Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោះថ្នាក់ច​រាច​រណ៍ ម៉ូតូនិងរ​ថ​យ​ន្ត ស្របទិសគ្នា ស្លាប់២នាក់ ប្តីប្រពន្ធ

spot_img

ខេត្តព្រះសីហនុ៖ បុរស ស្ត្រី២នាក់ប្តីប្រពន្ធ បានស្លាប់ទាំង២នាក់ នៅនឹងកន្លែង ដោយគ្រោះថ្នាក់ច​រាច​រណ៍ ពេលជិះម៉ូតូហើយត្រូវរ​ថ​យ​ន្តបុក កាលពីម៉ោងជិត៥ព្រឹកថ្ងៃទី​៥​ ខែវិច្ឆិកា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ ត្រង់ចំណោតអូរត្រា​វ​ ស​ង្កាត់លេ​ខ១ ក្រុងព្រះសីហនុ ។


របាយការណ៍បឋមពីសមត្ថកិច្ចឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បង្ក​ឡើង ដោយ រថយន្ត ១គ្រឿង ម៉ាក LEXUS RX300 ពាក់ផ្លាកលេខភ្នំ​ពេញ​2M-6291 មានទិសដៅពីខេត្តព្រះសី​ហ​នុ​ ឆ្ពោះទៅ ភ្នំពេញ បានបុកពីខាងក្រោយ​ម៉ូ​តូ ១គ្រឿងម៉ាក HONDA C125 ពណ៌ ពាក់ផ្លាកលេ​ខភ្នំ​ពេញ​1BU-0932 ជិះ២នាក់ប្តីប្រពន្ធ​ ​អ្នកបើ​កប​រឈ្មោះ ម៉ាក រស់ ភេទ ប្រុស អាយុ ៤៧ឆ្នាំ មុខរបរ កម្ម​ករ​សំណ​ង់ ដឹកប្រពន្ធឈ្មោះ ​ប៉ុ​ក ង៉ែត អាយុ ៤៥ឆ្នាំ មុខរបរ នៅផ្ទះ អ្នកទាំងពីរ​មា​នទី​លំនៅស្រុក​ព្រៃក​ប្បាស​ ខេត្តតាកែវ មានទិសដៅ​ស្រប​គ្នា បណ្តាលឲ្យស្លាប់ទាំ​ង២នា​ក់ប្តី​ប្រពន្ធ ។ ក្រោយកើតហេតុរថយន្តបង្កបើ​ក​រត់គេ​ចបា​ត់ ប៉ុន្តែបានជ្រុះផ្លាកលេខរ​ថ​យន្ត បន្សល់ទុកជា​វត្ថុ​តាង សម្រាប់សមត្ថកិច្ចស្រាវ​ជ្រា​វរ​កម្ចាស់​រ​ថយន្ត។​ សាកសពជនរងគ្រោះ​ទាំ​ងពីរ បានប្រគល់ជូន​ក្រុ​មគ្រួ​សារ យកទៅធ្វើបុណ្យតាម​ប្រ​ពៃណី​ រីឯវត្ថុតាង ម៉ូតូ ១គ្រឿង និងផ្លាកលេ​ខ​រថ​យ​ន្ត បានយកមករក្សា​ទុ​កនៅ​ការិ​យាល័​យនគ​របា​លចរា​ច​រណ៍ផ្លូ​វ​គោក៕ដោយ៖បញ្ញាស័ក្តិ

 

spot_img
×