Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​រដ្ឋមន្ត្រី​ស្តីទី​ ស្នើ​ដល់​ធនាគារពិភព​លោ​ក​ ជួយ​គាំទ្រ​ភ្ជាប់​កា​រ​ងារ ​ការ​​គ្រ​ប់គ្រង​​កាក​​សំ​ណល់​រឹង ​​

spot_img

​ភ្នំពេញ​ ៖​ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ នាយក​រដ្ឋម​ន្ត្រី​​ស្តីទី​ បាន​ស្នើ​ដល់​ធនាគារ​ពិ​ភពលោ​ក​​ ជួយ​គាំទ្រ​ភ្ជាប់​ការងា​រ​​គ្រប់​គ្រង​​កាក​សំណល់​រឹង​នេះ​ ទៅ​​នឹង​កំណែទម្រង់រដ្ឋបាល​​​ថ្នាក់​​ក្រោម​​ជាតិ​ ដើម្បី​ផ្ទេរអំណាច​​​ និង​សិទ្ធិ​ក្នុង​​កា​រ​​គ្រប់គ្រង​កាក​សំណល់​​នេះ​​ទៅ​​ដល់​រដ្ឋបាល​ថ្នាក់​​ក្រោ​ម​​ជាតិ​ និង​ផ្សារ​ភ្ជាប់​ការ​​ផ្ទេ​រ​ធ​នធាន​​ហិរ​ញ្ញវត្ថុ​ និង​ធនធានមនុស្ស​ទៅ​ដល់​​រ​ដ្ឋបាល​​ថ្នា​ក់​ក្រោម​​ជាតិ​​ផង​ដែរ​។​

នៅព្រឹកថ្ងៃចន្ទ ទី៤ ខែតុលា ឆ្នាំ២០១៩នេះ សម្ដេចក្រឡាហោម ស ខេង ​នាយក​រដ្ឋម​ន្ត្រីស្ដីទី បានអនុញ្ញាតឲ្យលោក ​C​hritophe Crepin នាយកប្រតិបត្តិផ្នែកបរិស្ថាន និង​ធន​ធា​នធម្ម​ជាតិ នៃធនាគារពិភព​លោ​ក ចូលជួបសម្ដែងគួរ​ស​ម និងពិ​ភាក្សាកា​រ​ងារ នៅទីស្ដីការក្រ​សួ​ងមហា​ផ្ទៃ។​

ជាកិច្ចស្វាគមន៍ សម្ដេចក្រឡាហោម ស ​ខេង​ បានថ្លែងអំណរគុណចំពោះលោកតំណាង​ធ​នាគា​រពិភ​ពលោក​ ​និងសូមអរគុណដល់ធ​នា​គារពិ​ភ​ពលោក ដែលបានសហការជួយគាំទ្រ​ដ​ល់ប្រ​ទេស​កម្ពុ​ជាជាបន្ត​បន្ទាប់​ នារយៈពេលក​ន្ល​ងម​ក បើទោះបីជាក្នុងទំនា​ក់​ទំន​ងនេះ បានជួបនូវបញ្ហា​ប្រ​ឈ​មខ្លះ ក៏ប៉ុន្តែមកដល់ពេ​ល​នេះ ​ធនាគារពិភពលោ​ក នៅតែជាដៃគូដ៏ល្អមួយស​ម្រា​ប់រា​ជរដ្ឋា​ភិបាល និងប្រទេសកម្ពុ​ជា​។ សម្ដេចក៏បានស​ម្ដែ​ងក្ដី​សង្ឃឹ​មជឿជាក់​ថា ទំនាក់ទំន​ង​ដ៏ល្អ​នេះ នឹងបន្តរី​កចម្រើនទៅមុខទៀតរវាងភា​គី​ទាំងពី​រ។

ជាការឆ្លើយតបលោក​ ​Chritophe Crepin បានឯកភាពចំពោះប្រសាសន៍​លើ​កឡើ​ងរប​ស់សម្ដេ​ច ដែល​ថា ទំនាក់ទំនងរវា​ង​កម្ពុ​ជា និងធានាគារពិភព​លោ​កនេះ មានយូរមក​ហើ​យ និងពិតជានៅតែជាដៃគូជាមួ​យ​គ្នាដ៏​ល្អ។​

នៅក្នុងឱកាសនៃជំ​នួ​បនេះ លោកបានជំរាបជូនសម្ដេ​ច​ក្រឡា​ហោ​ម ថា បច្ចុប្បន្ននេះពាក់ព័ន្ធនឹងក្រ​សួ​ងម​ហាផ្ទៃ ​គឺធនាគារពិភពលោ​ក មានគម្រោង៣រួច​ម​កហើយ​ ហើយថាការចូលជួបសម្ដេ​ច​នា​ពេលនេះ គឺដើម្បីលើកឡើងពី​គ​ម្រោង​ទី៤ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រង​កា​កសំណ​ល់រឹង​នៅកម្ពុ​ជា។

