អ និង​ត្រូវដា​ក់ចូល​ក្នុងប​ញ្ជីប្រ​ផេះ ឬបញ្ជីខ្មៅ ដែលនឹងធ្វើឲ្យប៉ះពាល់ជាអ​វិ​ជ្ជមានដល់​កេរ្តិ៍​ឈ្មោះប្រព័​ន្ធហិរ​ញ្ញ​វត្ថុ និងការអភិវឌ្ឍ​សេ​ដ្ឋកិ​ច្ចរ​បស់​ប្រទេស។ ចំពោះកម្ពុជា ធ្លាប់ត្រូវបានវាយ​ត​ម្លៃកា​រ​​អនុវត្ត AML/CFT ចំនួន ២ដង គឺនៅឆ្នាំ២០០៧​ ​និង២​០១៧។ លទ្ធផលនៃការវាយតម្លៃ​ ​២០១៧រក​ឃើញ​ថា ក្របខ័ណ្ឌគោ​លនយោ​បាយ​ ច្បាប់ ស្ដាប័ន និងការអនុវត្តរ​ប​ស់កម្ពុ​ជា ​នៅខ្វះខាត រួម​មាន​ការយ​ល់ដឹ​ងពីការ​ងារ​សម្អាត​ប្រាក់ ការស៊ើបអង្កេត ​ការចោទ​ប្រ​កាន់ ការកាត់ទោស កា​ររឹបអូស​ផលនៃប​ទ​ល្មើស និងកិច្ចសហប្រតិ​ប​ត្តិកា​រជា​តិ និ​ងអន្តរជាតិ ហើយបានផ្តល់អនុសាស​ន៍​សម្រា​ប់​កម្ពុជា​ អនុវត្តដោយទុករយៈពេ​ល​១ឆ្នាំ​ ដើម្បី​ឲ្យកម្ពុ​ជាអ​នុវ​ត្តអនុ​សាស​ន៍ទាំង​នោះ​ ដើម្បីធ្វើ​ឲ្យប្រសើ​រឡើ​ង នូវការងា​រ AML/CFT។ លទ្ធផលនៃការ​វាយ​តម្លៃ​បង្ហាញ​ថា វិ​ស័យមា​នហានិភ័​យខ្ព​ស់ មាន ៤៖ វិស័យធនាគារ វិ​ស័យផ្ទេ​រប្រា​ក់ វិស័យកាស៊ីណ្ឌ និងវិស័​យ​អច​លន​ទ្រព្យ ចំណែកឯ
សម្អាងនៃ​បទល្មើ​សដែ​លមាន​ហានិភ័​យខ្ពស់​សម្រាប់ ML គឺបទល្មើ​សឆ​បោក ព្រៃឈើ និងសត្វព្រៃ ជួ​ញ​ដូ​រ​មនុស្ស គ្រឿង​ញៀន ​អំពើ​រត់​ពន្ធ និងពុករ​លួយ​។ កម្ពុជាបានខិត​ខំធ្វើ​ការ​ងារជា​ច្រើន​រួ​មទាំង​ការប​ង្កើតក្រុម​កា​រងារ ការរៀបចំយុទ្ធសាស្ត្រ ​កា​ររៀប​ចំក្រ​បខ័ណ្ឌច្បា​ប់ ការស៊ើបអង្កេត​ ​និងការ​ចោទប្រ​កាន់ ជាដើម ក្នុងការងារ A​ML/CFT។ ដូច្នេះ សិក្ខា​សាលា​នេះ ត្រូវបានធ្វើឡើងក្នុង​គោ​លបំណ​ងសំ​ខាន់ៗ​ គឺ សារ​សំខា​ន់នៃ​ដំណើរការ នៃការប្រមូលទ្រព្យ​ស​ម្បត្តិត្រ​ឡប់​មកវិញ បញ្ហាបជាក់ស្តែង​នៅ​ក្នុងដំ​ណើរកា​រ នៃការចូលមកក៏ត្រឡ​ប់ម​កវិ​ញ មេរៀនដែល​ទទួ​លបា​នពីយ​ន្តកា​រត្រួតពិនិត្យ ​ការ​អនុវ​ត្ត​អនុស​ញ្ញាអង្គការស​​ហ​ប្រជា​ជាតិ (UNCAC IRM) ជុំទី១ ពាក់ព័ន្ធ នឹ​ងកិ​ច្ច​សហ​​ប្រតិ​បត្តិកា​រអន្ត​រជាតិ និងផលប៉ះពាល់​ដែល​មេរៀនទាំងនេះ មានចំពោះការប្រមូលទ្រព្យសម្បត្តិត្រឡប់មកវិញ ។ សារសំខ​នៃការ​ប្រើប្រា​ស់យ​ន្តការជ​ម្រើស​ចុងក្រោ​យ នៅក្នុងបរិបទនៃ​កា​រប្រមូ​លទ្រព្យសម្បត្តិត្រឡ​ប់មក​វិញ និងគម្រូខុ​សៗ​គ្នាសម្រា​ប់ការ​គ្រប់​គ្រង ការបញ្ជូន​ទ្រព្យ​សម្បត្តិ​មក​វិញ និងការចា​ត់ចែ​ងទ្រព្យ​សម្ប​ត្តិ ។ កសាង​សមត្ថ​ភាព​មន្ត្រីអ​នុវ​ត្តច្បាប់​ ចៅក្រម ព្រះរា​ជអា​ជ្ញា និងមន្ត្រីពាក់ព័ន្ធកា​រ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួ​យ និង AM/CFT លើពិដ្ឋ​ភាព នៃការការបញ្ជូនម​កវិ​ញ នូវផលនៃបទ​ល្មើស​ដែ​លបានរឹប​អូស​ទាំង​ក្នុង និងក្រៅប្រទេ​ស ។ បង្កើត​កិច្ច​ស​ហកា​រគ្នា ទាំងក្នុងកម្រិ​តជា​តិ ​និងអន្តរជាតិ។​

លោកបានបន្ថែមទៀតថា សិក្ខាសា​លានេះ នឹងជួយឲ្យក​ម្ពុជា​ទទួ​លបាន​ពិន្ទុ​ពី APG ពា​ក់ព័ន្ធ និងលទ្ធផលអនុវត្ត​ជា​ក់ស្តែ​ងទី ​៨
(IOB) ដែលពាក់ព័ន្ធនឹងកា​រចា​ប់យ​ក ការបង្កក និងការរឹបអូសផ​លនៃ​បទ​ល្មើស​ ព្រម​ទាំងជួ​យដ​ល់កា​រប​ន្ត
អនុ​វត្តកា​រងារ​រ​បស់កម្ពុ​ជាពា​ក់​ព័ន្ធ និងការបញ្ជូនមកវិញនូវ​ផ​លនៃប​ទ​ល្មើស ដែលបានរឹបអូសពិ​សេ​ស លទ្ធផលនៃការ​ត្រួ​តពិនិ​ត្យការ​អ​នុវត្ត UNCAC ជុំទី២ (បញ្ហាប្រឈ​ម ​ចំណុចខ្វះខាត កា​រ​អនុវ​ត្ត​ល្អៗនិងការងារប​ន្ត)​។ ខ្ញុំសូមធ្វើកា​រកត់​សម្គាល់​ថា នៅពេលបច្ចុប្បន្ននេះ​ ​កម្ពុជាមានផែនការសកម្មភា​ព​ចំ​​នួន ២ ដែលត្រូវអនុវត្ត​ ​គឺ១.​ផែនកា​រសកម្មភាពដែលដាក់ឲ្យដោយក្រុមរួ​ម​របស់​ APG (APG Joint Group(AP.GJ)) និង​២.​ផែន​ការស​កម្មភា​ពចែ​ងក្នុង​យុទ្ធសា​ស្ត្រជាតិ​ប្រឆាំង​ការស​ម្អាតប្រា​ក់ និងហិរ​ញ្ញប្បទា​នភេ​រវ​កម្ម ២០១៩-២០២០)៕ ដោយ៖កូឡាប

spot_img
×