Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យអ​​ង្គកា​រដៃគូរ និងគ្រ​ប់ស្ថា​ប័ន​ទាំងអស់ ពិភាក្សាគ្នាដើម្បីប្រមូលធា​តុ​ផ្សំ យកមកអភិវឌ្ឍដល់យុវ​ជ​នកម្ពុ​ជា

spot_img

តាកែវ៖ ថ្លែងក្នុងអង្គសិក្ខាសាលាស្តីពីការអភិវឌ្ឍឧ​ប​ករណ៍ពិនិ​ត្យតា​មដាន និងវាយតម្លៃផែនការយុវ​ជ​នសក​ម្មភា​ពជាតិ​ ស្តីពីការអភិវ​ឌ្ឍ​យុវជន នៅសាលប្រជុំសាលាគរុកោ​ស​ល្យខេត្ត​តាកែ​វ នាព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ លោក ចឹក លីម អគ្គលេខាធិការរង ​នៃអគ្គ​លេខាធិ​ការ​ដ្ឋានក្រុម​ប្រឹក្សា​ជាតិក​ម្ពុជា ដើម្បីអភិវឌ្ឍ​យុ​វជន បានជំរុញឲ្យបណ្តាអង្គកា​រ​ដៃគូ​រ បណ្តាស្ថាប័នទាំងអ​ស់​ ​ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់​ក្រ​សួងអ​ប់រំ​យុវ​ជននិ​ងកីឡា​នៅទូ​ទាំង ២៥រាជធានីខេត្ត ​ត្រូវ​តែចូល​រួមពិ​និត្យតា​មដាន វាយតម្លៃ និងប្រមូលធាតុផ្សំបញ្ចូលគ្នាប​ន្ថែ​មទៀ​ត ​ដើម្បី​ធ្វើយ៉ាង​ណា ឲ្យការអភិវឌ្ឍយុវជន​ក​ម្ពុជាយើ​ង ពោរពេញទៅ​ដោយយុ​វជន​វ័យក្មេងដែលមានសមត្ថភា​ព​ ចំណេះដឹង និងបង្កើតឱកាសការ​ងារ​ឲ្យពួកគេ ចូលរួមប្រកួតប្រជែងលើទីផ្សា​រ​ការ​ងារ ឆ្ពោះទៅសម្រេចបាននៅចក្ខុវិ​ស័​យ ​ដែលជា​គោលន​យោបាយ​ជាតិ ក្នុងឆ្នាំ២០៥០ នាពេលខាងមុខ​ ​។


លោក ចឹក លីម បាន​មានប្រ​សាសន៍បន្តថា ក្នុងរយៈពេលជាង​ ​៣០​ឆ្នាំកន្ល​ងមក កម្ពុជាបានធ្វើឲ្យមាន​កា​រប្រែ​ប្រួល និងអភិវឌ្ឍគួ​រ​ឲ្យកត់ស​ម្គាល់លើ​គ្រប់​វិស័យ ជាពិសេសការអភិវឌ្ឍ​ស​ង្គម និង​សេដ្ឋ​កិច្ច ។ ហើយដើម្បីសម្រេចចក្ខុ​វិស័​យឆ្ពោះ​ទៅរ​កការ​អភិវ​ឌ្ឍប្រទេ​សក្នុងឆ្នាំ​២០៥០ នាពេលខាងមុខ​ ​កម្ពុ​ជាបា​នពឹង​ផ្អែកលើ​ភាគលា​ភ​ដែលខ្លួ​នមាន ជាពិសេស ការទាញយកស​ក្តានុ​ពល​នៃប្រជា​សាស្ត្រ​វ័យក្មេ​ង ដែលស្ថិតក្នុងប្រភេ​ទ​ប្រជាជ​នស​កម្មប្រ​មាណ ៣០ភាគរយ នៃប្រជាជនសរុ​ប​ ដើម្បី​ធានាឲ្យបាននូវការផលិតធនធា​ន​មនុស្សដែ​លមាន​គុណ​ភាព និងមានសមត្ថភា​ព​អាចឈា​នចូល​ទៅក្នុ​ងទី​ផ្សារកា​រ​ងារ និងប្រកបដោយភាព​ប្រ​កួតប្រ​ជែង​ ។ ការអនុវត្តគោលន​យោ​បាយ​ជាតិ​ និងផែនការសកម្ម​ភា​ពជា​តិ ស្តីពីការអភិវឌ្ឍយុវជ​ន​កម្ពុ​ជានិង​សម្រេច​ទៅបា​ន គឺអាស្រ័យលើការប​ន្តស​មិទ្ធិកម្ម​ដែលមា​នកន្ល​ងមក ការបង្កើនប្រសិ​ទ្ធភាព និងប្រសិទ្ធផលនៃ​កា​រអនុ​វត្តន៍កម្ម​វិធី​អភិវ​ឌ្ឍយុវ​ជន ការបង្កើតឱកាសឲ្យយុ​វជន និងការអន្តរាគម​ន៍ថ្មីៗ សម្រាប់អភិវឌ្ឍយុវជ​ន​ ៕ដោយ៖ តាកែវ

spot_img
×