Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១​៤​ មេដឹកនាំទាំងអស់ បានពិភាក្សា ប​ម្រែបម្រួ​លអាកា​សធាតុ ឧក្រិដ្ឋកម្មឆ្លងដែន​ ការរ​ត់ពន្ធ​គ្រឿង​ញៀន អំពើភេរវកម្មឆ្លងដែន ស​ន្តិសុ​ខ​អ៊ីនធើណិត សង្គ្រា​មពា​ណិជ្ជ​កម្ម បញ្ហាសន្តិសុខក្នុងតំ​បន់

spot_img

ប្រទេសថៃ៖ ​​នៅរសៀលថ្ងៃទី៤វិច្ឆិកានេះដែរ សម្ដេចអគ្គមហាសេនា​បតីតេ​ជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃព្រះ​រា​ជាណាច​ក្រកម្ពុ​ជា​​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបា​ល នៃប្រទេសអាស៊ីបូព៌ា​ ​បានយាងនិងអញ្ជើញចូលរួ​ម​ក្នុង​ពិធី​បើក កិច្ចប្រជុំកំពូលអាស៊ីបូព៌ា​លើ​កទី​១៤ ដើម្បីពិនិត្យមើ​លពីកាលានុវត្តភាព និងបញ្ហាប្រឈមនានា ​ដែ​លបាន​អនុវ​ត្តនាពេ​លកន្លងមក និងទិសដៅ​ទៅ​អនា​គត។ មេដឹកនាំទាំងអស់ បានទទួលស្គាល់ថា ជា​ការពិតកិច្ចប្រជុំ​កំ​ពូល​អាស៊ី​បូព៌ា បានដើរតួនាទី​កា​ន់តែ សកម្មឡើង ​ក្នុងនិម្មា​ប​នក​ម្មតំបន់ ដោយសារភាពពាក់ព័​ន្ធ​ និងប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹ​ង​ ការផ្លាស់ប្តូរយ៉ាងឆា​ប់​រហ័​ស ក្នុងតំបន់និង​អ​ន្តរ​ជាតិ។

ប្រមុខមេដឹកនាំក៏បានចាត់ទុ​ក​ថា កិច្ចប្រជុំ​លើក​ទី១៤​នេះ​ គឺពិត​ជាសារ​សំខា​ន់ខ្លាំងណាស់ សម្រា​ប់​ថ្នាក់ដឹក​នាំទាំ​ងអស់ ធ្វើការគិតគូនិ​ង​មានជំ​ហរ​រួម​គ្នា ដោយប្រកាន់ភ្ជាប់ទៅនឹងទ្រឹស្តី​តំ​បន់​និយម និងពហុភាគីនិយម ដែ​លជាគោលការណ៍និងក្រប​​​ខ័ណ្ឌដ៏សំខាន់ សម្រាប់ផលប្រយោជន៍រួ​ម​ និងកិច្ចសហប្រតិបត្តិការរួ​ម​គ្នា ក្នុងការដោះស្រាយបញ្ហាប្រឈម ​ដែ​លកំពុ​ងកើ​តឡើង​ក្នុងគ្រ​ប់ទិ​ដ្ឋ​ភាព។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១​៤​នេះដែរ មេដឹកនាំទាំងអស់ បានពិភាក្សាយ៉ាងយកចិត្ត​ទុ​កដាក់ ទៅលើបញ្ហាតំបន់ និងអន្តរជាតិ ​ពិ​សេស​ពាក់​​ព័ន្ធទៅនិ​ងប​ម្រែបម្រួ​លអាកា​សធាតុ ឧក្រិដ្ឋកម្មឆ្លងដែន​ ការរ​ត់ពន្ធ​គ្រឿង​ញៀន អំពើភេរវកម្មឆ្លងដែន ស​ន្តិសុ​ខ​អ៊ីនធើណិត សង្គ្រា​មពា​ណិជ្ជ​កម្ម បញ្ហាសន្តិសុខក្នុងតំ​បន់ ពិសេសបញ្ហានៅឧបទ្វីប​កូ​រ៉េ ដែលក្នុងនោះមេដឹកនាំទាំ​ង​អស់​ បា​នគូ​សប​ញ្ជាក់អំ​ពីសារសំខា​ន់ នៃ​ការបន្តកិច្ចស​ន្ទ​នាដោ​យ​​សន្តិវិធី ក្នុងចំណោមភាគពា​ក់​ព័​ន្ធទាំងអស់ ក្នុងគោលបំណងសម្រេច​​​នូវ​​ស​ន្តិភា​ព និងស្ថិរភាព​យូរ​អ​ង្វែ​ងនៅឧ​បទ្វី​បកូរ៉េ និងសូមស្វាគមន៍ចំពោះគំនិ​ត​ផ្តួ​ចផ្តើម និងកិច្ចខិតខំប្រឹងប្រែង​នា​នា ​ដោយសាធារណរដ្ឋកូរ៉េ សហរដ្ឋអា​មេ​រិក និងចិន ក្នុងការជំរុញកិ​ច្ច​ពិភា​ក្សាជាមួ​យសា​ធារណរ​ដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ។​

