Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាហានឈុតខ្មៅថៃ បិទរូបថតមុខសញ្ញាទណ្ឌិត៩នាក់ នៅច្រកព្រំដែនថៃ-កម្ពុជា

spot_img

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកានេះ ទាហានឈុតខ្មៅថៃ ប្រចាំច្រកព្រំដែនអានសេះបិទរូបថតមុខសញ្ញាទណ្ឌិតទាំង៩នាក់ ខែមានមេខ្លោងទណ្ឌិត សម រង្ស៊ី នៅមាត់ច្រកចូលព្រំដែន។

រូបថតទណ្ឌិត សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំសំខាន់ៗអតីតគណបក្សសង្រ្គោះជាតិចំនួន៩នាក់ ត្រូវបានប្រទះ ឃើញបិទនៅច្រកអានសេះ នៅក្នុង​ទឹកដីស្រុ​ក​ជាំក្សាន្ដ ខេត្តព្រះវិហារ នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ខណៈតាមព័ត៌មានដែលទ​ទួល​បា​ន តាមបណ្តាច្រកផ្សេងៗក៏ ​មាន​ការបិទ​ដូច្នេះ​ដែរ។ មន្ដ្រីយោធាជាន់ខ្ពស់ប្រចាំនៅច្រកអានសេះ ​បា​នថ្លែង​បញ្ជា​ក់ឲ្យដឹងថា នៅព្រឹកមិ​ញនេះ ទាហានឈុតខ្មៅរបស់ថៃ​ ​បានយករូបថតមនុស្សទាំ​ង​៩នាក់ ជាអតីតថ្នាក់ដឹកនាំកំពូលរបស់អតីត​គ​ណ ប​ក្សស​ង្គ្រោះជាតិ​ ​រួមមាន ទណ្ឌិត សម រង្ស៊ី មូរ សុខហួរ អ៊ូ ចាន់រិទ្ធ ជូឡុង ស៊ូម៉ារ៉ា នុត រំដូល ហូ វ៉ាន់ ឡុង រី អេង ឆៃអ៊ាង និង ម៉ែន សុថាវរិន្ទ យកទៅបិទនៅច្រកព្រំដែនអាន​សេះ ជាប់ព្រំដែនខេត្តព្រះវិហារ​ និង​ខេ​ត្ដអ៊ូរប៊ុន ប្រទេសថៃ ក្នុងគោលបំ ​ណង​ទប់ស្កា​ត់​មិនឲ្យ​មនុស្ស​ទាំង​៩ នាក់នេះ ឆ្លងដែនចូលប្រទេសកម្ពុ​ជា​នោះឡើ​យ។

សូមបញ្ជាក់ថា លោក សម រង្ស៊ី និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជា​តិ​មួយ​ចំនួ​នទៀត បានប្រកាសធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបា​ល​កម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។ លោក សម រង្ស៊ី បានប្រកាសរៀបចំថវិ ​កាដល់ក​ងទ័​ពដែ​លផ្តា​ច់ខ្លួនពីរាជរដ្ឋាភិបាល ដើម្បីចូលរួមការផ្តួលរំ​លំ​នេះ ព្រមទាំងអំពាវនាវដល់ព្រះមហា​ក្សត្រឱ្យ​ដាក់រា​ជ។ ពាក់ព័ន្ធនឹងសកម្មភាពរបស់ លោក សម រង្ស៊ី និងបក្ខពួកនេះ រាជរដ្ឋាភិបាលកម្ពុជា ​ស្ថាប័​នតុលាការ កងកម្លាំងសមត្ថកិច្ច និ​ង​កងទ័​ពគ្រប់​លំដា​ប់ថ្នាក់ ចាត់ទុក ថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់​ធ្ង​របំ​ផុត ដែលបង្កគ្រោះថ្នាក់ ភាព​វឹ​កវ​រដល់​ប្រទេ​សជាតិ និងប្រជាពលរ​ដ្ឋ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×