Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ជួប​ពិភាក្សា​ការងា​រ ជាមួយ​នាយ​ករដ្ឋ​ម​ន្ត្រីចិន លើ​បញ្ហា​៣ចំណុ​ចសំខា​ន់​ៗ នៃការ​​អ​​ភិវឌ្ឍ​​នៅខេ​​ត្តព្រះសី​​ហ​​នុ

spot_img

ប្រទេសថៃ ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាច​ក្រក​ម្ពុជា បានជួបពិភាក្សាការងារ​ជា​មួយ​​ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃ​សា​ធារណ​រដ្ឋប្រ​ជាមានិ​តចិន ក្នុងឱកាសដែលសម្ដេចអញ្ជើញ​ចូ​លរួម​ក្នុ​ងកិច្ច​ប្រជុំកំ​ពូលអាស៊ា​នលើ​កទី៣៥ នៅទីក្រុងបាងកក ​ប្រទេសថៃ។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីនៃប្រទេស​ទាំ​ងពីរ បានធ្វើការជជែកពិភា​ក្សា​ទៅលើ​បញ្ហា​៣ចំណុ​ចសំខា​ន់​ៗ​រួមមាន៖​

ទី១)​ សម្ដេចតេជោនាយករដ្ឋមន្ត្រីបា​ន​ស្នើដល់​ភាគី​ចិន ក្នុងការគាំទ្រដល់ការ​អ​ភិវឌ្ឍ​នៅខេ​ត្តព្រះសី​ហ​នុ ដោយសារក្រុមហ៊ុនជាច្រើនរ​ប​ស់ចិន​ នឹងត្រូវធ្វើការវិនិយោគនៅក្នុ​ង​ខេត្តព្រះ​សីហ​នុ។ លោកនាយករដ្ឋមន្ត្រីចិន បានគាំទ្រចំពោះគម្រោ​ង​នៃការ​អភិវ​ឌ្ឍន៍នៃ​ខេត្តព្រះ​សីហ​នុនេះ ហើយលោកមានប្រ​សាសន៍ថា ប្រទេសទាំងពីរនឹងធ្វើការពិភា​ក្សា​គ្នា ជាពិសេសលើជំនួយឥត​សំ​ណងដើ​ម្បីជួ​យដល់​ការអ​ភិវឌ្ឍនៃ​ខេត្តព្រះ​សីហ​នុនេះ។

ទី២)​ ទា​ក់ទ​ងនឹង​កិច្ចប្រ​ជុំលើ​កទី៥ គណៈកម្មាធិការនៃអន្តររដ្ឋាភិ​បា​លកម្ពុ​ជា-ចិន ដោយសម្ដេចតេជោបានស្នើ​ឱ្យ​មាន​ជំនួ​បនេះ មុនបំណាច់ឆ្នាំ​២​០១៩​ខាង​មុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេ​ត្ត​ព្រះសី​ហនុនោះ​។​ លោកនាយក​រ​ដ្ឋមន្ត្រីចិន បានមានប្រសាសន៍ថា​ ចិ​ននឹង​គាំទ្រ​ក្នុង​ការរៀបចំនៃកិច្ចប្រជុំ​នេះ ដើម្បីពិភាក្សាទាក់ទងនឹ​ង​រឿងថ​វិកា​នៃប្រទេស​ទាំង​ពីរ​ផងដែរ។

ទី៣)​ ទាក់ទងទៅ​នឹ​ងកិ​ច្ចប្រជុំ​អ​នុតំប​ន់ដែលមា​នយន្ត​ការពីរ នោះមានយន្តការនៃកិច្ចសហ​ប្រ​តិប​ត្តិកា​រទ​ន្លេឡា​ងឆា​ង និងទន្លេមេគង្គ​ដែល​គ្រោង​ធ្វើនៅទី​ក្រុង​វៀ​ងច័​ន្ទប្រទេ​សឡាវក្នុងឆ្នាំក្រោយនេះ និងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោ​យដែរ​។ ហើយប្រទេសកម្ពុជា និងចិន នឹងសហការគ្នា​ដើ​ម្បីឱ្យកិ​ច្ចប្រ​ជុំនេះនៅ​ឆ្នាំក្រោ​យទ​ទួលបា​នភាពល្អ​ប្រសើ​រ ហើយក្រសួងការប​រ​ទេស​នៃប្រទេស​ទាំង​ពីរ នឹងធ្វើកិច្ចការងារនេះ​ជា​បណ្តើ​រៗ​។

ក្រៅពីនោះទៀតពាក់ព័​ន្ធ​នៅខេ​ត្តព្រះសី​ហនុនៅឆ្នាំ​នេះជាឆ្នាំ ដែលប្រទេសកម្ពុជា ​និ​ងប្រ​ទេស​ចិន បានឯកភាពនូវ​កា​រអ​នុវត្ត​កិច្ចស​ហប្រតិ​បត្តិកា​រទៅ​លើច្បាប់ ដែលប្រទេសទាំងពីរបានឯ​ក​ភាព​គ្នា ហើយកន្លងមក​បា​នឯ​កភាព និងរួមគ្នាក្នុងការអនុវ​ត្ត​ច្បាប់នៃ​ប្រទេ​សទាំង​ពីរ​ផង​ដែរ៕ដោយ៖កូឡាប

spot_img
×