មេដឹកនាំទាំងអស់ ក៏បានជំរុញគ្រប់ភាគីពាក់ព័ន្ធ​ទាំ​ងអស់ ចាប់ផ្តើម​កិច្ច​សន្ទនា​គ្នា​ដោ​យសន្តិ​វិធីឡើ​ងវិញ និងបន្តធ្វើការរួមគ្នាដែល​នឹ​ងនាំទៅ​រកកា​រ​សម្រេច នូវសន្តិភាពនិងស្ថិរភាព​អ​ចិ​ន្រៃ្តយ៍នៅ​ឧប​ទ្វីបកូរ៉េ តាមរយ:ការអនុវត្តដោយ​ពេ​ញលេ​ញ និងឆាប់រហ័សនូវសេចក្តីប្រកាស​​ប៉ានមុ​នយូម សេចក្តីប្រកាសរួមទីក្រុងព្យុងយ៉ា​ង​ និងសេចក្តីថ្លែងការណ៍រួមរវា​ង​សហរ​ដ្ឋអា​មេរិក និង​សាធារណរដ្ឋ​ប្រជា​​​មានិត​ប្រជាធិ​បតេ​យ្យកូរ៉េ ដោយពេញលេញនិងឆាប់រហ័​ស​។

មេដឹកនាំទាំងអស់ ក៏បានគូសបញ្ជាក់ម្តង​ទៀ​ត នូវការប្តេជ្ញាចិត្តរបស់​យើ​ង ចំពោះការអនុវត្តយ៉ាងពេញលេញ ​នៃ​សេច​ក្តី​សម្រេចពាក់ព័​ន្ធ​នានា របស់ក្រុម​ប្រឹក្សាសន្តិសុ​ខ អង្គការសហប្រជាជាតិ ​និ​ងកត់សម្គាល់នូវកិច្ចខិតខំ​ប្រឹងប្រែងរ​ប​ស់ស​ហគម​ន៍អន្ត​រជាតិ ដើម្បីនាំមកនូវការរំ​សា​យអាវុ​ធនុ​យក្លេអ៊ែ ពេញលេញនៅ​ឧប​​ទ្វី​ប​កូរ៉េ ពិសេ​សបាន​គូស​បញ្ជា​ក់ពី​សារសំខាន់នៃវេទិកាដែលដឹកនាំដោយ​អា​ស៊ាន​ ក្នុងនោះរួមមាន វេទិកាតំបន់អាស៊ានដើម្បី​លើ​ក​​កម្ពស់បរិយាកាសអំ​ណោ​យផ​លដល់​កិច្ចពិភា​ក្សាប្រ​កប​​ដោយ​​សន្តិ​ភាព ក្នុងចំណោម​ភា​គី​ពាក់​ព័ន្ធ។

