Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រីរុស្ស៊ី៖ កម្ពុជា ជាមិត្ត​ជិតស្និ​​ទ្ធរ​​ប​ស់រុស្ស៊ី​

spot_img

ប្រទេសថៃ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រក​ម្ពុ​ជា បានជួបពិភាក្សាការងារជាមួ​យ​លោក ឌីមីទ្រី មីដវីដេវ( Dmitry Medvedev)នាយករដ្ឋម​ន្រ្តីនៃ​ប្រទេស​រុស្ស៊ី។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីរុស្ស៊ីបានសំ​ដែងនូវភាពរីករាយ ដែល​បានជួ​បសម្ដេ​ចតេជោនា​យក​រដ្ឋម​ន្ត្រីសារជាថ្មីម្ដងទៀត ជាពិសេសនៅក្នុងក្របខ័​ណ្ឌ​​វេទិកា​អន្តរជាតិ។ លោកបានមានប្រសាសន៍ថា តាមរយៈសម្ដេចតេជោ គឺលោកសូមថ្វាយព្រះពរដល់ព្រះករុណាព្រះមហាក្សត្រ​ ​ពី​លោកប្រធានាធិបតីពូទីន ហើយនិងពី​ លោកផ្ទាល់ផងដែរ។ លោកចាត់ទុកថា កម្ពុជាជាមិត្តជិតស្និ​ទ្ធរ​បស់រុស្ស៊ី ហើយលោកបានមាន​ប្រសា​សន៍​ថាយើ​ងមានទំ​នាក់ទំ​នងយ៉ា​ងជិ​តស្និទ្ធ ហើយយើងចង់បន្តពង្រីក ពង្រឹង​កិច្ច​សហប្រ​តិបត្តិការ និងទំនាក់ទំនងទ្វេភាគីបន្ថែ​ម​ទៀត ជាពិសេសរវាងរដ្ឋាភិ​បា​ល និងរដ្ឋាភិបាល និងក្របខ័ណ្ឌផ្សេង​ៗទៀ​ត។ លោកក៏បាន​មានប្រ​សាស​ន៍ថា លោកសូមអបអ​រ​សាទរ ចំពោះសម្ដេចតេជោនាយ​ក​រដ្ឋម​ន្ត្រី​ ដែលបានឈ្នះឆ្នោតនៅឆ្នាំ​២​០១៨​កន្លង​ទៅនេះ។​

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋម​ន្ត្រី​ បានមា​នប្រសា​សន៍​ថា សម្ដេចពិតជារីករាយដែ​ល​បានជួ​បលោកនាយក​រដ្ឋម​ន្ត្រីសា​រជាថ្មី ដែ​លចុង​ក្រោយយើ​ងបា​នជួបគ្នា​នៅទីក្រុ​ងប្រ៊ុ​ចស៊ែល មួយឆ្នាំកន្លងទៅហើយ។ ​ស​ម្ដេចតេ​ជោក៏បាន​អរគុ​ណចំ​ពោះការថ្វា​យព្រះព​រដល់​ព្រះមហា​ក្ស​ត្រ ពីលោកប្រធានា​ធិបតី​ពូទីន ក៏ដូចជាលោកផ​ងដែរ។ ចំពោះទំនាក់ទំនងទ្វេភាគីវិញ ​ស​ម្ដេចតេ​ជោបាន​ចាត់ទុ​កថា ប្រទេសទាំងពីរមា​ន​ទំនាក់​ទំនងជា​យូរលង់​មក​ហើយ ហើយក៏ជិតស្និទ្ធគ្នាទៀ​ត​។

