Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត បណ្តាល​ឲ្យ​មន្ត្រី​យោធា​៤​នាក់ រងរបួស បន្ទាប់​បើក​វ៉ា​ជែង​គេ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​

spot_img

​កំពង់ស្ពឺ​៖ មន្ត្រី​យោធា​ចំនួន​៤​នាក់​នៅ​កង​អង្គរក្ស បាន​រងរបួស​ធ្ងន់​ស្រាល​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​រថយន្ត​ម៉ាក​វី​ហ្គោ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-2-8916 បាន​បើក​ក្រឡាប់​ដោយ​ខ្លួនឯង​បន្ទាប់​បើក​វ៉ាជែង​គេ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។​

​ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ លោក​ឧត្តមសេនីយ៍ត្រី សម សាមួន បាន​ថ្លែងថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅ​ផ្លូវ​លេខ​៤១ គីឡូម៉ែត្រ​លេខ​17-18 ភូមិ​ខ្លែ​ពណ៌​ខាង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ជនរងគ្រោះ​ដែល​ជា​មន្ត្រី​អង្គរក្ស​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​រួមមាន​៖ ទី​១-​ឈ្មោះ ផាន់ មករា របួសធ្ងន់ អាយុ​៣០​ឆ្នាំ​, ទី​២-​ឈ្មោះ ផាន់ ស​ទីន អាយុ​២៨​ឆ្នាំ របួសធ្ងន់​, ទី​៣-​ឈ្មោះ ឆែម ឆៃ​យ៉ា អាយុ​២៨​ឆ្នាំ របួសស្រាល និង​ទី​៤-​ឈ្មោះ នាង លីហ្សា អាយុ​២៨​ឆ្នាំ រង​របួសស្រាល នៅ​អង្គភាព​ជាមួយគ្នា​។ ជនរងគ្រោះ​ទាំង​៤​នាក់ បាន​ធ្វើដំណើរ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ បាន​វ៉ា​ជែង​រថយន្ត​ម៉ាក​វ៉​យ​វ៉ូ បើក​ដោយ​ឈ្មោះ ផល រុំ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ដី​កំពត ឃុំ​ដី​កំពត ខេត្ត​ព្រៃវែង ស្រាប់តែ​បណ្ដាល​ឲ្យ​រថយន្តរប​ស់​ជនរងគ្រោះ ក្រឡាប់​ខ្លួនឯង រងរបួស​ទាំង​៤​នាក់​តែ​ម្តង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×