Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រាជធានី​ដាក់ចេញ​ជា​វិធានការ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុងឱកាស​បុណ្យ​ឯករាជ​ជាតិ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​និង​ទប់ស្កាត់​ពួក​ឧទ្ទាម​ក្រៅច្បាប់​

spot_img

​ភ្នំពេញ​៖​ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស​បុណ្យ​ឯករាជ​ជាតិ ៩​វិច្ឆិកា និង​កំណើត​កង​យុទ្ធ​ពល​ខេមរភូមិន្ទ ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១០–១១–១២​ខែវិច្ឆិកា​ឆ្នាំ​២០១៩ និង​ទប់ស្កាត់​ឲ្យ​ខាងតែបាន​នូវ​ពួក​ឧទ្ទាម​ក្រៅច្បាប់ រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​៤​វិច្ឆិកា​នេះ បាន​បើក​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី​ភ្នំពេញ ដោយមាន​ការចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រា​ជ​ធានី ដើម្បី​មាន​វិធានការ​ធ្វើយ៉ាងណា​ឲ្យ​ព្រះរាជ​ពិធី​នេះ ប្រព្រឹត្តិ​ទៅដោយ​រលូន​ទទួលបាន​ជោគជ័យ​និង​ប្រជាពលរដ្ឋ​ទទួលបាន​ភាពកក់ក្តៅ​។​

ក្នុង​កិច្ចប្រជុំ​នេះ​បាន​ដាក់ចេញ​ជា​វិធានការ​ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ក្នុងឱកាស​ពិធី​ខួប​លើក​ទី​៦៦​ទិវា​បុណ្យ​ឯករាជ​ជាតិ​៩​វិច្ឆិកា​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​ឆ្នាំ​២០១៩​។​

លោក​ចេ​វ ហាក់ ស្នងការ​ង​នគរបាល​រាជធានី បាន​មានប្រសាសន៍​ពី​វិធានការ​ជុំវិញ​កិច្ចការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សុវត្ថិភាព​ការបញ្ជៀ​ស​ចរាចរណ៍​រថយន្ត​ធុន​ធំ​។ ការរៀបចំ​ខួប​លើក​ទី​៦៦​ទិវា​បុណ្យ​ឯករាជ​ជាតិ​៩​វិច្ឆិកា​និង​ថ្ងៃកំណើត​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​ឆ្នាំ​២០១៩​នៅ​រាជធានី​ភ្នំពេញ​។​

ការត្រៀម​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​កីឡាករ​អុំទូក​ស្នាក់នៅ​និង​ការរៀបចំ​ទីលាន​ប្រឆាំង​ទូក​។​ការដាក់ចេញ​នូវ​ផែនការ​សង្គ្រោះ​ទូក​លិច​ការសង្គ្រោះ​អ្នកជំងឺ​និង​ផែនការ​ទទួលទាន​អំបុក​០៩​វិច្ឆិកា​២០១៩​។​ការរៀបចំ​តុបតែង​លម្អ​សោភ័ណ​អនាម័យ​បរិស្ថាន​និង​អគ្គិសនី​។​ក្រៅពីនោះ​ក៏បាន​ពិភាក្សា​លើ​ការងារ​មួយចំនួនទៀត​ជា​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤​។​

លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា ឆ្នាំនេះ​ខុសប្លែក​ពី​បណ្តា​ឆ្នាំ​កន្លងទៅ ដោយសារតែ​ឆ្នាំនេះ​ទិវា​បុណ្យ​ឯករាជ​ជាតិ​០៩​វិច្ឆិកា​និង​កំណើត​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​និង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​ឆ្នាំ​២០១៩​នៅជាប់​គ្នា​។ លោក​បន្តថា ការងារ​នេះ​យើង​ត្រូវ​ប្រើប្រាស់​កម្លាំង​ទ្វេដង​ទាំង​កិច្ចការពារ​សន្តិសុខ​និង​កិច្ចការពារ​ព្រះរាជ​ពិធីបុណ្យ​ការរៀបចំ​សណ្តាប់ធ្នាប់​បរិស្ថាន​។​

លោក​បន្តថា “​កិច្ចប្រជុំ​នេះ​យើង​មាន​ទិសដៅ​តែមួយ​គឺ​ការពារ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​ក៏ដូចជា​ពិធីបុណ្យ​ឯករាជ​ជាតិ​០៩​វិច្ឆិកា​ហើយ​ទិសដៅ​សំខាន់​មួយទៀត​គឺ​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់​ដែល​ពួក​ឧទ្ទាម​ក្រៅច្បាប់​ចង់​ផ្តួលរំលំ​ដែល​យើង​គ្រប់គ្នា​បាន​ជ្រួតជ្រៀប​ហើយ​។​យើង​ដាច់ខាត​ត្រូវការពារ​ឲ្យ​បាន​នូវ​សប្បាយភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​។​លោក​បញ្ជាក់​ផងដែរ​ថា យើង​បាន​បែងចែក​ភារកិច្ច​និង​កំណត់​ទិសដៅ​រួចហើយ​ពោលគឺ​យើង​មាន​អនុគណៈកម្មាធិការ​ចំនួន​៥​ដែល​បាន​បែងចែក​រួច​”​។​

គួរ​បញ្ជាក់ថា សម្រាប់​ពិធី​ទទួលទាន​អំបុក​នៅ​ថ្ងៃទី​០៩​ខែវិច្ឆិកា​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​គ្រោង​នឹងធ្វើ​នៅ​រមណីយដ្ឋាន​វត្តភ្នំ​។​ដោយឡែក​សម្រាប់​ខណ្ឌ​និង​មន្ទីរ​ផ្សេងៗ​ទៀត ក៏​នឹងត្រូវ​ប្រារព្ធ​ពិធី​នេះ​ឡើង​ផងដែរ​ដោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​មិនតិចជាង​១០​ម៉ឺន​នាក់​នោះទេ និង​មាន​ចំនួន​ប្រមាណ​ជាង​៩០០​ទីតាំង​៕​ដោយ​៖​កូ​ឡាប​

spot_img
×