Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាប់មីន​ជាង​កន្លះ​លាន​គ្រាប់ ត្រូវបាន​រកឃើញ និង​កម្ទេចចោល ដោយ​អង្គការ HALO Trust

spot_img

​ភ្នំពេញ​៖ ចាប់តាំងពី​ឆ្នាំ​១៩៩១ អង្គការ​HALO Trust បាន​បើក​កិច្ចប្រតិបត្តិការ បោសសម្អាត​មីន​នៅលើ​ទឹកដី​កម្ពុជា ដោយបាន​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន ជាង​កន្លះ​លាន​គ្រាប់ និង​មាន​ទទួលផល​ប្រមាណ​មួយ​លាន​នាក់​។​

​អាជ្ញាធរ​មីន បានប្រកាស​ព័ត៌មាន​ថា នៅ​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ចៅ ជី​អាន អគ្គលេខាធិការរង​អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ និង​ថ្លែង​អំណ​គុណ​ដល់​សហការី​ដែល​បម្រើ​ការងារ​ជាមួយ​អង្គការ​ហេ​ឡូ​ត្រាស់​នៅ​កម្ពុជា ចាប់ពី​២៥​ឆ្នាំ​ឡើងទៅ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា តំណាង​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ថ្នាក់ដឹកនាំ បុគ្គលិក​អង្គការ HALO Trust​។​

​លោក​ប្រធាន​អង្គការ​HALO Trust បាន​មានប្រសាសន៍ថា អង្គការ​HALO Trust បាន​បើក​កិច្ចប្រតិបត្តិការ បោសសម្អាត​មីន ចាប់តាំងពី​ឆ្នាំ​១៩៩១ ដោយបាន​រកឃើញ​និង​កម្ទេចចោល គ្រាប់មីន​ជាង​កន្លះ​លាន​គ្រាប់ និង​មាន​ទទួលផល ប្រមាណ​មួយ​លាន​នាក់​។​

​លោក ចៅ ជី​អាន បាន​មានប្រសាសន៍ថា កម្ពុជា​ទទួលស្គាល់​នូវ​ការរួមចំណែក ដ៏​ធំធេង​របស់​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អង្គការ HALO Trust ទាំងអស់ នៅក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា តាមរយៈ​ការ​បោសសម្អាត​ផ្ទៃដី ដែល​រង​ការគំរាមកំហែង ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដែល​សកម្មភាព​នេះ បាន​ចូលរួមចំណែក ដល់​ការកាត់បន្ថយ​ភាពក្រីក្រ ការអភិវឌ្ឍ និង ការកាត់បន្ថយ​អត្រា​គ្រោះថ្នាក់ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​៕ ដោយ​៖​កូ​ឡាប​

spot_img
×