Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាវុធហត្ថរាជធានីភ្នំពេញ ប​ញ្ជូន​ចោរ​ឆក់ ២នាក់ ទៅតុលាការ​, ជនល្មើសអត់លុយទិញ​គ្រឿង​ញៀន ទើបបង្កើតមុខរបរ ចេញឆក់

spot_img

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ច​ជំ​នាញ​​នៃកា​រិយាល័យ​ស្រាវ​ជ្រាវប​ទល្មើសព្រ​ហ្មទ​ណ្ឌ កងរាជអាវុធហត្ថរាជ​ធា​នីភ្នំពេញ បានបញ្ជូនជនសង្ស័​យ​ ២នាក់ ទៅតុលាការ ដើម្បីធ្វើការផ្តន្ទា​ទោស​តាម​ច្បាប់​។

ជនសង្ស័យ ទាំង២នាក់ គឺ១/ ឈ្មោះ អ៊ឹម បញ្ញា ភេទប្រុស អាយុ ២៦ឆ្នាំ ,២/ ឈ្មោះ អ៊ុន ភារម្យ ភេទប្រុស អាយុ ១៩ឆ្នាំ។

ជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងមូលដ្ឋានអាវុធ​ហ​ត្ថខណ្ឌ​មាន​ជ័​យ ឃាត់ខ្លួន ខណៈដែល​រូប​គេ បានធ្វើសកម្មភាពបា​ន​ធ្វើស​កម្ម​ភាពឆ​ក់ទូរ​ស័ព្ទដៃ បានសម្រេច ពីប្រជាពលរដ្ឋជាស្រ្តីជ​ន​រងគ្រោះ​មា្នក់​ ដែលកំពុងជិះម៉ូតូ​ ១គ្រឿងម៉ាក ស្កូពី ពណ៌ស ផ្លាកលេខ ភ្នំពេញ 1GQ-5224 ដោយមានកាន់ទូរ​ស័ព្ទ​ជាប់​ដៃ ធ្វើដំណើរលើដង​ផ្លូវ​ តាម​បណ្តោ​យផ្លូវវេង​ស្រេង កែងការ៉ាសស៊ាំ​ងតេ​លា ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ​១​ ខណ្ឌមា​នជ័យ រាជធានីភ្នំពេ​ញ​ ហើយបានព្យាយាមជិះរត់​គេច​ខ្លួ​ន ភ្លាមនោះ ជនរងគ្រោះបានស្រែក​ឆោឡោ​ ​ចោរៗ ឮដល់សមត្ថកិ​ច្ចអា​វុធហ​ត្ថខ​ណ្ឌមា​នជ័យ ដែលកំពុងល្បាតឃើញ​ ​ក៏ប្រ​ដេញស្ទា​ក់ រហូតដល់មុខស្ថានីយ៍​ប៉ុ​ស្តិ៍បាយ័នស្ទឹងមាន​ជ័យ​ កម្លាំងល្បាតអាវុធហ​ត្ថ​ ក៏ឃាត់ខ្លួន ជនសង្ស័យ ទាំង២នាក់នោះ តែ​ម្តង។​

ក្រោមវិធានការជំនាញ ជនសង្ស័យ ខាងលើ ​បានសា​រភា​ពប្រាប់ស​មត្ថកិ​ច្ច​អាវុធ​ហត្ថ ឲ្យដឹងថា កន្លងមកពួកគេ ​រួមជាមួ​យ​ បក្ខពួកម្នា​ក់ទៀ​​តឈ្មោះ ប៉ែន សំណាង ភេទប្រុស ធ្លាប់ធ្វើសកម្មភាពឆក់​ក្នុង​ភូមិ​សាស្រ្តរា​ជធានី​ភ្នំពេញ បានសម្រេច ៣លើក​ រួចមកហើយ។ ជារៀងរាល់ថ្ងៃពួកគេតែង​តែ​ប្រើប្រាស់​គ្រឿង​ញៀនជាប្រចាំផងដែរ៕ដោយ៖កូឡាប

spot_img
×