Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការធ្វើ​អង្គ​កឋិន​ទាន គឺដើម្បីប្រមូលបច្ច័យក​សា​ងវត្ត​អារាម ឲ្យរីកច​ម្រើន និងទ្រទ្រង់វិស័យព្រះពុទ្ធ​សា​សនា ឲ្យរឹង​មាំ

spot_img

ខេត្តស្វាយរៀង៖ លោ​ក​នាយឧត្តមសេនីយ៍ជៀង អំ រដ្ឋលេខាធិការក្រសួងកា​រ​ពារជា​តិ និងជាអនុប្រធានក្រុមកា​រ​ងារ គណបក្សប្រជាជនក​ម្ពុជា ចុះជួយខេត្តស្វាយរៀង​ នៅព្រឹកថ្ងៃទី៣ខែវិ​ច្ឆិកាឆ្នាំ​២០១៩ បានថ្លែងទៅកាន់ពុទ្ធបរិស័ទនៅ​វ​ត្តទួល​តាកែវ ឃុំពង​ទឹក ស្រុករំដួល ខេត្តស្វាយរៀង បានលើកឡើងថា ការធ្វើ​អង្គក​ឋិន​ទាននេះឡើង ដើម្បីប្រមូលបច្ច័យកសា​ង​វត្តអារាម ឲ្យកាន់តែរីកច​ម្រើន និងក៏ដើម្បីទ្រទ្រង់វិស័យ​ព្រះ​ពុទ្ធសា​សនា ឲ្យរឹងមាំ​ដោយ​វិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹ​មគ្នា មិនអាចខ្វះវិស័យ​មួ​យណាបា​នឡើយ ព្រោះប្រទេសយើងយកសាស​នាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ។​

ការថ្លែងលើកឡើងបែប​នេះ ខណៈដែលលោកនាយឧត្តមសេនីយ៍ជៀង​ អំ និងលោកស្រី ព្រមទាំងលោកស្រីឈន សារ៉ាណេ និងក្រុមការ​ងារ បានដង្ហែរអង្គកឋិនទានទៅកា​ន់​វត្ត​ទួលតា​កែវ ដែលប្រមូលបច្ច័យបានជា​ង​៣ម៉ឺនដុល្លារអាមេរិ​កផង​ដែរ។

លោក ជៀង អំ បានថ្លែងបញ្ជាក់​ថា អង្គកឋិនទានដែលបានធ្វើឡើ​ង​នាពេ​លនេះ ក្នុងគោលបំណងនាំយកនូវ​ប​ច្ច័យ​ ស្បង់ចីវរ វេរប្រ​គេនព្រះ​សង្ឃ ដែលគង់ចាំព្រះវស្សាអស់​កា​លត្រីមា​ស ដើមី្បប្រមូលបច្ច័យកសាងសមិទ្ធ​ផលនា​នា ក្នុងវត្ត​ទួលតា​កែវ និងសូមឲ្យកុស​ល្យផ​លបុណ្យ​​បានធ្វើនាពេលនេះបានដល់ម្ចា​ស់​ទាន នៃអង្គកឋិននិងប្រជាពុទ្ធប​រិ​ស័ទគ្រ​ប់ៗ​គ្នា ជាពិសេ​សយើ​ងទាំងអស់គ្នា បានមកជួបជុំធ្វើបុណ្យធ្វើ​ទា​ន នាពេលនេះ ដោយសា​រប្រទេ​សជា​តិ យើងមានសុខសន្តិភាពក្រោ​មកា​រដឹ​កនាំ ដ៏ត្រឹម​ត្រូវរ​បស់ស​ម្តេច​តេជោហ៊ុ​ន សែន ជានាយ​ករ​ដ្ឋមន្ត្រីនៃ​កម្ពុជា បាននាំមកនូវការអភិវ​ឌ្ឍ​ន៍រី​កចម្រើនលើ​គ្រប់វិ​ស័​យ។

សូមបញ្ជាក់ថា កឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសា​ស​នា ដែលប្រជាជនខ្មែរចាប់ផ្ដើម​ធ្វើ​ឡើង​ បន្ទាប់ពីចេញ​វ​ស្សា។​ បុណ្យ​កឋិ​នទាន តែងត្រូវបានដង្ហែចូលគ្រប់​ទី​អារាមទាំ​ងអ​ស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណា​មួយត្រូ​វបា​នខ​កខាន​ឡើយ។ ហើយបើទីអារាមណា​ ​មិនមានអង្គកឋិនហែរ​ចូ​ល​ទេ ទីអារាមនោះ ក៏​ត្រូវតែ​រៀប​ចំជា​កឋិន​ជើងវ​ត្តដែរ។ ចំណែកអ្នក​ផ្ដើ​មបុ​ណ្យ ត្រូវរៀបចំបរិក្ខារក​ឋិ​​ន​មានត្រៃចី​វរ សង្ឃាដិ ស្បង់ និងទេយ្យ​ទានផ្សេ​ងៗទៀ​តដូ​ចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័​ត្រ ​ដើម្បី​ហែរទៅ​ទីអារាម​ដែលបាន​កំណ​ត់៕ ដោយ៖ វ៉ៃកូ

spot_img
×