សម្ដេចតេជោបានថ្លែងអំណរអ​រ​គុណ​ដល់ប្រ​ទេសរុ​ស្ស៊ី ក្នុងការបន្តត្រៀមធ្វើកិច្ចសហប្រ​តិ​បត្តិ​ការលើ​វិស័យ​មួយចំ​នួន រួមទាំងវិស័យវប្ប​ធ​ម៌ផ​ងដែរ ហើយមិនតែប៉ុ​ណ្ណោះ​ទេ សម្ដេចក៏បានមានប្រសា​ស​ន៍ផងដែ​រ​ថា ដោយសារកម្ពុជាត្រៀ​ម​ខ្លួន​រួចរា​ល់ក្នុ​ងការផ្ដ​ល់កិ​ច្ចសហ​ប្រតិប​ត្តិកា​រក្នុ​ងកា​ររៀ​បចំ ទិវាវ​ប្បធម៌​រុស្ស៊ី​នៅក្នុងឆ្នាំ​២០​២០នៅក​ម្ពុជា និងសូមអរគុណរុស្ស៊ីដែ​ល​គាំទ្រ​កម្ពុជា ឲ្យក្លាយជាប្រទេសសង្កេតការណ៍​នៃ​អង្គ​ការ​កិច្ចស​ហប្រតិ​បត្តិកា​រសៀង​ហៃ ហើយផ្ដល់នូវវគ្គ​ប​ណ្ដុះបណ្ដា​លដ​ល់មន្ត្រី​យោធាក​ម្ពុជា និងផ្ដល់ជំនួយបច្ចេកទេស​ក្នុ​ងវិ​ស័យកម្ចាត់មីន​ផង​ដែរ។

សម្ដេចតេជោនាយក​រ​ដ្ឋម​ន្ត្រី ក៏បានមានប្រសា​ស​ន៍ប​ន្តថា សម្ដេចពិតជារីករាយអំ​ពី​ទំហំ​ពាណិ​ជ្ជក​ម្ម រ​វាងប្រ​ទេស​យើងទាំ​ងពីរ ដែលមានការកើន​ឡើ​ងកន្ល​ងមកនេះ ហើយក្នុងន័យនេះដើម្បីពង្រឹង​ទំ​ហំពា​ណិជ្ជក​ម្មប​ន្ថែមទៀ​តនោះ​ សម្ដេចតេជោក៏បាន​ស្នើ​សុំឱ្យ​ឲ្យនាយករដ្ឋមន្ត្រីរុស្ស៊ីជួយជំរុញ​វិ​និយោ​គិនរុ​ស្ស៊ីឲ្យ​មកវិ​និយោ​គបន្ថែ​មទៀ​តនៅប្រ​ទេសក​ម្ពុជា ក្នុងវិស័យមួយចំ​នួ​នដូចជា វិស័យកែច្នៃម្ហូបអា​ហា​រ កសិឧស្សា​ហ​កម្ម, ឧស្សាហកម្ម electronic, ឧស្សាហក​ម្ម​បង្គំ​ និ​ងឧស្សា​ហក​ម្មផលិ​តគ្រឿង​ម៉ាស៊ី​នជាដើ​ម។ សម្ដេចក៏បានស្នើភាគីរុស្ស៊ីពិនិត្យលទ្ធភា​ព​ចាប់​ផ្ដើម​អនុវត្ត​គម្រោ​ងទំនើ​បក​ម្ម មន្ទីរពេទ្យមិត្តភាពខ្មែ​រ​សូវៀ​តនៅក្នុ​ងពេ​ល​ឆា​ប់ៗខា​ងមុ​ខនេះ​ ព្រោះមន្ទីរពេទ្យនេះជានិ​មិត្តរូ​បនៃ​មិត្ត​ភាព រយៈពេលយូរអង្វែងរ​វា​ងប្រទេ​សយើ​ងទាំង​ពីរ ។

