Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ម្ចាស់​បណ្ដឹង​ចំនួន ​៣ ​ករណី មកប្ដឹង​ដល់​ស្នាក់ការ​កណ្ដាល​ប្រតិភូ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​

spot_img

​ភ្នំពេញ​៖ បើតាម​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ហៅ វិ​ល្លាម បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ ថា សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ ពី​គណបក្ស​ខ្មែរ​ក្រោក បានធ្វើ​សវនាកា​សិក្សា ជាមួយ​ពលរដ្ឋ​ម្ចាស់​បណ្ដឹង​ចំនួន​៣​ករណី នៅ​ទីស្នាក់ការ​កណ្ដាល​ប្រតិភូ​ឧ​ត្ត​ម​ក្រុមប្រឹក្សា ដើម្បី​ស្រង់​ព័ត៌មាន​រៀបចំ​កំណត់ហេតុ និង​ស្រាវជ្រាវ​ស៊ើបអង្កេត ដើម្បី​រៀបចំ​ជា​របាយការណ៍​ដាក់ជូន​សម្ដេច​តេ​ជោ​។​

​ករណី​ទី​១ ពលរដ្ឋ ៨ គ្រួសារ តំណាង​ដោយ​ឈ្មោះ ផាត់​ពៅ​ស៊ា​ង នៅ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ប្ដឹង​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ ដែល​បាន​បំពាន​លើ​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ និង​បំពាន​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ ដើម្បី​រំលោភ​យក​ដី​ពលរដ្ឋ​យកទៅលក់​អាណាធិបតេយ្យ ។ ករណី​លោក​ថា ករណីនេះ យើងខ្ញុំ​នឹង​ចុះ​សិក្សា​ផ្ទាល់​ក្នុងពេល​ឆាប់ៗ ។​

​ករណី​ទី​២ ពលរដ្ឋ​ឈ្មោះ កែវ បូ​រិត នៅ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ប្ដឹង​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ ដែល​អនុវត្តន៍ សជណ ដោយមាន​ភាពមិនប្រក្រតី ។​ករណីនេះ លោក​ថា ករណីនេះ​យើងខ្ញុំ​សិក្សា​បន្ថែម ព្រោះ​ឯកសា​គតិយុត្តិ​មានការ​ខ្វះខាត ។​

​ករណី​ទី​៣ ពលរដ្ឋ​ឈ្មោះ សាន់ លាភ នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ប្ដឹង ចំពោះ​មន្ត្រី​ផ្កាយ​១ និង​មន្ត្រី​ផ្កាយ​ដែល​បាន​ប្រកប​អាជីវកម្ម​បិទ​ផ្ទះ​គាត់ ។ ករណីនេះ លោក​ថា ករណីនេះ យើងខ្ញុំ​បាន​ណែនាំ​ឲ្យ​គាត់​ប្ដឹងទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាមុនសិន ដោយ​ជា​ទំនាស់​បុគ្គល​និង​បុគ្គល​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×