Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ ខណ្ឌច្បារអំ​ពៅ ចាប់ខ្លួនមន្រ្តីនគរបាលកងអន្តរាគមន៍ពិសេសម្នាក់ ​ ប្រើប្រាស់អាវុធខ្លី១ដើម ម៉ាកBeretta គ្មានច្បាប់

spot_img

ភ្នំពេញ៖ កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព ខណ្ឌច្បារអំ​ពៅ សរុប ៧១នាក់ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងត្រួតពិនិត្យជាតិ ស្រវឹងនៅមុខទីស្នាក់ការប៉ុស្តិ៍ច្បារអំពៅ២ ដោយបានឆែកឆេរមន្រ្តីនគរបាលម្នាក់ នៃកងអន្តរាគមន៍ពិសេស ដកហូតបានអាវុធខ្លី១ដើម ម៉ាកBeretta U.S.A លេខ៦១០៨២៣ បង់២ គ្រាប់៥ ដែលគ្មានច្បាប់អនុញ្ញាតឲ្យប្រើប្រាស់។

បើតាមរបាយការណ៍ បានបញ្ជាក់ថា នៅថ្ងៃទី៤​ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោង២០និង៣០នាទី កម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាព ខណ្ឌ ​ច្បា​រអំ​​ពៅ ដឹក នាំដោយលោកញា​ណ ​ចាន់​សោភា​ នាយក រដ្ឋបាលសាលាខណ្ឌ,​ ​លោក ​វរសេ​នីយ៍​ទោ ម៉ៅ សឿត អធិការរងខណ្ឌ និងលោកអ​នុសេ​នីយ៍​ឯក ព្រុំ រិទ្ធី មេបញ្ជាការរងកងរាជអាហត្ថខ​ណ្ឌ​ កម្លាំងសរុប ៧១នាក់ ដាក់គោលដៅត្រួតពិនិត្យអាវុធ​ជា​តិផ្ទុះ​ និង​ត្រួត​ពិនិ​ត្យជាតិ ស្រវឹងនៅមុខទីស្នាក់ការ​ប៉ុ​ស្តិ៍ច្បា​រអំពៅ​២ ផ្លូវជាតិលេខ១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ​ខ​ណ្ឌច្បារ​អំពៅ​ ជា លទ្ធផល គឺអាវុធខ្លីឆ្លងកាត់១ដើម ពណ៌ទឹកប្រាក់ (ម៉ាក Beretta U.S.A លេខ BER ៦១០៨២៣ បង់២ គ្រាប់៥ គ្មានច្បាប់។
ត្រួតពិនិត្យរថយន្តឆ្លងកាត់ ​៣​០គ្រឿង ត្រួតពិ​និត្យម៉ូ​តូកង់បី ៦០គ្រឿង (ដកហូត​វិទ្យុ​ទាក់ទង “GP៣០០” ១គ្រឿង ដែកបំពង់ទីប២ ដំបងឈើ១។
ត្រួតពិនិត្យម៉ូតូឆ្លងកាត់ ២៥០​គ្រឿ​ង ត្រួតពិនិត្យអ្នកបើកបរមានជាតិស្រ​វឹ​ងគ្មា​ន ត្រួតពិនិត្យម៉ូតូគ្មានពាក់មួ​ក​ការពា​រសុវត្ថិភាព គ្មានក​ញ្ចក់​ ១៨គ្រឿង អប់រំនៅកន្លែង​។​

របាយការណ៍ដដែល បានបញ្ជាក់ថា សមត្ថកិច្ចចម្រុះ បាបនឃាត់ខ្លួនមនុស្ស១នាក់ឈ្មោះ លន់ សុភា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ​មុ​ខរ​បរ នគ​របា​លអន្ត​រាគម​ន៍ពិ​សេស ស្នាក់នៅផ្ទះលេខD១៣Eo ផ្លូវ២៧១ស្ទួន សង្កាត់ បឹងសាឡា​ង​ ខណ្ឌទួ​ល​គោក ដោយដកហូត​មាន​ អាវុធខ្លី១ដើម ពណ៌ទឹកប្រាក់ (ម៉ាកBeretta U.S.A លេខ៦១០៨២៣ បង់២ គ្រាប់៥ កូនកាំបិត១ វិទ្យុទាក់ទង១គ្រឿ​ង​ ម៉ាក Motorola MTS ២៥០០) និងរ​ថយ​ន្ត ១គ្រឿង ម៉ាក Lexus ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ២BB-០៨០១៕ដោយ៖កូឡាប

spot_img
×