Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានស​​ង្ក​​ត់​​​ធ្ង​ន់​​​នូវ​សារសំខាន់ នៃការជំរុញភាពជាដៃគូជាមួ​យ​ដៃគូស​​ន្ទ​នា ដៃគូសន្ទនា​​តា​មវិ​ស័យ ដៃគូអភិវឌ្ឍ

spot_img

​​ប្រទេសថៃ៖ នៅព្រឹកថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១​៩​ដដែលនេះ​ បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូក​បី លើកទី២២​ រួចមក​ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន​ បានអញ្ជើញចូលរួមបើក​កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៧​ ជាមួយនឹង​ លោក​ រ៉ូប៊ែរ អូប្រៀន បេសកជនពិសេស លោកប្រធា​នា​ធិបតីសហរដ្ឋអាមេរិក​ ​ដូណាល់ ត្រាំ។

នៅក្នុង​កិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋ​អាមេរិក លើក​ទី៧ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអា​ស៊ា​ន និង តំណាងលោកប្រធានាធិបតីសហរដ្ឋអាមេ​រិ​ក បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្ត​ទុ​កដា​ក់ទៅលើ​របៀ​បវារ:ដែលបានគ្រោងទុក ពិសេសបា​ន​ធ្វើ​កា​រ​ពិនិត្យនិងពិភាក្សាគ្នាយ៉ាងយកចិត្តទុក​ដា​ក់ ទៅលើ​ការជំរុញទំនាក់ទំនងកិច្ចស​ហ​ប្រតិ​បត្តិកា​រ​រវាង​អាស៊ាន និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹ​ង​មាំរីក​​ចម្រើន​ទ្វេឡើងថែមទៀត។ នៅក្នុងកិច្ចប្រជុំ​កំពូលនោះ​ដែ​រ មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក បាន​ធ្វើ​ការវាយតម្លៃខ្ពស់​ចំ​ពោះ វឌ្ឍនភាពនៃទំនាក់ទំនងរវាងអា​ស៊ា​ន និងសហរដ្ឋអាមេរិក។ មេដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ក៏បានស​ង្ក​ត់​​ធ្ងន់​​នូវសារសំខាន់ នៃការជំរុញភាពជាដៃគូជាមួយដៃគូស​ន្ទ​នា ដៃគូសន្ទនា​តាមវិស័យ ដៃគូអភិវឌ្ឍ និង​ភាគី​ខាងក្រៅដទៃ​ទៀត តាមរយ:ក្របខ័ណ្ឌនីមួយៗ និងការអនុវត្តផែនការសកម្ម​ភា​ពទាំ​ងឡាយ នៃ​កិច្ចសហប្រតិបត្តិការនានា។

​មេដឹកនាំអាស៊ាន បានលើកទឹកចិត្តឲ្យសហរដ្ឋអា​មេ​រិក ឲ្យបន្តគាំទ្រការអនុវត្តផែនកា​រ​មេ ស្តីពីការតភ្ជាប់អាស៊ា​ន​ ឆ្នាំ២០២៥ និងគំនិតផ្តួចផ្តើមសមាហ​រ​ណកម្ម​អាស៊ាន ដំណាក់កាលទី៣ ដែលផ្តោតសំខាន់លើការត​ភ្ជា​ប់ ដើម្បីជួយកាត់បន្ថ​យ​គម្លា​តអភិ​វឌ្ឍន៍​រវាងប្រទេស សមាជិកអាស៊ាន និងជំរុញការតភ្ជា​ប់​តំប​ន់សំដៅ​សម្រេចឲ្យបាននូវចក្ខុវិស័យស​ហ​គមន៍​អាស៊ាន ឆ្នាំ២០២៥។ មេដឹកនាំអាស៊ានក៏បានវាយ​ត​ម្លៃខ្ព​ស់ ចំពោះកម្មវិធីជំនួយប​ច្ចេ​កទេ​សថ្មី រវាងអាស៊ាន និង ភ្នាក់ងារអភិវឌ្ឍន៍អន្ត​រ​ជាតិ សហរដ្ឋអាមេរិក ស្តីពីកំណើនសេដ្ឋកិ​ច្ច​ប្រកប​ដោយ​បរិ​យាប័ន្ន ក្នុងតំបន់អាស៊ាន តាមរយ:នវានុវ​ត្តន៍​ពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូ​និ​ក​ សម្រាប់ឆ្នាំ២០១៩-២០​២​៣ ដែលនឹងបន្តជួយលើកកម្ពស់ការ​ក​សាង​សហគ​មន៍អាស៊ាន។

នៅក្នុងកិច្ចប្រជុំកំពូលនេះដែរ មេ​ដឹក​​នាំអាស៊ាន សហរដ្ឋអាមេរិក បានឈានទៅចេញផ្សាយ​សេ​ចក្តី​ប្រកា​សរបស់ ប្រធាន​កិច្ចប្រជុំ​កំ​ពូ​ល​អាស៊ាន សហរដ្ឋអាមេរិ​ក​ លើកទី៧ និងបានអនុម័តសេចក្តីប្រកាសរប​ស់​ថ្នាក់​ដឹកនាំ​អាស៊ាន សហរដ្ឋ​អាមេរិក ស្តីពីសន្តិសុខថាមពល៕ដោយ៖កូឡាប

spot_img
×