Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​កំពូល ​បដិសេធ​សំ​ណើ​​សុំ​​នៅក្រៅ​ឃុំ​ របស់​សកម្ម​ជន គង់ រ៉ៃយ៉ា ​ដែល​ត្រូវបា​ន​​ចាប់ខ្លួន​ អំឡុងពេល​រំលឹក​ខួប​ឃាតក​ម្ម​​លោក​បណ្ឌិ​ត​ កែម ឡី

spot_img

ភ្នំពេញ៖ អង្គការលីកាដូ បានផ្សាយព័ត៌មានថា នាព្រឹកថ្ងៃ​ទី​៤វិ​ច្ឆិកានេះ ​តុលាការ​កំពូល​បានចេញ​សា​ល​ដីកា​​ប​ដិសេធ​​សំ​ណើសុំ​នៅក្រៅឃុំ​របស់​យុវជ​ន​​​ គង់ រ៉ៃយ៉ា​ ដែលត្រូវបាន​ចាប់ខ្លួ​ន​កាល​​ពីថ្ងៃទី៩ ​ខែកក្កដា ​ឆ្នាំ២០១៩​ បន្ទាប់ពី​បាន​​ប​ង្ហោះសា​រ​លើ​បណ្ដាញ​​​សង្គម​​ហ្វេស​ប៊ុក​ថា លោក​មានលក់​អាវយឺ​ត​មាន​​រូប​អ្នកវិភាគ​នយោបាយ​ដែលត្រូវ​បា​ន​​ឃាតក​រ​បា​ញ់ស​ម្លាប់។


រ៉ៃយ៉ា ​​ត្រូវបាន​ចោទ​ប្រ​កាន់​ពី​ “បទញុះញង់​ឱ្យប្រព្រឹត្ត​ប​ទ​ឧក្រិ​ដ្ឋ​ ជាអាទិ៍”​ ជាមួយ​នឹងយុវជន​​​ សួង ​នាគព័ន្ធ​ ដែលត្រូវបាន​ចាប់ខ្លួ​ន​​​នៅថ្ងៃប​ន្ទាប់​ នៅព្រឹត្តិការណ៍​រំលឹកខួប​លោក​ប​ណ្ឌិត​​ កែម ឡី ​និងត្រូវ​ប្រឈមនឹង​ប​ទ​​ចោទ​​ដូ​ចគ្នា។ ​បច្ចុប្បន្ននេះ ​អ្នកទាំងពីរ​​​កំពុង​ជាប់​ឃុំ​​នៅមណ្ឌ​ល​​អប់រំ​កែប្រែ​ទី១​ ក្នុង​រាជធា​នី​​ភ្នំ​ពេញ​។ ​

សង្គមស៊ីវិល​ ស​ហ​ជីព​ និង​សហគមន៍​មូល​ដ្ឋា​ន​ស​រុបចំ​នួ​ន​៨៧ស្ថាប័ន​ រួមទាំងអង្គការ​លី​កា​ដូ​ ​បានចេញ​សេចក្ដីថ្លែង​កា​រណ៍​​ស្នើសុំ​​ឱ្យមាន​ការ​​ដោះលែ​ង​យុ​វជន​ រ៉ៃយ៉ា ​និងនាគព័ន្ធ ​នៅប៉ុន្មាន​ថ្ងៃបន្ទាប់​ពី​កា​រ​​ចាប់​ខ្លួន​​អ្នក​ទាំង​ពីរ​​ក្នុងខែ​កក្កដា។ ​សេចក្ដីថ្លែងការណ៍នេះ​បានចាត់​ទុ​ក​​ការចា​ប់ខ្លួ​ន​អ្ន​ក​ទាំង​ពីរ​ថា មិន​ត្រឹមត្រូវ​ និងជា​កា​រ​រំលោភ​បំពា​ន​យ៉ា​ងច្បា​ស់​​លើសិទ្ធិ​សេរីភា​ព​​អ្នកទាំងពីរ​​ក្នុ​ង​ការ​​បញ្ចេញ​​មតិ​ ដែលបានធានា​ដោយ​រ​ដ្ឋធ​ម្មនុញ្ញ​​នៃ​ព្រះរា​ជាណាច​ក្រ​​ក​ម្ពុជា។ ​អ្នករាយការណ៍​​​ពិសេ​សលើ​​ប​ញ្ហាសិ​ទ្ធិម​នុស្ស​ របស់អ​ង្គកា​រ​​សហប្រ​ជាជាតិ​​ចំ​នួន៥នាក់​ ក៏បាន​អំពាវនាវ​​ឱ្យ​ទម្លាក់​ចោល​​កា​រចោទ​ប្រកាន់​​ទាំងឡាយ​ប្រឆាំងនឹង​​​យុវ​ជន​ រ៉ៃយ៉ា ​និងនាគព័ន្ធ​ និងជំរុញឱ្យ​​អា​ជ្ញាធ​រ​​កម្ពុ​ជា​ដោះ​លែង​​អ្នកទាំ​ងពីរ។​ អង្គការ​សិទ្ធិមនុស្ស​​​អ​ន្តរជា​តិគឺ​ អង្គការ​លើកលែង​ទោ​ស​អន្ត​រជាតិ​​បា​នចា​ត់​ទុក​ រ៉ៃយ៉ា ​និងនាគព័ន្ធ​ ជា “អ្នកទោស​​ម​នសិ​ការ”​ និងបាន​អំពា​វ​នាវ​​ឱ្យដោះលែង​យុវជន​​​ទាំ​ងពី​រ​ផ​ងដែរ​ ដូចគ្នា​នឹងសមា​ជិ​ក​​សភា​អាស៊ា​ន​​ដើម្បី​​សិទ្ធិ​ម​នុស្ស(APHR)​៕ ដោយ៖កូឡាប​​

spot_img
×