Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានា​ធិប​តីចិន សម្តែងការជឿទុកចិត្តលើមេ​ដឹ​កនាំហុ​ង​កុង ក្រោយមានការផ្សព្វ​ផ្សា​យថា ប៉េកាំងនឹងដាក់​អ្ន​កថ្មី​ជំនួ​ស

spot_img

ប្រធានាធិបតីចិន​ ស៊ី ជីនពីងបានប្រាប់មេដឹ​ក​នាំហុង​កុង អ្នកស្រី Carrie Lam ថា រដ្ឋាភិបាលមជ្ឈិមមា​​នទំ​​នុកចិត្ត​យ៉ាងខ្លាំ​ងទៅលើ​អ្ន​កស្រី។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ​រ​បស់ចិ​ន។

ការប្រកាសពីការមានជំនឿ​ចិ​ត្តរប​ស់ប្រធា​នាធិប​តីចិន ទៅលើមេដឹកនាំហុងកុ​ង​ ដែលកំពុងរងសម្ពាធយ៉ា​ងខ្លាំង ពីការតវ៉ារបស់ប្រ​ជា​ជន​ហុង​កុង កើតឡើងក្រោយពេលមានសេ​ច​ក្តីរាយ​កា​រណ៍ថា ទីក្រុងប៉េកាំង​ មានគម្រោងដាក់អ្នក​ថ្មី​ជំនួសអ្ន​កស្រី​ Carrie Lam។

ប៉ុន្តែនៅក្នុងកិច្ចប្រជុំមួ​យ​នៅទីក្រុ​ងសៀង​ហៃ លោក ស៊ី ជីនពីងបានសម្តែងការ​គាំ​ទ្រយ៉ា​ងពេញ​លេ​ញ ចំពោះអ្នកស្រី Carrie Lam។

សូ​មបញ្ជា​ក់ថា ទីក្រុងហុងកុងដែលជាទឹកដីអាណានិ​គ​មន៍​របស់អ​ង់គ្លេស ត្រូវបានញាំញីដោយការផ្ទុះបា​តុ​កម្ម​អស់រ​យៈពេល​ ៥ខែមកហើយ ដែរ​ការ​បាតុ​កម្មនោះពេ​ល​ខ្លះ បានផ្ទុះជាហឹង្សា​។​

ការផ្ទុះការតវ៉ាដ៏ធំដែលមិនធ្លា​ប់​មាន កើតឡើងដោយសារតែច្បាប់​ធ្វើ​បត្យា​ប័ន ដែលជ្រោមជ្រែងដោ​យ​អ្នក​ស្រី Carrie Lam ដែលច្បាប់នេះ អនុញ្ញាតិឲ្យ​មា​នកា​រប​ញ្ជូនជន​សង្ស័យ​ពីហុង​កុង ទៅធ្វើការកាត់​ទោស​នៅចិ​នបា​ន។

ហុងកុង ត្រូវបានអង់គ្លេ​ស​ប្រគល់​ឲ្យចិ​នកា​នកាប់​វិញ​ក្នុងឆ្នាំ ១៩៩៧ ក្រោមកិច្ចព្រមព្រៀ​ង​ ប្រទេ​សមួយ ប្រព័ន្ធដឹក​នាំ​ពីរ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×