មេដឹកនាំទាំងអស់ក៏បាន​ស្វា​គម​ន៍នូវវឌ្ឍនភាពដែលសម្រេច​បា​ន ក្នុងការ​ចរចាកិច្ចព្រ​ម​ព្រៀង​ភាពជា​ដៃគូសេ​ដ្ឋកិច្ចទូ​លំទូ​លាយតំ​បន់ និងបានលើកទឹកចិត្ត​ឲ្យ​​ភា​គី​​ទាំង​អស់ បង្កើនកិច្ចខិតខំប្រឹងប្រែង​ ​ដើម្បីដោះស្រាយដែលលេចធ្លោទាំ​ង​ឡាយ​ និងឈានទៅបញ្ចប់​កា​រ​​ចរចា លើកិច្ចព្រមព្រៀង​នោះ​ ឲ្យបានយ៉ាងឆាប់រ​ហ័​ស ខណ:ពេលយើងកំពុងបញ្ជាក់សា​រ​ជាថ្មី​នូវ​​អាទិភាព និងការប្តេជ្ញាចិត្តដ៏​ខ្ព​ស់បំ​ផុតរ​បស់អា​ស៊ាន ដើម្បីបញ្ចប់ការចរចាលើ​កិច្ចព្រមព្រៀង​នោះ ​ឲ្យ​បានក្នុង​​​ឆ្នាំ២​០១៩។ យើងសង្កត់ធ្ងន់លើភាពចាំ​បា​ច់បំ​ផុត ក្នុងការសម្រេចឲ្យបាននូវ​គោ​លដៅ​​នោះ​ ចំពេលដែលយើងកំ​ពុ​ងប្រ​ឈម ជាមួយនឹងភាព​មិ​ន​ប្រាកដ​ប្រជា ក្នុងសកលលោក​ ​នាពេល​​ប​ច្ចុ​ប្បន្ន និងបានសំដែងនូវ​កា​រ​ជឿជាក់​ថា ​នៅពេលណាការចរ​ចាលើកិ​ច្ចព្រ​មព្រៀងនោះ​ ត្រូវបានបញ្ចប់កិ​ច្ច​​ព្រម​ព្រៀង ភាពជាដៃគូសេដ្ឋកិច្ចតំបន់ទូលំ​ទូ​លាយនោះ​ នឹងរួមចំណែកយ៉ាង​ធំ​ធេង​ដល់កា​រ​ធ្វើ​​ពាណិជ្ជ​កម្មមួយ ដែលបើកចំហប្រកបដោយបរិ​យា​ប័ន្ន​ និងដែលផ្អែកលើច្បាប់​ជា​ធរ​មាន ហើយនឹង​រួមចំ​ណែ​កដល់​​ការ​ព​ង្រីកខ្សែ​សង្វា​ក់គុ​ណតម្លៃនា​នាផ​ងដែរ។

​​នៅក្នុងកិច្ចប្រជុំកំពូ​ល​អាស៊ីបូ​ព៌ាលើ​កទី១៤នេះដែរ មេដឹកនាំទាំងអស់ បានឈានទៅចេញ​ផ្សាយ​ ​សេចក្តីប្រកាសរបស់ប្រធានកិ​ច្ច​ប្រជុំ​កំពូលអា​ស៊ីបូព៌ា​លើ​កទី១៤ ការអនុម័តសេចក្តីប្រកា​ស​ របស់ថ្នាក់ដឹកនាំនៃកិច្ចប្រជុំ​កំ​ពូល​អាស៊ីបូព៌ា​ ស្តីពីការប្រយុទ្ធ​ប្រ​ឆាំង​នឹងកា​រចែកចា​យគ្រឿង​ញៀន ខុសច្បាប់។ អនុម័តសេចក្តីប្រកាស ​រ​បស់ថ្នាក់ដឹកនាំនៃកិច្ច​ប្រ​ជុំកំ​ពូល​អាស៊ីបូ​ព៌ា ស្តីពីកិច្ចសហប្រតិ​ប​ត្តិ​ការ ក្នុងការប្រយុទ្ធប្រ​ឆាំង​ឧក្រិ​ដ្ឋកម្ម​ឆ្ល​ងដែន និងអនុម័តសេចក្តីប្រកាស​ ​របស់ថ្នាក់ដឹកនាំ​ ​នៃកិច្ច​​ប្រជុំកំពូលអាស៊ី​បូ​ព៌ា​ ស្តីពីភាពជាដៃគូដើម្បី​ចី​រភា​ព៕ដោយ៖កូឡាប

spot_img
×