ដោយឡែក ពាក់ព័ន្ធនឹ​ង​ការច​រចា​កិច្ចព្រ​មព្រៀ​ងពា​ណិជ្ជក​ម្មសេ​រីរវា​ងកម្ពុជា និងសហភាពសេដ្ឋកិ​ច្ច​អឺរ៉ា​ស៊ី,​ កម្ពុជាក៏សូមថ្លែងអំ​ណ​រគុ​ណចំពោះ​កា​រគាំទ្រ​ជាគោល​ការ​ណ៍ របស់រុស្ស៊ីចំពោះកិច្ចប្រឹងប្រែ​ង​ឲ្យមា​នកា​រចរ​ចាកិច្ច​ព្រម​ព្រៀងពាណិ​ជ្ជ​កម្មសេរី​រវាង​កម្ពុជា និងសហភាពសេដ្ឋ​កិច្ច​អឺ​រ៉ាស៊ីនេះ​។ សម្ដេចតេជោក៏បានមានប្រសាសន៍​ផ​ងដែ​រថា​ កម្ពុជាស្នើសុំឲ្យរុស្ស៊ី​គាំ​ទ្រចំពោះ​ការ​ស្នើសុំ​ជាផ្លូវ​ការ របស់កម្ពុជាទៅដល់គ​ណៈ​កម្ម​ការ​សេដ្ឋកិ​ច្ចអឺរ៉ា​ស៊ី ដែលកន្លងទៅនេះ​យើ​ងបា​នស្នា​ក់ដា​ក់ស្នើ​សុំរួចម​កហើ​យ។​ ចំណុចមួយទៀត ដោយសារកម្ពុជា ក្នុ​ង​នាម​ជាម្ចា​ស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី​អឺ​រ៉ុបលើ​កទី​១៣ នៅឆ្នាំ២០២០ខាង​មុ​ខ​នេះ សម្ដេចតេជោក៏បានអ​ញ្ជើ​ញលោកនាយករដ្ឋម​ន្ត្រី​រុស្ស៊ី អញ្ជើញចូលរួមកិ​ច្ច​ប្រជុំ​នេះផ​ងដែ​រ។

លោក នាយករ​ដ្ឋមន្ត្រីរុស្ស៊ី ក៏បានឆ្លើយតបមកវិញថា ប្រទេសរុស្សី ចង់​ស​ហការ​ជាមួ​យក​ម្ពុជា លើវិស័យជាច្រើនរួមទាំងវិស័​យ​ឧស្សាហ​ក​ម្មហើយយើ​ងចង់​បន្តផ្ដ​ល់ការ​គាំទ្រ ទៅដល់កម្ពុជានៅ​ក្នុ​ង ​កិច្ចសហការលើវិស័​យ​ថាមព​ល ដូចជាវិស័យប្រេង វិស័យទូរគមនា​គ​មន៍, ខាងជលផល ​និ​ងការ​បង្កើត​កិច្ច​សហ​ប្រតិប​ត្តិការផ្សេ​ងៗ​ទៀតនៅ​កម្ពុ​​ជា​។ ចំពោះពា​ណិជ្ជ​កម្ម​សេរីរវា​ង​កម្ពុជា និងសហភាពសេដ្ឋកិ​ច្ច​អឺរ៉ាស៊ី​ ​លោកបាន​គូស​បញ្ជា​ក់ថា នេះជាកិច្ចការ​មា​ន​សារសំខា​ន់ណាស់​ហើយ​ជាគំនិ​តផ្ដួច​ផ្ដើមដ៏​ល្អ ដែលយើងអាចចុះកិច្ច​ព្រ​មព្រៀ​ង នៅពេលខាងមុខនេះក្រោ​យ​ពីកា​រច​រចារួ​ចហើយ​នោះ។ លោកបានប​ញ្ជាក់​ថា យើងអាចមានកិច្ចសហ​ស​កាយ៉ាង​ល្អលើ​វិស័​យឧស្សា​ហកម្ម​ វិទ្យាសាស្រ្ត និងវិស័យផ្សេងៗ​ទៀ​តជា​ពិសេស នៅក្នុងការដោះមីននៅក្នុង​វិ​ស័យកា​រពា​រជាតិ ដែលប្រទេសរុស្ស៊ីចង់​បន្ត​ក្នុង​ការប​ណ្ដុះប​ណ្ដាលផ្នែ​កមន្ត្រី​យោធាក​ម្ពុជា។

