Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វៀតណាមចាប់ខ្លួន​ម​នុស្ស ៨នាក់ពាក់ព័ន្ធ​នឹ​ងការ​ស្លាប់ មនុស្ស ៣៩នាក់នៅក្នុងកុងតឺណឺ​ ​នៅអង់​គ្លេស

spot_img

ជនសង្ស័យចំនួន ៨នាក់ត្រូវបានចាប់​ខ្លួ​ននៅក្នុ​ងប្រទេ​សវៀ​តណាម ក្រោយពេលជនជាតិវៀត​ណា​មចំ​នួន ៣៩នាក់ ត្រូ​វបា​ន​ប៉ូ​លីសអង់គ្លេសរកក្នុងស្លាប់ទាំងអស់នៅ​ក្នុ​ងទូ​កុ​ងតឺណឺ នៅតំបន់ Essex ក្នុងប្រទេសអង់គ្លេស កាលពីពេ​ល​ថ្មីៗ​នេះ។

ការចាប់ខ្លួនបានកើត​ឡើ​ង ខណៈពេលដែលក្រុមម​ន្រ្តី​វៀត​ណា​ម បានធ្វើដំណើរដល់ប្រ​ទេ​សអ​ង់គ្លេស ដើម្បីជួ​យអា​ជ្ញាធ​រ​អង់​គ្លេស បញ្ជាក់ពីអត្តសញ្ញាជាផ្លូវកា​រ​លើសា​ក​សព បុរស ៣១នាក់ និងស្រ្តី ៨នាក់។

ជនសង្ស័យទាំងនោះត្រូវបានចា​ប់​ខ្លួន ដោយសារពាក់ព័ន្ធនឹង​កា​ររ​ត់ពន្ធ​ម​នុស្ស។ នេះបើតាមការបញ្ជាក់របស់​មេ​ប៉ូលី​សនៅ​ក្នុង​ខេត្ត Nghe An។

មនុស្ស ២នាក់ត្រូវបានចាប់ខ្លួ​ន​នៅក្នុ​ងខេត្ត Ha Tinh កាលពីសប្តាហ៍មុន។

​សូមបញ្ជាក់ថា​ កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅនេះ សាកសពមនុស្សចំនួន ​៣៩​នាក់​ត្រូវ​បាន​ប៉ូ​លីសរ​កឃើ​ញ​នៅក្នុង​ទូកុ​ងតឺណឺ។ ដំបូងឡើយ សាកសពទាំងនោះត្រូ​វ​បាន​គេជឿ​ជាក់ថា ជាជនជាតិចិន។

ប៉ុន្តែ​នៅថ្ងៃសុក្រ​សប្តាហ៍​មុន ប៉ូលីសបានប​ញ្ជា​ក់​ថា សាកសពទាំង ៣៩នាក់នោះជាជនជាតិវៀតណាម​ទាំ​ងអ​ស់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×