ពាក់ព័ន្ធនឹងកិច្ច​កា​រនេះ លោកបានជំរាបជូនសម្ដេចក្រឡាហោម​ ​ស ​ខេង ថាខាងធនាគារពិភព​លោ​កបា​នជួប​ជា​មួយស្ថាប័​នពាក់​ព័ន្ធ របស់រាជរដ្ឋាភិបា​ល​កម្ពុ​ជា ដើម្បីធ្វើយ៉ាងណាជួ​យ​គាំទ្រ​ដល់ ការងារគ្រប់គ្រង​កា​ក​សំណ​ល់រឹង ប្រកបដោយប្រ​សិ​ទ្ធ​ភាព និងធានាបាននូវ​ប​រិស្ថាន​ ក្នុងនោះអ្វីដែល​សំ​ខាន់ គឺខិតខំធ្វើយ៉ាងណាដើម្បីផ្សា​ភ្ជា​ប់កា​រគ្រប់​គ្រងប​រិស្ថាន ទៅនឹងការកែប្រែឥរិយា​ប​ទ ​និងចំណេះដឹងដល់សា​ធា​រណជន អំពីការគ្រប់គ្រង​កា​កសំណ​ល់រឹង ដើម្បីរួមចំណែកធ្វើឲ្យធានា​ដ​ល់និរន្តរ​ភាព និងចីរភា​ព​នៃបរិ​ស្ថាន។

សម្ដេចក្រឡាហោម ​ស​ ខេង បានថ្លែងគាំទ្រចំ​ពោះ​បំណ​ងដ៏​ល្អ របស់ធនាគារ​ពិ​ភព​លោក ក្នុងកិច្ចសហប្រតិបត្តិការលើ​កា​រងា​រគ្រ​ប់គ្រង កាកសំ​ណល់រឹ​ង ដោយសម្ដេចបាន​ជំ​រាប​ជូន​ដែរថា ក្រសួងមហាផ្ទៃមានកិច្ចការសំ​ខា​ន់ៗ​ធំចំ​នួន២ ដែលពាក់ព័ន្ធទៅនឹងរដ្ឋបា​ល​ថ្នាក់​ក្រោម​ជាតិ​ ដោយសារទី១ក្រសួ​ង​មហា​ផ្ទៃ ជាស្ថាប័នគាំទ្រដល់ថ្នាក់ក្រោ​ម​ជាតិ និង​ទី២ក៏​ជាស្ថា​ប័​នដើរតួនា​ទីនាំមុ​ខ ក្នុងការធ្វើវិមជ្ឈកា​រ​ និង​វិស​ហមជ្ឈ​ការ។

សម្ដេចបានស្នើឲ្យធនាគា​រ​ពិភព​លោក ពិនិត្យលទ្ធភាពភ្ជាប់ការងា​រ​គ្រប់​គ្រងកាក​សំណ​ល់នេះ ទៅនឹងការងារកំណែទម្រង់រ​ដ្ឋ​បាល​ថ្នាក់ក្រោ​មជាតិ ដើម្បីផ្ទេរអំណាច និ​ង​សិទ្ធិក្នុងការគ្រប់គ្រងកាកសំ​ណ​ល់នេះ ទៅដល់រដ្ឋបាល​ថ្នា​ក់ក្រោ​ម​ជាតិ ហើយផ្សាភ្ជាប់ជាមួយកា​រ​ផ្ទេរ​ហិរញ្ញ​វត្ថុ និងធនធានម​នុ​ស្សទៅដ​ល់រដ្ឋ​បាលថ្នា​ក់​ក្រោមជា​តិដែរ។

សម្ដេចក្រឡាហោម ស ខេង​ ​បានមានប្រសាសន៍​ទៀតថា ក្នុងនាមជាអ្នកដឹកនាំការងារ​កំ​ណេ​ទម្រ​ង់នេះ​ សម្ដេចពិតជាចង់​ឃើ​ញរ​ដ្ឋបាល​ថ្នាក់​ក្រោមជាតិ មានស​មត្ថភា​ព និងលទ្ធភាពគ្រ​ប់​គ្រាន់ ក្នុងការដោះស្រាយការគ្រប់គ្រ​ង​កាក​សំណល់ នៅរដ្ឋបាលថ្នា​ក់​ក្រោមជា​តិ។

