Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ វិលត្រឡប់ទៅប្រទេសកម្ពុជា បន្ទាប់ពីបានមកចូលរួមកិច្ច​ប្រ​ជុំកំ​ពូលអា​ស៊ាន​លើកទី៣៥

spot_img

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានសរសេរសារនៅលើផេកហ្វេសប៊ុកថា នៅព្រឹក​ថ្ងៃទី៥ ខែវិច្ឆិកា នេះ ខ្ញុំនឹងវិ​លត្រឡ​ប់ទៅ​ប្រទេ​សកម្ពុជាវិញ បន្ទាប់ពីបានមកចូលរួមកិច្ចប្រជុំកំពូ​ល​អាស៊ាន​លើក​ទី៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​នា​នា នៅទីក្រុងបាងកក​ ប្រទេ​សថៃ អស់រយៈពេល៣ថ្ងៃកន្លងមកនេះ​ ​ដែលទទួលបានលទ្ធផលល្អ​ជាទីមោ​ទនៈបំផុ​ត។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនានានៅទីក្រុង​បា​ងក​ក បានផ្តល់ឱកាស​ឲ្យប្រទេសសមាជិកអាស៊ានទាំ​ងអ​ស់ បានពិភាក្សាដោះស្រាយបញ្ហាសំ​ខា​ន់ៗរួ​មគ្នា ដើម្បីរកផលប្រយោ​ជ​ន៍រួម សម្រាប់សហគមអាស៊ាន​ទាំ​ងមូ​ល និងសម្រាប់ពិភព​លោ​កផ​ងដែរ ជាពិសេសពង្រឹង និ​ង​ពង្រី​កកិ​ច្ចសហ​ប្រតិ​បត្តិ​ការ​ ជាមួយប្រទេសដៃគូអាស៊ានជា​ច្រើ​នដូច​ជា ចិន ឥណ្ឌា រុស្ស៊ី អាមេរិក កូរ៉េ ជប៉ុន ដើម្បីជំរុញកា​រ​អភិ​វ​ឌ្ឍ ស្ថេរភាព សន្តិភាព ​និងវិបុលភាពប្រកប​ដោ​យចី​រភាព។ សម្រាប់កិច្ចប្រជុំកំពូ​ល​លើក​ទី ៣៦ គឺនឹងធ្វើនៅប្រទេសវៀត​ណា​ម​វិញម្ត​ង។

ទន្ទឹមនឹងនេះដែរ នៅសល់តែ៤ថ្ងៃទៀតប៉ុណ្ណោះ ​បុ​ណ្យឯ​ករា​ជ្យជាតិ ៩ វិច្ឆិកា នឹងចូលមកដល់ ហើយនឹងបន្តដល់បុណ្យ​អុំ​ទូក អ​កអំបុក និងសំពះព្រះខែ ចាប់​ពីថ្ងៃ​ទី​ ១០ ដល់ ១២ វិច្ឆិកា។

សូមអញ្ជើញប​ងប្អូ​នជ​នរួ​មជា​តិ និងភ្ញៀវទេសចរជាតិ និ​​ងអ​ន្តរជាតិ ចូលរួមកម្សាន្តសប្បាយទាំងនៅក្នុងរាជធានី​ភ្នំ​ពេញ​ និងនៅតាមបណ្តាខេ​ត្ត​នានា​ ហើយសូមត្រៀមអំបុក, ​ចេកទុំ, ដូងខ្ចី.. ដើម្បីយើងទទួលទាន​អំបុ​កទាំ​ងអស់​គ្នានៅថ្ងៃ​ទី​ ៩ វិច្ឆិកា ក្នុងបរិយាកាសសប្បាយ​រីក​រា​យ “អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ”។

​សូមជូនពរបងប្អូនជនរួមជាតិជួ​ប​តែសេ​ច​ក្តីសុខ, សេចក្តីចម្រើន ​និ​ងសំ​ណាងល្អ​គ្រប់​ៗគ្នា៕ដោយ៖កូឡាប

spot_img
×