ក្រៅពីនេះទៀត ពាក់ព័​ន្ធនឹង​មន្ទី​រពេទ្យ​ លោកគូសបញ្ជាក់ថា នេះជាគម្រោងដ៏សំខាន់​ ​ហើយយើ​ងនឹ​ងខិ​តខំប្រឹងប្រែង នៅក្នុងការធ្វើការងារ​នេះ​ឲ្យបាន​ឆាប់​កាន់តែ​ល្អ។ ក្នុងឱកាសនេះ លោកក៏បានថ្លែងអំណរគុណចំ​ពោះ​សម្ដេច​តេជោ​នាយករ​ដ្ឋម​ន្ត្រី ជាពិសេសក្នុងការ​ជំ​រុញ​កិច្ចស​ហការ លើវិស័យជាច្រើនរវា​ង​ប្រទេ​សយើង​ទាំង​ពីរ ជាពិសេស នៅក្នុងក្របខ័​ណ្ឌ​អាស៊ា​នដែល​កម្ពុ​ជា បានចូលរួមយ៉ាងច្រើន​នៅ​ក្នុង​ក្របខ័ណ្ឌអាស៊ា​ន និងរុស្ស៊ីដើម្បីកិ​ច្ច​សហ​ការប​ន្តទៀ​ត។ ពាក់ព័ន្ធនឹងកិច្ចប្រ​ជុំកំ​ពូល​អាស៊ី​អឺរ៉ុប នៅឆ្នាំ២០២០ លោកបានថ្លែងអំណរគុណ​ សម្ដេចតេជោនាយក​រ​ដ្ឋមន្រ្តី​ ចំពោះការអញ្ជើញ​លោក ទៅចូលរួមកិច្ចប្រ​ជុំ​នៅទីក្រុ​ងភ្នំពេ​ញ នៅឆ្នាំក្រោយនេះ ដោយលោកនឹងអ​ញ្ជើញចូ​លរួ​ម។

ពាក់ព័ន្ធនឹងវិស័យកា​រ​បណ្ដុះប​ណ្ដាល លោកនាយក​រដ្ឋ​មន្ត្រីរុស្ស៊ី​ប​ញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងបន្ត​ជួ​យដល់​វិស័យ​អប់​រំ និងការបណ្ដុះបណ្ដា​ល​ដល់ក​ម្ពុជា ហើយជាពិសេស​ទៀ​ត​ លោកមាន​ប្រសាស​ន៍ថា នៅឆ្នាំក្រោយឆ្នាំ២០​២​០,​ ប្រទេសរុស្ស៊ីនឹង​ប​ង្កើន​ចំនួន​អាហា​រូបករ​ណ៍ដ​ល់និស្សិ​តកម្ពុ​ជាផងដែរ។ នៅក្នុងជំនួបនេះសម្ដេ​ច​ក៏បា​នមាន​ប្រសាស​ន៍​ថា សម្ដេចពិតជារីករាយ​ ​ដែលកិច្ចសហប្រតិបត្តិកា​រ​រវា​ងប្រទេ​សទាំ​ងពី​រដំ​ណើរកា​រទៅ​យ៉ា​ងល្អ ហើយយើងនឹងបន្តព​ង្រី​កព​ង្រឹងទំ​នាក់ទំ​នង​ទ្វេភាគីឱ្យ​កាន់​តែស៊ី​ជម្រៅប​ន្ថែម​ទៀត ។ ហើយពាក់ព័ន្ធនិ​ង​ការ​បណ្តុះបណ្តាលធនធានម​នុស្ស​ ​សម្ដេ​ចគូ​សបញ្ជា​ក់ថា គឺជាវិស័យអាទិភាពរប​ស់​រដ្ឋា​ភិបាល ហើយសម្ដេចក៏ថ្លែងអំណ​រ​គុណ​លោកនា​យក​រដ្ឋ​មន្ត្រី​ ដែល​បានជំ​រុញ​ក្នុងការ​បន្ថែ​មអា​ហារូប​ករណ៍ ក៏ដូចជាការបណ្ដុះបណ្ដាល​ធ​នធាន​មនុ​ស្សក​ម្ពុជា ។

លោកនាយក​រដ្ឋម​ន្ត្រីរុស្សី បានគូសបញ្ជាក់ថាការ​ងា​រទាំង​អស់នេះ​ ជាពិសេសការប​ណ្ដុះ​បណ្ដា​លនេះ ជាមូលដ្ឋាននៃមិត្តភា​ព​រវាង​ប្រទេ​សយើ​ងទាំង​ពីរ ហើយយើងគោរពគ្នា​ទៅ​វិញ​ទៅមក​ និងមានការយោ​គ​យល់​គ្នាទៅវិ​ញទៅ​មកផ​ងដែរ៕ដោយ៖កូឡាប

spot_img
×