សម្ដេចបានជម្រាបជូ​ន​លោក Chritophe Crepin ថា នៅឆ្នាំ២០២០ខា​ង​មុខនេះ គឺជាឆ្នាំចុងក្រោយនៃការអនុវត្ត​ផែ​នកា​រ១​០ឆ្នាំ នៃកំណែទម្រង់រដ្ឋបាលថ្នា​ក់​ក្រោម​ជាតិ របស់ក​ម្ពុជា ហើយកន្លងមកនេះ ​រាជរដ្ឋាភិបាល ក៏បានសម្រេចផ្ទេរនូវសិទ្ធិ​អំ​ណាច​មួយចំ​នួន ទៅដល់ថ្នាក់ក្រោមជា​តិ​ ដូចជាការគ្រប់គ្រងសាលា​រៀ​នក​ម្រិតប​ឋមសិ​ក្សា ការផ្ទេរការគ្រប់គ្រង​ម​ន្ទីរ​ពេទ្យប​ង្អែក ទៅឲ្យរដ្ឋបាលថ្នាក់ក្រោម​ជា​តិ​ ជាពិសេសគឺខេត្តបាត់ដំ​ប​ង ដែលជាខេត្តបានអនុវ​ត្ត​សាក​ល្បង។​

ក្នុងន័យនេះសម្ដេចបានស​ម្ដែង​សង្ឃឹ​មជឿជាក់ថា ធនាគារពិ​ភ​ពលោក នឹងបន្តជួយគាំទ្រដើម្បីឲ្យកំណែ​ទ​ម្រង់​ និងការពង្រឹងស​ម​ត្ថភាព រដ្ឋបាលថ្នាក់ក្រោ​ម​ជា​តិនេះ កាន់តែទទួ​ល​បាន​ជោ​គជ័យ ដោយភ្ជាប់នឹងការងារគ្រប់​គ្រ​ងកា​កសំណ​ល់នេះ​ដែរ​។

ត្រង់ចំណុចនេះ ​លោក​ Chritophe Crepin បានជម្រាបជូនសម្ដេចក្រឡាហោម​ ​ស ខេង ថាកំណែទម្រង់រដ្ឋបាល​ថ្នាក់​ក្រោមជាតិ ត្រូវការឲ្យមានជាកញ្ច​ប់​ទាំង​ធនធាន​ម​នុស្ស ថវិកា និងសិទ្ធិអំណាច​ ដូ​ច្នេះលោកថា អ្វីដែល​សម្ដេ​ចបានមា​ន​ប្រសាស​ន៍មកនេះ គឺពិតជាដើរស្របទៅនឹ​ង​សក​ម្មភាព របស់ធនាគា​រ​ពិភ​ព​លោក ដែលកំពុងធ្វើសកម្ម​ភា​ព នៅប្រទេសកម្ពុជា​នា​ពេលស​ព្វថ្ងៃ​នេះ ​គឺមានទាំងគម្រោងជួយ​អ​ភិវ​ឌ្ឍន៍ធ​នធាន​មនុស្ស វិស័យបរិស្ថាន សុខាភិបាល និងអប់រំ ​ដែល​ពិតជា​មានកា​រចូ​លរួម​ចំណែក មិនអាចខ្វះ​បា​នពីក្រ​សួងម​ហា​ផ្ទៃ និងបានស្នើសម្ដេច​ជួ​យជំ​រុញ ដល់រដ្ឋបាលថ្នា​ក់​ក្រោមជា​តិ ក្នុងការចូលរួ​មម្រោ​ង​គ្រប់គ្រ​ងកាក​សំ​ណល់ ដែលផ្ដួចផ្ដើមដោយធ​នា​គារ​ពិភ​ព​លោក។

ចំពោះសំណើរនេះ ​ស​ម្ដេចក្រ​ឡាហោម​ ស ខេង បានថ្លែងអំណរគុណ និងទទួលយកនូវការ​ស្នើ​របស់​លោក​ Chritophe Crepin ដោយសម្ដេចសន្យាថានឹងបន្ត​ជំរុ​ញ ឲ្យរាជធានី ខេត្ត​ទាំ​ងអ​ស់ ដាក់ពា​ក្យចូ​លរួ​មក្នុង​គម្រោង​គ្រប់​គ្រងកាក​សំណ​ល់នេះ​។ សម្ដេចក៏បានស្នើឲ្យធនាគារពិភពលោកបន្តធ្វើការជាមួយគ​ណៈក​ម្មការគ្រ​ប់គ្រង​តំបន់​ឆ្នេរប​ស់កម្ពុជា ដើម្បីគ្រប់គ្រងកាកសំណ​ល់​ និ​ងបរិស្ថាន ដើម្បីធានាការរអភិ​វ​ឌ្ឍប្រក​ប​ដោយចី​រភាព​នៅក​ម្ពុជា៕ដោយ៖កូឡាប

spot_img
×